ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការដ្ឋានពង្រីកផ្លូវ​វាងក្រុង​​សែន​មនោ​រម្យ ដ៏​មានសារសំខាន់បំផុត​

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អភិបាលខេត្ត​មណ្ឌលគិរី លោកស្វាយ សំ​អ៊ា​ង កាលពី​រសៀល​ថ្ងៃ​ទី​២៩ មក​រា ​បាន​ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​មើល​ការដ្ឋាន​ពង្រីក​ផ្លូវ​វាងក្រុង ដែល​មាន​សារសំខាន់​យ៉ាង​ខ្លាំង ​សម្រាប់​ខេត្ត​មួយ​នេះ…

ខេត្តមណ្ឌលគិរី ៖ អភិបាលខេត្ត​មណ្ឌលគិរី លោកស្វាយ សំ​អ៊ា​ង កាលពី​រសៀល​ថ្ងៃ​ទី​២៩ មក​រា ​បាន​ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​មើល​ការដ្ឋាន​ពង្រីក​ផ្លូវ​វាងក្រុង ដែល​មាន​សារសំខាន់​យ៉ាង​ខ្លាំង ​សម្រាប់​ខេត្ត​មួយ​នេះ ព្រោះតែ​ផ្លូវ​ស្ថាបនា​ឡើង ​ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​រថយន្ត​ធុន​ធំ​ដឹក​ទំនិញ ឬ​កសិផល​នានា បញ្ចៀស​រាល់​ការ​កកស្ទះនៅ​ក្នុង​ទីប្រជុំជន​ក្រុង​សែន​មនោ​រម្យ ។

លោក ស្វាយ សំ​អ៊ា​ង មាន​ប្រសាសន៍​ថា ក្រោយ​ពេល​ផ្លូវ​មួយ​ខ្សែ​នេះ​ស្ថាបនា​រួចរាល់​ជា​ស្ថាពរ រថយន្ត​ធុន​ធំ​គ្រប់ប្រភេទ​ គឺ​តម្រូវ​ឲ្យ​បើក​ឆ្លងកាត់​តាម​ដងផ្លូវ​មួយ​នេះ មិន​អនុញ្ញាត​ឲ្យ​ឆ្លងកាត់​ទីប្រជុំជន​ក្រុង​សែន​មនោ​រម្យ​នោះ​ទេ ដើម្បី​បញ្ចៀសការ​កកស្ទះ និង​មិន​ឲ្យ​រំខាន​ដល់​ប្រជាពលរដ្ឋ ។​ លោក​អភិបាល​បន្ត​ថា ផ្លូវ​នេះ​មាន​ភាព​ធំ​ទូលាយ ដោយ​មាន​ទទឹង១៨​ម៉ែត្រ ក្នុង​នោះ​ទំហំ​ក្រាល​កៅស៊ូ​១៦​ម៉ែត្រ ចិញ្ចើម​ផ្លូវ​២​ម៉ែត្រ ប្រវែង​ជាង​៥​គីឡូម៉ែត្រ ។

លោក ស្វាយ សំ​អ៊ា​ង បន្ថែម​ថា ការ​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​នេះ ​ក៏​បាន​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​ខេត្តមណ្ឌល​គិរី​ផង​ដែរ មិនតែប៉ុណ្ណោះ ​នា​ពេល​អនាគត​នឹង​រៀបចំ​ផ្លូវ​នេះ​ជា​ផ្លូវភ្លោះ និង​មាន​រៀបចំ​បង្គោល​ភ្លើង​បំភ្លឺ​នៅ​ពេល​យប់​តាម​ដងផ្លូវ​ផង​ដែរ ដើម្បី​បង្កើន​សោ​ភ័​ណ​ភាព​ឲ្យ​កាន់តែ​ប្រសើរ ។​ អភិបាលខេត្ត​បញ្ជាក់​ថា ការ​ស្ថាបនា​ខាងលើ​ គឺ​មានគុណ​ល្អ ស្រប​តាម​លក្ខណៈ​បច្ចេកទេស ហើយ​ក្រុមហ៊ុន​ម៉ៅ​ការ​ស្ថាបនា​ក៏​មាន​ជំនាញ​និង​សម្ភារៈ​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ការងារ​នេះ ។

ប្រជាពលរដ្ឋ​នៅ​ខេត្តមណ្ឌលគិរី បាន​សម្ដែង​អារម្មណ៍​រីករាយ និង​ថ្លែងអំណរគុណ ចំពោះ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ដែល​បាន​យកចិត្តទុកដាក់​ស្ថាបនា​ផ្លូវ​វាង​​ក្រុង​នេះ​ធំ​ទូលាយ បាន​ធ្វើ​ឲ្យ​ភូមិ​ដែល​មាន សភាព​​ស្ងប់ស្ងាត់​ប្រែ​មក​អ៊ូអរ មាន​ប្រជាពលរដ្ឋ​ឆ្លងកាត់​ទៅ​មក​ជា​ប្រចាំ ហើយ​ភ្ញៀវ​ទេសចរ​ក៏​អាច​មក​កម្សាន្ត​តាម​ដង ផ្លូវ​នេះ​ផង​ដែរ ។

សូម​បញ្ជាក់​ថា ក្នុង​ប្រវែង​ផ្លូវ​ជាង​៥​គីឡូម៉ែត្រ​នេះ​បាន​ស្ថាបនា​រួចរាល់​ស្ទើ​ទាំងស្រុង​ហើយ និង​កំពុង​ពង្រីក​បន្ថែម ត្រង់​ចំណុច​ខ្លះ ហើយ​ផ្លូវ​មួយ​ខ្សែ​នេះ​ក៏​ទំនប់​ទឹកធំ​មួយ ដែល​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អាច​យក​ទៅ​ប្រើប្រាស់ ឬ​ស្រោច​ដំណាំ​ផ្សេង​ៗ​ផង​ដែរ ។

អត្ថបទសរសេរ ដោយ