ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សី​ុ​រី​វាយ​យក​បាន​ក្រុង​យុទ្ធសាស្ត្រ​មួយ​នៅ​អី​ុ​ដ​លី​ប

4 ឆ្នាំ មុន

ប្រទេស​ស៊ី​រី ៖ កងទ័ព​ស៊ី​រី​ប្រកាស​នា​ថ្ងៃ​ទី​២៩​មក​រា ពី​ការ​វាយ​ដណ្ដើម​យក​បាន​ទីក្រុង​យុទ្ធ​សាស្ត្រ​ម៉ា​អា​រេ​ត​អាល់​ណូ​អូ​ម៉ា​ន ក្រោយ​ការ​ទម្លាក់​គ្រាប់បែក​និង​ការ​បាញ់​ផ្លោង​អស់​ពេល​ជា​ច្រើន​ស​ប្ដា​ហ៍ លើ​តំបន់​មួយ​នា​ភាគ​ពាយ័ព្យ​ស៊ី​រី​។ ជាទី​ក្រុង​ធំ​ទី​២​នៃ​ខេត្ត​អ៊ី​ដ​លី​ប​ដែល​ប្រជាជន​ចាកចេញ​អស់ ដោយសារ​ការ​ទម្លាក់​គ្រាប់បែក​និង​ការ​បាញ់​ផ្លោង ក្រុង​ម៉ា​អា​រេ​ត​អាល់​ណូ​អូ​ម៉ា​ន ជាទី​តាំង​យុទ្ធសាស្ត្រ​មួយ​ព្រោះ​ស្ថិត​នៅ​តាម​ផ្លូវថ្នល់​M5…

ប្រទេស​ស៊ី​រី ៖ កងទ័ព​ស៊ី​រី​ប្រកាស​នា​ថ្ងៃ​ទី​២៩​មក​រា ពី​ការ​វាយ​ដណ្ដើម​យក​បាន​ទីក្រុង​យុទ្ធ​សាស្ត្រ​ម៉ា​អា​រេ​ត​អាល់​ណូ​អូ​ម៉ា​ន ក្រោយ​ការ​ទម្លាក់​គ្រាប់បែក​និង​ការ​បាញ់​ផ្លោង​អស់​ពេល​ជា​ច្រើន​ស​ប្ដា​ហ៍ លើ​តំបន់​មួយ​នា​ភាគ​ពាយ័ព្យ​ស៊ី​រី​។

ជាទី​ក្រុង​ធំ​ទី​២​នៃ​ខេត្ត​អ៊ី​ដ​លី​ប​ដែល​ប្រជាជន​ចាកចេញ​អស់ ដោយសារ​ការ​ទម្លាក់​គ្រាប់បែក​និង​ការ​បាញ់​ផ្លោង ក្រុង​ម៉ា​អា​រេ​ត​អាល់​ណូ​អូ​ម៉ា​ន ជាទី​តាំង​យុទ្ធសាស្ត្រ​មួយ​ព្រោះ​ស្ថិត​នៅ​តាម​ផ្លូវថ្នល់​M5 ភ្ជាប់​ក្រុង​អា​ឡែ​ប​ជា​ក្រុង​ធំ​ទី​២​របស់​ស៊ីរី​នៅ​ភាគ​ខាងជើង​ប្រទេស​ទៅ​ក្រុង​ដា​ម៉ាស់ ដែល​រដ្ឋអំណាច​លោក​បា​ចា​អាល់​អាសា​ដ​ស្វែងរក​ការពារ​សន្តិសុខ​។ ក្រោយ​វាយ​យក​បាន​ទីក្រុង​នេះ កងទ័ព​បាន​ធ្វើ​នា​ថ្ងៃ​ទី​២៩​មក​រា​នូវ​ប្រតិបត្តិការ​បោសសម្អាត​។

យោង​តាម​អង្គការសិទ្ធិមនុស្ស​ស៊ី​រី​OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​ថា ជន​ស៊ី​វិល​១០​នាក់​បាន​ត្រូវ​​បាត់​បង់​ជីវិត ដោយ​ការ​ទម្លាក់​គ្រាប់បែក​របស់​រុ​ស្ស៊ី​លើ​ភូមិ​កា​ហ្វ្រ​ឡា​តា នា​ភាគ​ខាង​ត្បូង​អ៊ី​ដ​លី​ប​។ ចំណែក​ជន​ស៊ី​វិល​១១​នាក់​បានបាត់​បង់​អាយុ​ជីវិត​ក្នុង​ការ​វាយប្រហារ​មួយ​របស់​របប​ស៊ី​រី​នៅ​ជិត​ទីក្រុង​សា​រ៉ា​កេ​ប ភាគ​ខាងជើង​ក្រុង​ម៉ា​អា​រេ​ត​អាល់​ណូ​អូ​ម៉ា​ន​។ កងទ័ព​ស៊ី​រី​កំពុង​វាយ​រុល​ឆ្ពោះ​មក​ភាគ​ខាងត្បូង​ក្រុង​សា​រ៉ា​កេ​ប ហើយ​ដណ្ដើម​យក​បាន​មូលដ្ឋាន​៥​ក្នុង​តំបន់​នោះ​។ ការ​ប្រយុទ្ធ​គ្នា​នៅ​ទីនោះ​កំពុង​បន្ត​។

សរុប​ចាប់តាំងពី​ថៃ្ង​ទី​២៤​មក​រា​មក របប​ស៊ីរី​ដណ្ដើម​យក​បាន​មូលដ្ឋាន​៣០​នៅ​ភាគ​ខាងត្បូង​ខេត្ត​អ៊ី​ដ​លី​ប​។ ថ្ងៃ​ទី​២៩​មក​រា​ក្នុង​សេចក្ដី​ប្រកា​សមួយ​កងទ័ព អះអាង​ពី​ការ​វាយ​ដណ្ដើម​យក​បាន​ក្រុង​ម៉ា​អា​រេ​ត​អាល់​ណូ​អូ​ម៉ា​ន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ