ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន! របស់របរ​ប្រចាំ​ថ្ងៃទាំង​​នេះ អ្នក​មិនត្រូវ​​​ប្រើ​រួម​គ្នានោះ​ទេ

4 ឆ្នាំ មុន

សុខភាព គឺជា​រឿង​សំខាន់​ដែល​មនុស្ស​គ្រប់​គ្នា​ត្រូវ​យកចិត្តទុកដាក់​ការពារ ដើម្បី​ជៀស​ផុត​ពី​បញ្ហា​ផ្សេង​ៗ​គួរ​ឱ្យ​បារម្ភ​។ ចំណុច​មួយ​នៃ​ការ​ថែរក្សា​សុខភាព​បាន​ល្អ​ប្រសើរ​ជៀស​ផុត​ពី​ជំងឺឆ្លង គឺ​ការ​មិន​ចែករំលែក ឬ​ប្រើប្រាស់​របរ​មួយ​ចំនួន​រួម​គ្នា​ជាមួយ​អ្នក​ដទៃ និង​សូ​ម្បី​អ្នក​ដែល​ស្និត​បំផុត​ក៏​ដោយ​! ថា​តើ​របស់របរ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh…

សុខភាព គឺជា​រឿង​សំខាន់​ដែល​មនុស្ស​គ្រប់​គ្នា​ត្រូវ​យកចិត្តទុកដាក់​ការពារ ដើម្បី​ជៀស​ផុត​ពី​បញ្ហា​ផ្សេង​ៗ​គួរ​ឱ្យ​បារម្ភ​។ ចំណុច​មួយ​នៃ​ការ​ថែរក្សា​សុខភាព​បាន​ល្អ​ប្រសើរ​ជៀស​ផុត​ពី​ជំងឺឆ្លង គឺ​ការ​មិន​ចែករំលែក ឬ​ប្រើប្រាស់​របរ​មួយ​ចំនួន​រួម​គ្នា​ជាមួយ​អ្នក​ដទៃ និង​សូ​ម្បី​អ្នក​ដែល​ស្និត​បំផុត​ក៏​ដោយ​! ថា​តើ​របស់របរ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​របស់​ដែល​អ្នក​មិន​គួរ​ប្រើ​រួម ឬ​ចែករំលែក​ជាមួយ​នរណា​ម្នាក់ ៖

១. សាប៊ូ​ដុំ ៖ សាប៊ូ​អាច​ជួយ​សម្អាត​រាង​កាយ​របស់​អ្នក​បាន ប៉ុន្តែ​វា​មិន​អាច​សម្អាត​ខ្លួនឯង​បាន​ឡើយ​! វីរុស​បាក់តេរី​អាច​គ្របដណ្ដប់​ពេញ​លើ​សាប៊ូ​ដុំ​ក្រោយ​ពេល​ប្រើ​ម្ដង ហើយ​អាច​ឆ្លង​យ៉ាង​ងាយ​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​!

២. កន្សែង​ជូត​ខ្លួន ៖ ការ​ប្រើ​កន្សែង​ជូត​ខ្លួន​រួម​គ្នា​ជាមួយ​នរណា​ម្នាក់​ក៏​អាច​បណ្ដាល​ឱ្យ​អ្នក​ប្រឈម​មុខ​នឹង​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ផង​ដែរ​។ កន្សែង​អាច​ជា​ជម្រក​នៃ​ពពួក​បាក់តេរី​ច្រើន​ប្រភេទ ជា​ពិសេស​ប្រសិនបើ​ត្រូវ​បាន​ព្យួរ​ចោល​ក្នុង​បន្ទប់ទឹក​ពោរពេញ​ដោយ​សំណើម​។ កន្សែង​អាច​ចម្លង​មេរោគ​ផ្សិត​និង​បាក់តេរី​ផ្សេង​ៗ​ទៀត​ដែល​បង្ក​រោល​កន្ទួល​ក្រហម​លើ​ស្បែក រោគ​មុន និង​ជំងឺភ្នែកក្រហម​។ ដើម្បី​ជា​ការ​ប្រសើរ​ចូរ​បោក​សម្អាត​កន្សែង​ជូត​មុខ​និង​ខ្លួន ក្រោយ​ប្រើ​បាន​ពី ៤ ទៅ ៥ ដង ហើយ​កុំ​ភ្លេច​ដាក់​វា​ហាល​ឱ្យ​ស្ងួត​ជា​និច្ច​។

៣. រ៉ូ​លអន​លាប​ក្លៀក ៖ រ៉ូ​លអន​លាប​ក្លៀក​អាច​ផ្ទុក ឬ​បង្ក​ការ​ឆ្លង​មេរោគ​ធ្ងន់ធ្ងរ ជា​ពិសេស​ប្រសិនបើ​បាក់តេរី​ចូល​ទៅ​ក្នុង​របួស​តូច​ៗ​ដែល​កើត​មាន​ក្រោយ​កោរ​រោម​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​ចូរ​ជ្រើសរើស​នូវ​រ៉ូ​លអន​ប្រភេទ​ប្រឆាំង​បាក់តេរី ហើយ​កុំ​ចែករំលែក​វា​ជាមួយ​អ្នក​ផ្សេង​។

៤. ដប​ទឹក ៖ មនុស្ស​គ្រប់​គ្នា​ត្រូវ​ទទួលទាន​ទឹក​ឱ្យ​បាន​យ៉ាង​ហោច​ណាស់ ២ លី​ត្រ​ក្នុង​មួយ​ថ្ងៃ​ដើម្បី​រក្សា​បាន​នូវ​សុខភាព​ល្អ​ប្រសើរ​។ ដូច្នេះ​ហើយ​ទើប​ការ​យួរ​ដប​ទឹក​តាម​ខ្លួន​ជា​រឿង​ចាំបាច់​។ ទោះជា​យ៉ាងណា​អ្នក​មិន​គួរ​ចែករំលែក​ដប​ទឹក​របស់​អ្នក​ជាមួយ​អ្នក​ដទៃ​ឡើយ​! នេះ​ក៏​ព្រោះតែ​អ្នក​អាច​ឆ្លង​មេរោគ​តាម​រយៈ​ទឹកមាត់​ដែល​ជាប់​នឹង​មាត់​ដប​។

៥. ច្រាស​ដុសធ្មេញ ៖ ក៏​ដូច​ទៅ​នឹង​ការ​ចែករំលែក​ដប​ទឹក​ដែរ ការ​ប្រើ​ច្រាស​ដុសធ្មេញ​រួម​គ្នា​អាច​បង្ក​បញ្ហា​ឆ្លង​មេរោគ​គួរ​ឱ្យ​បារម្ភ​។

៦. ឡា​ម ៖ អ្នក​អាច​ប្រឈម​មុខ​ខ្ពស់​នឹង​ហានិភ័យ​នៃ​ជំងឺថ្លើម ឬ​ជំងឺអេដស៍​ពី​ការ​ប្រើប្រាស់​ផ្លែ​ឡា​ម​រួម​គ្នា ពិសេស​ជាមួយ​អ្នក​ដែល​មាន​ផ្ទុក​ជំងឺ​ទាំងនេះ​។ ទោះជា​ផ្លែ​ឡា​ម​មិន​មាន​ប្រឡាក់​ឈាម​អ្វី​ក៏​ដោយ ក៏​ការ​ប្រើប្រាស់​ផ្លែ​ឡា​ម​រួម​គ្នា​នៅ​តែ​អាច​បង្ក​បញ្ហា​ស្បែក​ផ្សេង​ៗ​បាន​ដែរ​។

៧. កន្ត្រៃ​កាត់​ក្រចក ៖ យើង​មើល​មិនឃើញ​ឡើយ​នឹង​ភ្នែក​ទទេរ ប៉ុន្តែ​នៅ​លើ​ម្រាម និង​ក្រចក​ដៃជើង​របស់​មនុស្ស​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​មេរោគ​បាក់តេរី​ច្រើន​ប្រភេទ​! ដូច្នេះ​កន្ត្រៃ​កាត់​ក្រចក​​ធម្មតា​អាច​ក្លាយជា​ភ្នាក់ងារចម្លងមេរោគ​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​យ៉ាង​ងាយ​។ ជា​ញឹក​ញយ​ការ​ប្រើប្រាស់​កន្ត្រៃ​កាត់​ក្រចក​រួម​គ្នា​បង្ក​ការ​កើនឡើង​នូវ​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ ឬ​មេរោគ​ផ្សិត និង​វីរុស HPV ដែល​នាំ​ឱ្យ​កើត​មាន​ជំងឺ​គួរ​ឱ្យ​ព្រួយបារម្ភ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ