ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ពុំ​មាន​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​មាន​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ពុំ​មាន​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​មាន​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​ទេ ដោយ​ថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ព្រឹក​មិ​ញ ថ្ងៃ​ទី​៣០ ខែមករា​នេះ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ពុំ​មាន​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​មាន​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​ទេ ដោយ​ថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ព្រឹក​មិ​ញ ថ្ងៃ​ទី​៣០ ខែមករា​នេះ នៅ​វិមាន​សន្តិភាព អំពី​ជំងឺ​រលាក​ផ្លូវដង្ហើម​ថ្មី​កូ​រ៉ូ​ណា (Coronavirus) ។ នេះ​បើ​តាម​ផេ​ក​សម្តេច​តេ​ជោ ចុះ​ផ្សាយ​នៅ​មុន​នេះ ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ជម្រាប​ជូន​បងប្អូន​ជនរួមជាតិ​ទូ​ទាំង​ប្រទេស​អោយ​បាន​ជ្រាប​ថា មក​ទល់​ថ្ងៃនេះ គឺ​ពុំ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​ថ្មី​កូ​រ៉ូ​ណា (Coronavirus) នេះ​ទេ ។
ប៉ុន្តែ​ទន្ទឹម​នឹង​នេះ សូម​បងប្អូន​យកចិត្តទុកដាក់​ចំពោះ​អនាម័យ​ខ្លួនឯង​អោយ​បាន​ខ្ពស់ ហើយ​ត្រូវ​មាន​ម៉ាស់ (Mask) ទុក​ប្រើ​នៅ​ទីកន្លែង​ណា​ដែល​ចាំបាច់ និង​លាង​សម្អាត​ខ្លួនប្រាណ​ដៃជើង​អោយ​បាន​ស្អាត​ល្អជា​ប្រចាំ ដើម្បី​ចៀសវាង​ការ​ឆ្លង​រោគ​ខាងលើ និង​រោគ​ផ្សេង​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ