ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចុប្បន្នភាព និង​កា​រវិ​វ​ត្តិ​ន៏​នៃ​វិស័យ​អន្តរាគមន៍​វិទ្យុ​សាស្ត្រ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិស័យ​អន្តរាគមន៍​វិទ្យុ​សាស្ត្រ​ជា​ឯកទេស​មួយ​ក្នុង​ផ្នែក​វេជ្ជសាស្ត្រ​ដែល​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំងក្លា​ក្នុង​រយៈពេល​២​ទស​វត្ស​ចុង​ក្រោយ​នេះ ។ របកគំហើញ​ថ្មី​ៗ​ក្នុង​វិស័យ​វិទ្យុ​សាស្ត្រ​នេះ បាន​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ជួយ​អោយ​ព្យាបាល​ជម្ងឺ​ជា​ច្រើន​អោយ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ ប្រកប​ដោយ​ហានិភ័យ​ទាប និង​ការ​ឈឺចាប់​តិចតួច​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ​គង់ សន្យា…

រាជធានី​ភ្នំពេញ ៖ វិស័យ​អន្តរាគមន៍​វិទ្យុ​សាស្ត្រ​ជា​ឯកទេស​មួយ​ក្នុង​ផ្នែក​វេជ្ជសាស្ត្រ​ដែល​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំងក្លា​ក្នុង​រយៈពេល​២​ទស​វត្ស​ចុង​ក្រោយ​នេះ ។ របកគំហើញ​ថ្មី​ៗ​ក្នុង​វិស័យ​វិទ្យុ​សាស្ត្រ​នេះ បាន​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ជួយ​អោយ​ព្យាបាល​ជម្ងឺ​ជា​ច្រើន​អោយ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ ប្រកប​ដោយ​ហានិភ័យ​ទាប និង​ការ​ឈឺចាប់​តិចតួច​។

នេះ​ជា​ការ​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ​គង់ សន្យា អគ្គនាយករង​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ក្នុង​សិក្ខា​សិលា​ដែល​បាន​រៀបចំ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែមករា ​ឆ្នាំ​២០២០ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដែល​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត​ឯកទេស​ជា​ច្រើន​រូប​មក​ពី​មន្ទីរពេទ្យ​កាល់​ម៉ែ​ត និង​មន្ទីរពេទ្យ​ថ្នាក់​ជាតិ​នានា​។

លោក​សាស្ត្រាចារ្យ Vincent Vidal និង​លោក​វេជ្ជបណ្ឌិត Hak Jean-François ដែល​ជា​វាគ្មិន​កិត្តិយស​មក​ពី​សម្ព័ន្ធ​មន្ទីរពេទ្យ​នៃ​ទីក្រុង​Marseille សាធារណរ​ដ្ច​បារាំង បាន​ធ្វើ​បទ​បង្ហាញ​យ៉ាង​ក្បោះក្បាយ​លើ​ប្រធានបទ​ចំនួន​៤ ៖ បច្ចុប្បន្នភាព និង​កា​រវិ​វ​ត្តិ​ន៏​នៃ​វិស័យ​អន្តរាគមន៍​វិទ្យុ​សាស្ត្រ​-​អន្តរាគមន៍​វិទ្យុ​សាស្ត្រ ក្នុង​ការ​បញ្ឈប់​ការ​ហូរ​ឈាម​ក្នុង​ខ្លួន ដោយ​មិន​ចាំបាច់​វះកាត់ (Embolisation pour les hémorragies post-traumatiques, post-opératoires, hémorragies de la délivrance…) ការ​ព្យាបាល​ជំងឺមហារីក​ថ្លើម តាម​រយៈ​ការ​ដុត​ដោយ​បច្ចេកទេស Ablation par radiofréquence (RFA) និង​ការ​បិទ​ញ៉ុ​ក​សរសៃឈាម Chimio-embolisation trans-artérielle ។ បច្ចេកទេស​ចាក់​បញ្ចូល​ស៊ីម៉ង់ត៍​ទៅ​ក្នុង​ឆ្អឹង​កង​ខ្នង​ដែល​ស្រុត (Cimentoplastie vertébrale)​។

លោក​សាស្តរាចារ្យ​បាន​បញ្ជាក់​ថា គោលដៅ​ចំបង​នៃ​សិក្ខា​សិលា​នេះ គឺ​ដើម្បី​ចែករំលែក​អំពី​ការ​អភិ​វ​ឌ្ឈ​ន៍ នៃ​វិស័យ​អន្តរាគមន៍​វិទ្យុ​សាស្ត្រ ព្រមទាំង​លើកកំពស់​ការ​យល់​ដឹង​ពីសារ​សំខាន់ និង​ប្រសិទ្ធភាព​របស់​បច្ចេកទេស​ថ្មី​នេះ​ក្នុង​ការ​ព្យាបាល​ជម្ងឺ​ផ្សេង​ៗ​។ ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ត្រៀមខ្លួន និង​កំពុង​ខិតខំ​ពាំនាំ​យក​បច្ចេកទេស​អន្តរាគមន៍​វិទ្យុ​សាស្ត្រ​ទាំង​អស់នេះ​មក​អនុវត្ត​ដើម្បី​លើកកំពស់​គុណភាព​ថែទាំ និង​ព្យាបាល​ជូន​ប្រជាជន​កម្ពុជា​ស្រប​ទៅ​តាម​ស្តង់ដារ​អន្តរជាតិ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ