ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថ​ប្រយោជន៍​នៃការ​​ញ៉ាំ «​ប៉ិ​កួៈ​» ដែល​មនុស្ស​ភាគ​ច្រើន​មិន​ចាប់​អារម្មណ៍

4 ឆ្នាំ មុន

​ប៉ិ​កួៈ​ជា​អាហារ​មើម​មួយ​ប្រភេទ​ដែល​ងាយ​នឹង​រក​ទិញ​បាន​ណាស់​ក្នុង​ប្រទេស​កម្ពុជា​។​ទោះបី​ភាគច្រើន​នៃ​ពួក​យើង​ស្គាល់​និង​ឧស្សាហ៍​ទទួលទាន​មើម​ប៊ិ​គួ​ក​យ៉ាងណា​ក៏​ដោយ ក៏​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​របស់​អាហារ​មើម​នេះ​ចំពោះ​សុខភាព​ឡើយ​។ ដូច្នេះ​ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ផល​ល្អ​ៗ​នៃ​ការ​ទទួល​ទាន​ប៉ិ​កួៈ ៖ ១. ពង្រឹង​សុខភាព​បេះដូង ៖ នេះ​ក៏​ព្រោះតែ​មើម​ប៉ិ​កួៈ​គ្មាន​ផ្ទុក​កូ​ឡេ​ស្តេ​រ៉ូ​ល​ឡើយ​ដូច្នេះ​ការ​ទទួល​ទាន​វា​មិន​បង្ក​បញ្ហា​ស្ទះ​សរ​សៃ​ឈាម​នោះ​ទេ​។…

​ប៉ិ​កួៈ​ជា​អាហារ​មើម​មួយ​ប្រភេទ​ដែល​ងាយ​នឹង​រក​ទិញ​បាន​ណាស់​ក្នុង​ប្រទេស​កម្ពុជា​។​ទោះបី​ភាគច្រើន​នៃ​ពួក​យើង​ស្គាល់​និង​ឧស្សាហ៍​ទទួលទាន​មើម​ប៊ិ​គួ​ក​យ៉ាងណា​ក៏​ដោយ ក៏​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​របស់​អាហារ​មើម​នេះ​ចំពោះ​សុខភាព​ឡើយ​។ ដូច្នេះ​ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ផល​ល្អ​ៗ​នៃ​ការ​ទទួល​ទាន​ប៉ិ​កួៈ ៖

១. ពង្រឹង​សុខភាព​បេះដូង ៖ នេះ​ក៏​ព្រោះតែ​មើម​ប៉ិ​កួៈ​គ្មាន​ផ្ទុក​កូ​ឡេ​ស្តេ​រ៉ូ​ល​ឡើយ​ដូច្នេះ​ការ​ទទួល​ទាន​វា​មិន​បង្ក​បញ្ហា​ស្ទះ​សរ​សៃ​ឈាម​នោះ​ទេ​។ ម្យ៉ាងវិញទៀត​ប៉ិ​កួៈ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម ប៉ូ​តា​ស្យូ​ម និង​ជាតិ​ស​សៃ​ដែល​ជួយ​បញ្ចុះ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល ព្រម​ទាំង​ទប់ស្កាត់​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​បាន​យ៉ាង​ប្រសើរ​។ ហើយ​ដូចដែល​បានដឹង​កន្លង​មក​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ជា​កត្តា​ចម្បង​នៃ​បញ្ហា​ជំងឺ​បេះដូង​។

២. ធ្វើ​ឱ្យ​ការ​រំលាយ​អាហារ​កាន់តែ​មាន​លក្ខណៈ​ប្រសើរ​ឡើង ៖ ​ប៉ិ​កួៈជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​សរ​សៃ​និង​ជាតិ​ទឹក​ដែល​មាន​ប្រសិទ្ធភាព​ជួយ​សម្រួល​ដល់​ដំណើរការ​នៃ​ការ​រំលាយ​អាហារ រួម​ទាំង​ចលនា​ពោះវៀន​។ ការ​ទទួលទាន​ប៉ិ​កួៈជា​ប្រចាំ​អាច​ជួយ​ទប់ស្កាត់​បញ្ហា​ទល់លាមក​គួរ​ឱ្យ​កត់សម្គាល់​។ ការ​ទទួលទាន​​ប៉ិ​កួៈក៏​ល្អ​សម្រាប់​អ្នក​ដែល​ចង់​ស្រក​ទម្ងន់​ផង​ដែរ​។ នេះ​ក៏​ព្រោះតែ​​ប៉ិ​កួៈ​មាន​ផ្ទុក​កាឡូរី​ទាប​បំផុត ហើយ​បរិមាណ​ខ្ពស់​នៃ​ជាតិ​ទឹក​និង​ជាតិ​ស​សៃ​ដែល​អាហារ​មើម​នេះ​មាន​ផ្ទុក​ជួយ​ឱ្យ​ឆាប់​ឆ្អែត​និង​ឆ្អែត​បាន​យូរ​។

៣. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ ៖ ការ​ទទួលទាន​ប៉ិ​កួៈ​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​តាម​រយៈ​ការ​បង្កើន​បរិមាណ​នៃ​បាក់តេរី​ល្អ​ក្នុង​ពោះវៀន​។ លើស​ពី​នេះ​ទៅ​ទៀត​ប៊ិ​គួ​ក​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន C ដែល​ចាំបាច់​សម្រាប់​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​ឱ្យ​កាន់តែ​ខ្លាំងក្លា​ឡើង​។ វីតាមីន C ក៏​ល្អ​សម្រាប់​សុខភាព​ស្បែក​ផង​ដែរ​ដោយ​ជួយ​ការពារ​កោសិកា​ស្បែក​មិន​ឱ្យ​ទទួល​រង​ការ​បំផ្លាញ​ពី​សំណាក់​រ៉ា​ឌី​កាល់​សេរី (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ