ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ានម៉្លេះ ម្ចាស់​នៅក្នុងផ្ទះ កាត់សោរបង បំបែកទ្វារ​បន្ទប់​

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មាន​ករណី​ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​កាត់​របង​បន្លា​លួស និង​កាត់​សោ​របង រួច​កាត់​សោ​បំបែក​ទ្វារ​បន្ទប់​លួច​យក​ម៉ូតូ​មួយ​គ្រឿង​ទៅ​បាត់​ដោយ​សុវត្ថិភាព​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​ចន្លោះ​ពី​ម៉ោង​១២​ទៅ​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ មក​រា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ទន្លៀ​ង…

ខេត្តស្វាយរៀង ៖ មាន​ករណី​ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​កាត់​របង​បន្លា​លួស និង​កាត់​សោ​របង រួច​កាត់​សោ​បំបែក​ទ្វារ​បន្ទប់​លួច​យក​ម៉ូតូ​មួយ​គ្រឿង​ទៅ​បាត់​ដោយ​សុវត្ថិភាព​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​ចន្លោះ​ពី​ម៉ោង​១២​ទៅ​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ មក​រា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ទន្លៀ​ង ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយ​ទាប ។

តាម​សមត្ថកិច្ច​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំរ​មាំ​ថ្កោល​បាន​ឲ្យ​ដឹង​ថា មាន​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​កាត់​របង​លួស​បន្លា​ចូល​ទៅ​កាត់​សោ​ទ្វារ​រ​បង្អួច​រួច​ចូល​ចាក់សោ​បំបែក​ទ្វារ​បន្ទប់​ខាងក្រោម​ផ្ទះ​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១BY-៣៩៧៥ ។ ចំណែក​ម្ចាស់​ម៉ូតូ​ឈ្មោះ​សោម វាសនា ​ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ទន្លៀ​ង ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា មុន​នឹង​ចូល​ដេក ជន​រង​គ្រោះ​បាន​ចាក់សោ​របង រួច​យក​ម៉ូតូ​ដាក់​ក្នុង​បន្ទប់​ក្រោមផ្ទះ និង​បិទទ្វារ​ចាក់សោរ​ទើប​ឡើង​ទៅ​ដេក​នៅ​លើ​ផ្ទះ​ដូច​សព្វដង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះដល់​វេលា​ម៉ោង​១​និង​៥​នាទី​រំលង​អា​ធ្រា​ត្រ ជន​រង​គ្រោះ​បាន​ក្រោក​ឡើង​បត់ជើងតូច ស្រាប់តែ​ឃើញ​ទ្វារ​បន្ទប់​ដាក់​ម៉ូតូ​របើក​ក៏​ចូល​ទៅ​មើល ស្រាប់តែ​បាត់​ម៉ូតូ​ពី​ក្នុង​បន្ទប់ ។ បន្ទាប់​មក​ពេល​ជន​រង​គ្រោះ​ទៅ​មើល​របង​ឃើញ​មាន​ស្នាម​កាច់​សោ​របង​និង​កាត់​របង​លួស​ទៀត ទើប​ដឹង​ថា​ពិតជា​ជនសង្ស័យ​ចូល​លួច​ម៉ូតូ​យក​ទៅ​បាត់ រហូត​ដល់​ព្រឹក​ឡើង​ទើប​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគ​បាល​រដ្ឋបាល​ឃុំ​រមាំង​ថ្កោល​ឲ្យ​ជួយ​អន្តរាគមន៍ ។

សូម​បញ្ជាក់​ថា ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​កាត់​សោ​របង​ចូល​លួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ជា​ញឹកញាប់ ហើយ​សមត្ថកិច្ច​សូម​ឲ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រ​យ​ត្ន័​ទាំងអស់​គ្នា​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ