ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធានការទប់ស្កាត់ និង​កាត់​បន្ថយ​ការធ្វើ​កូដកម្មបាតុកម្ម​ទាំង​ឡាយ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រសួង​ការងារបណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ​រដ្ឋបាល​ខេត្តព្រះសីហ​នុ បាន​រៀប​ចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយស្តី​ពីវិធានការ​ ក្នុង​ការ​ទប់ស្កាត់ និង​ការ​កាត់​បន្ថយ​ការធ្វើ​កូដកម្មបាតុកម្ម​ខុស ច្បាប់ ​ព្រឹក​​ថ្ងៃ​ទី៣០​ មក​រា​…

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រសួង​ការងារបណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ​រដ្ឋបាល​ខេត្តព្រះសីហ​នុ បាន​រៀប​ចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយស្តី​ពីវិធានការ​ ក្នុង​ការ​ទប់ស្កាត់ និង​ការ​កាត់​បន្ថយ​ការធ្វើ​កូដកម្មបាតុកម្ម​ខុស ច្បាប់ ​ព្រឹក​​ថ្ងៃ​ទី៣០​ មក​រា​ ២០២០ ​។ កិច្ចប្រជុំ​ផ្សព្វផ្សាយ​នេះ ​ធ្វើឡើង​នៅ​សាលាខេត្ត​ព្រះ​សីហ​នុ ដែល​គ្រោង​ប្រព្រឹត្ត​ទៅ រយៈពេល​ពេញ​មួយ​ថ្ងៃ ក្រោមវត្តមានថ្នាក់ដឹកនាំ​ខេត្តមន្ត្រីរាជការតំណាង​កង​កម្លាំង​ប្រដាប់​អាវុធ តំណាង​រោងចក្រ សហគ្រាស អ​ជ្ញា​ធរ​មូលដ្ឋាន​ក្រុង ស្រុក ឃុំ សង្កាត់ និង​បណ្តាញ​ផ្សព្វផ្សាយ​ទាំង​អស់​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​។

លោក យ៉ូ​វ ខេមរា ប្រធាន​មន្ទីរ​ការងារ​ខេត្ត​ព្រះ​សីហ​នុបាន​គូសបញ្ជាក់​ថា នៅ​ពេល​កើត​វិវាទ​ការងារ​អាជ្ញា​ធរ​ដែនដី មេឃុំ ចៅសង្កាត់ ក៏​អាច​ជួយ​សម្របសម្រួល​បឋម​បាន​ដែរ​មុន​នឹង​មន្ត្រី​របស់​ក្រសួង​ឬ​មន្ទីរ​ការ​ទៅ​ដល់​។​ អ្នកសម្របសម្រួល​វិវាទ​នេះ ​ត្រូវ​តែ​ឈរ​លើ​គោល​ការ​ឯករាជ្យ​អ​ព្យា​ក្រឹត្យ​ ។​ លោក យ៉ូ​វ ខេមរា អោយ​ដឹង​ថា​ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ ​នៅ​ខេត្ត​ព្រះ​សី​ហនុមាន​វិវាទ​រួម​៥២ សម្របសម្រួល​បាន​ទាំងអស់​,​វិវាទ​បុគ្គល​មាន​២៣ សះជា​២២​ករណី,​បាតុកម្ម​និង​កូដកម្ម​មាន​១៥​ករណី​។​បច្ចុប្បន្ន​បន្ទាប់​ពី​មានការ​បិទ​កាស៊ីណូ​អន​ឡាញ​នាំ​អោយ​មាន​វិបត្តិ​ការងារ​ខ្លះ​ដែរ​ ។

​ជាមួយ​នោះ​កាស៊ីណូ​មួយ​ចំនួន​ធំ​បាន​កាត់​បន្ថយ​បុ​គ្គ​លឹ​ក កន្លែង​ខ្លះ​ត្រូវ​ថៅកែ​រត់​ចោល​ផង​ដែរ​។​រីឯ​ការដ្ឋាន​សំណង់​ខ្លះ​ក៏​មាន​បញ្ហា​ដែរ​ដូច​ជា​កម្មករ​មិន​បាន​ប្រើ​ប្រដាប់​ការពារ​សុវត្ថិភាព ថៅកែ​រត់​ចោល អ្នកម៉ៅការ​បាន​ម៉ៅ​កា​រត​ៗ​គ្នា​ច្រើន​នាក់​និង​មិន​បើក​លុយ​អោយ​កម​ម្មករ​ជាដើម​។​ ការ​លំបាក​មួយទៀត​នោះ ​ករណី​ថៅកែ​រត់​ចោល​ពិតជា​មានការ​លំបាក​ក្នុង​ការ​សម្របសម្រួល​ដោះស្រាយ​ណាស់​។​

ដើម្បី​ចៀសវាង​ថៅកែ​រត់​ចោល​មាន​មធ្យោបាយ​មួយ​គួរ​ដក​លិខិតឆ្លងដែន​គាត់​ទុកជា​បណ្តោះអាសន្ន​។​ តាម​ច្បាប់​អ្នកមាន​សិទ្ធ​ដក់ហូត​លិខិតឆ្លងដែន​គាត់​បាន​មាន​តែ​នគរបាល​អន្តោ​ប្រវេ​សន៍​ប៉ុណ្ណោះ ​។​ កន្លង​មក​ មន្ទីរ​ការងារ​ជួប​ការ​លំបាក​ខ្លះ​ដែរ​ដោយសារ​ការ​សហការ​របស់​នគរបាល​អន្តោ​ប្រវេ​ស្ត៍​នៅ​មាន​មាន​កំរិត​ដោយនៅ​រង​ចាំ​បទបញ្ជា​ពី​ថ្នាក់ដឹកនាំ​ជាដើម​…​។​ល​។

លោក​គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សី​ហនុមាន​ប្រសាសន៍ ​ក្នុង​កិច្ច​ប្រ​ជុំ​ផ្សព្វផ្សាយ​នេះ ដោយ​បង្ហាញ​ពី​គោល​​​បំណង​សំខាន់ ដើម្បី​រួម​គ្នា​ដោះស្រាយ​បញ្ហា​កូដកម្ម និង​បាតុកម្មខុសច្បាប់ ដោយ​តម្រូវ​អោយ​ពលរដ្ឋ​ឬ​សហគមន៍ ​ដែល​មាន​បញ្ហា​វិបត្តិ​ផ្សេង​ៗ សហការស្វែងរកដំណោះស្រាយ​ដោយ​សន្តិវិធី​និង​យក​ច្បាប់​ជា​ធំ​ ។

បើ​តាម​លោក​​អភិបាលខេត្ត​មានប្រសាសន៍ថា ការ​ចូលរួម​សហការ​ពី​គ្រប់​ផ្នែក​ពាក់​ព​ន្ធ័ រួម​ទាំង​ប្រ​ព័ន្ធ​​ផ្សព្វ ផ្សាយ​ផង​នោះ និង​បង្កើន បាន​នូវ​ប្រសិទ្ធិ​ភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី កាត់​បន្ថយ​ការ​ប៉ះ​ពាល់ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ នាំ​មក​នូវ​សេចក្តីសុខ​ជូន​ប្រជាពលរដ្ឋ​និង​សង្គម ​។

សូមបញ្ជាក់​ថា តាម​គម្រោង​បើ​ពុំ​មានការ​កែប្រែ​ទេ លោកអុិត សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​នឹង​អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​នេះ​នៅ​ល្ងាច​ថ្ងៃ​ដដែល​ ។​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ