ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះជា​មូលហេតុ​ដែល​​អ្នក​គួរ​តែបន្ថែម​ ​ជី​អង្កាម​​ ក្នុង​របប​អាហារ

4 ឆ្នាំ មុន

ជា​ញឹកញយ​ពួក​យើង​តែង​ឃើញ​ជី​អង្កាម​ត្រូវ​បាន​គេ​បន្ថែម​ជា​គ្រឿងផ្សំ​ក្នុង​ស្ករ​គ្រាប់ ស្ករ​កៅស៊ូ និង​បង្អែម​ផ្សេង​ៗ​។ ប៉ុន្តែ​ធ្លាប់​ដឹង​ទេ​ថា​ជី​អង្កាម​ក៏​អាចយ​កមក​បន្ថែម​ក្នុង​អាហារ​បង្កើន​រសជាតិ​និង​ផ្ដល់​អត្ថប្រយោជន៍​ល្អ​ៗ​ចំពោះ​សុខភាព​ផង​ដែរ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ផល​ល្អ​ៗ​នៃ​ការ​រួម​បញ្ចូល​ជី​អង្កាម​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ៖ ១. សម្រួលការ​រំលាយ​អាហារ…

ជា​ញឹកញយ​ពួក​យើង​តែង​ឃើញ​ជី​អង្កាម​ត្រូវ​បាន​គេ​បន្ថែម​ជា​គ្រឿងផ្សំ​ក្នុង​ស្ករ​គ្រាប់ ស្ករ​កៅស៊ូ និង​បង្អែម​ផ្សេង​ៗ​។ ប៉ុន្តែ​ធ្លាប់​ដឹង​ទេ​ថា​ជី​អង្កាម​ក៏​អាចយ​កមក​បន្ថែម​ក្នុង​អាហារ​បង្កើន​រសជាតិ​និង​ផ្ដល់​អត្ថប្រយោជន៍​ល្អ​ៗ​ចំពោះ​សុខភាព​ផង​ដែរ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ផល​ល្អ​ៗ​នៃ​ការ​រួម​បញ្ចូល​ជី​អង្កាម​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ៖

១. សម្រួលការ​រំលាយ​អាហារ ៖ អ្នក​អាច​បន្ថែម​ជី​អង្កាម​ក្នុង​អាហារ​ដើម្បី​ដោះស្រាយ​បញ្ហា​ពិបាក​រំលាយ​អាហារ​បាន​យ៉ាង​ប្រសើរ​។ ក្លិន​នៃ​ជី​អង្កាម​បង្កើន​ភាព​សកម្ម​នៃ​ក្រពេញទឹកមាត់​ដែល​ជួយ​រំលាយ​អាហារ​។ លើស​ពី​នេះ​ទៅ​ទៀត​សារធាតុ menthol នៃ​ជី​អង្កាម​ក៏​មាន​ប្រសិទ្ធិ​ភាព​ជា​ថ្នាំ​ព្យាបាល​ជំងឺ​ទល់លាមក​បែប​ធម្មជាតិ​ផង​ដែរ​។

២. សម្រួល​ប្រព័ន្ធ​ផ្លូវដង្ហើម ៖ ជី​អង្កាម​មាន​ក្លិន​ខ្លាំង​ដែល​មាន​ប្រសិទ្ធភាព​សម្រួល​ដល់​ប្រព័ន្ធ​ផ្លូវដង្ហើម​គួរ​ឱ្យ​កត់សម្គាល់​។ ប្រសិនបើ​អ្នក​ទទួល​រង​ឥទ្ធិពល​ពី​ជំងឺហឺត ចូរ​ទទួលទាន​តែ​ជី​អង្កាម ឬ​អាហារ​មាន​លាយ​ជី​អង្កាម​។ អាស៊ីត rosmarinic នៃ​ជី​អង្កាម​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​និង​ជួយ​សម្រួល​ផ្លូវដង្ហើម​។

៣. ជួយ​ទប់ទល់​បញ្ហា​ស្ត្រេ​ស  ៖ នោះ​ក៏​ព្រោះតែ​ជី​អង្កាម​មាន​ផ្ទុក​សារធាតុ menthol ជួយ​សម្រួល​សាច់ដុំ​កាត់​បន្ថយ​កម្រិត​នៃ​ភាព​ស្ត្រេ​ស​។

៤. បំបាត់​ក្លិន​មាត់​មិនល្អ ៖ ជី​អង្កាម​មាន​ផ្ទុក​សារធាតុ menthol និង​លក្ខណៈសម្បត្តិ​ប្រឆាំង​បាក់តេរី​ជួយ​ប្រយុទ្ធ​ប្រឆាំង​សារធាតុ halitosis ដែល​បង្ក​បញ្ហា​ក្លិន​ខ្យល់​ដង្ហើម​មិនល្អ​។

៥. ទប់ស្កាត់​និង​ព្យាបាល​អាកា​រៈ​ហើមពោះ ៖ នោះ​ក៏​ព្រោះតែ​ជី​អង្កាម​បង្កើន​ការ​ផលិត​ទឹក​ប្រ​ម៉ាត់​ដែល​ជួយ​រាង​កាយ​ឱ្យ​កម្ចាត់​ជាតិ​ខ្លាញ់​កាន់តែ​ល្អ​ជាង​មុន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ