ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ាំ​ភេសជ្ជៈ​ទាំង​៤នេះ​ពេល​ព្រឹកមាន​អត្ថ​ប្រយោជន៍​យ៉ាង​ល្អ​ចំពោះ​សុខភាព​

4 ឆ្នាំ មុន

ការ​ទៅ​ហាត់ប្រាណ​ក្នុង​ក្លិប ជា​ពិសេស​ក្នុង​រដូវរងា​មិនមែន​ជា​រឿង​ងាយស្រួល​សម្រាប់​មនុស្ស​ភាគ​ច្រើន​ទេ​។ ខណៈ​ពេល​ដែល​ការ​ហាត់ប្រាណ​ទៀងទាត់​គឺជា​រឿង​សំខាន់​ដូច​ការ​ញ៉ាំ​អាហារ​ផ្តល់​​សុខភាព​ដែរ ដើម្បី​សម្រក​ទម្ងន់ ការ​ផ្លាស់​ប្តូរ​ទម្លាប់​ញ៉ាំ​អាហារ​ក៏​អាច​បង្កើត​នូវ​ភាព​ខុស​គ្នា​យ៉ា​ង​ធំ​ផង​ដែរ​។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា របប​អាហារ​យើង​ដើរតួ​នាទី​សំខាន់​ណាស់​ក្នុង​ការ​សម្រក​ទម្ងន់​។​តាម​ពិត​ទៅ តាម​រយៈ​ការ​បញ្ចូល​ភេសជ្ជៈ​សម្រក​ទម្ងន់​ខាងក្រោម​នេះ​ដើម្បី​ញ៉ាំ​នៅ​ពេល​ព្រឹក​ពិតជា​អាច​ជួយ​ដល់​ការ​សម្រក​ទម្ងន់​បាន​យ៉ាង​ល្អ​៖ ១-ភេសជ្ជៈ​ប្រទាល​កន្ទុយក្រពើ ៖…

ការ​ទៅ​ហាត់ប្រាណ​ក្នុង​ក្លិប ជា​ពិសេស​ក្នុង​រដូវរងា​មិនមែន​ជា​រឿង​ងាយស្រួល​សម្រាប់​មនុស្ស​ភាគ​ច្រើន​ទេ​។ ខណៈ​ពេល​ដែល​ការ​ហាត់ប្រាណ​ទៀងទាត់​គឺជា​រឿង​សំខាន់​ដូច​ការ​ញ៉ាំ​អាហារ​ផ្តល់​​សុខភាព​ដែរ ដើម្បី​សម្រក​ទម្ងន់ ការ​ផ្លាស់​ប្តូរ​ទម្លាប់​ញ៉ាំ​អាហារ​ក៏​អាច​បង្កើត​នូវ​ភាព​ខុស​គ្នា​យ៉ា​ង​ធំ​ផង​ដែរ​។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា របប​អាហារ​យើង​ដើរតួ​នាទី​សំខាន់​ណាស់​ក្នុង​ការ​សម្រក​ទម្ងន់​។​តាម​ពិត​ទៅ តាម​រយៈ​ការ​បញ្ចូល​ភេសជ្ជៈ​សម្រក​ទម្ងន់​ខាងក្រោម​នេះ​ដើម្បី​ញ៉ាំ​នៅ​ពេល​ព្រឹក​ពិតជា​អាច​ជួយ​ដល់​ការ​សម្រក​ទម្ងន់​បាន​យ៉ាង​ល្អ​៖

១-ភេសជ្ជៈ​ប្រទាល​កន្ទុយក្រពើ ៖ ភេសជ្ជៈ​មួយ​នេះ​ផ្ទុក​ទៅ​ដោយ​ជាតិ​រ៉ែ និង​អង់​ទី​អុក​ស៊ី​ដង់​ជា​ច្រើន​សម្រាប់​ពង្រឹង​ដល់​ការ​រំលាយ​អាហារ ជួយ​សម្រក​ទម្ងន់ និង​ជំរុញ​ដល់​សុខភាព​ទូទៅ​។ ចូរ​បន្ថែម​ជែ​ល​ប្រទាល​កន្ទុយក្រពើ ២ ទៅ ៣​ស្លាបព្រា​ក្នុង​កែវ​ទឹក ហើយ​លាយ​ជាមួយនឹង​ទឹកក្រូច​ឆ្មា និង​ទឹកឃ្មុំ​បន្តិច​ដើម្បី​បន្ថែម​រសជាតិ​ទៅ​។

២-ទឹក​ខ្ញី និង​ក្រូចឆ្មា ៖ ទាំង​ខ្ញី និង​ក្រូចឆ្មា​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​សម្រក​ទម្ងន់​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ ព្រមទាំង​មាន​ប្រយោជន៍​ដល់​សុខភាព​ជា​ច្រើន​ទៀត​ដូច​ជា បំបាត់​ការ​ចង្អោ និង​ឈឺចាប់​។ វា​ផ្ទុក​ទៅ​ដោយ​អង់​ទី​អុក​ស៊ី​ដង់ និង​សារធាតុ​មាន​ប្រយោជន៍​ផ្សេង​ៗ​ទៀត​។ ការ​ញ៉ាំ​ទឹកក្រូច​ឆ្មា និង​ខ្ញី​ប្រហែលជា​ជួយ​សម្រក​ទម្ងន់​ខណៈ​ពេល​ដែល​ជួយ​បង្កើន​សុខភាព​រាង​កាយ​ផង​។ ចូរ​ញ៉ាំ​ទឹកក្រូច​ឆ្មា​កន្លះ​ផ្លែ​លាយ​ជាមួយ​ទឹកតែ​ខ្ញី​បន្តិច​។

៣-ទឹកខ្មេះ​ផ្លែ​ប៉ោម និង​ខ្ញី ៖ ទឹកខ្មេះ​ផ្លែ​ប៉ោម​គឺជា​ធាតុ​ផ្សំ​ដ៏​ពេញ​និយម​មួយ​ផ្សេង​ទៀត​សម្រាប់​ជួយ​ដល់​សុខភាព​។ វា​អាច​ជួយ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល និង​ជួយ​ដល់​ការ​សម្រក​ទម្ងន់ ព្រមទាំង​ប្រយោជន៍​ចំពោះ​សុខភាព​ផ្សេង​ទៀត​។ ការ​ស្រាវជ្រាវ​បាន​ណែនាំ​ថា សារធាតុ Acetic Acid របស់​ទឹកខ្មេះ​ផ្លែ​ប៉ោម​អាច​សម្លាប់​មេរោគ​បាន រួម​ទាំង​បាក់តេរី​ផង​ដែ​ឬ​។ ចូរ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម ២​ស្លាបព្រា​កាហ្វេ ជាមួយនឹង​ទឹកឃ្មុំ​បន្តិច ហើយ​ដាក់​ចូល​ទៅ​ក្នុង​តែ​ខ្ញី បន្ទាប់​មក​ញ៉ាំ​វា​ជា​ការ​ស្រេច​។

៤-តែ​បៃតង ៖ សមត្ថភាព​រំលាយ​ជាតិ​ខ្លាញ់​របស់​តែ​បៃតង​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​។ តែ​បៃតង​សម្បូរ​ទៅ​ដោយ​អង់​ទី​អុក​ស៊ី​ដង់ និង​សារធាតុ​ផ្សេង​ៗ​ទៀត​ដែល​ជំរុញ​ដល់​សុខភាព​។ Epigallocatechin Gallate (EGCG) ជា​អង់​ទី​អុក​ស៊ី​ដង់​ដ៏​សំខាន់​របស់​តែ​បៃតង អាច​ជំរុញ​ដល់​ការ​រំលាយ​អាហារ និង​ទ្រទ្រង់​ដល់​ការ​សម្រក​ទម្ងន់​ទៀត​។

ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា តែ​បៃតង​អាច​ជួយ​ដល់​កា​សម្រក​ខ្លាញ់​ក្បាលពោះ​។ អ្នក​គ្រាន់តែ​ដាក់​តែ​បៃតង​មួយ​ថង់​តូច​របស់​វា​ចូល​ទៅ​ក្នុង​ប៉ាន់តែ ហើយ​ចាក់ទឹក​ចូល រួច​ទុក​ចោល ៣​ទៅ​៥​នាទី ហើយ​យក​ថង់​តែ​នោះ​ចេញ ហើយ​ចាក់​តែ​ញ៉ាំ ជា​ការ​ស្រេច (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ