ធ្វើ​សកម្មភាព​នៅ​ខេត្តតាកែវ អស់លក្ខណ៍​ក្នុង​ខណ្ឌដង្កោ


រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​២​នាក់​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោក​ម៉ូតូ​មួយ​គ្រឿង ស៊េរី​ទំនើប​ឆ្នាំ​២០២០ បាន​សម្រេច​នៅ​ខេត្តតាកែវ រួច​សម្ងំ​គាស់​ស្លាក​លេខ​ចេញ​បាត់​ដើម្បី​កុំឱ្យ​ម្ចាស់ និង​សមត្ថកិច្ច​ចាំ​និង​ស្គាល់​បាន ។ ក្រោយមក​ជនសង្ស័យ​ក៏​បាន​ជិះ​ម៉ូតូ​ចេញ​គេចខ្លួន​ពី​ខេត្តតាកែវ ចូល​មក​រាជធានី​ភ្នំពេញ​ក្នុង​បំណង​លក់ ប៉ុន្តែ​ខណៈ​ពេល​ជិះ​ទៅ​ដល់​គោលដៅ​នគរបាល​ខណ្ឌដង្កោ​កំពុង​ត្រួតពិនិត្យ​ច្បាប់​ចរាចរ​ប្រទះ​ឃើញ​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ជិះ​ម៉ូតូ​អត់​ស្លាក​លេខ​ក៏​ឃាត់​សួរនាំ ស្រាប់តែ​បែកធ្លាយ​រឿង​លួច​ម៉ូតូ ទើប​ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​ខេត្តតាកែវ​វិញ​តែ​ម្ដង​។

ការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាល​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២០ នៅ​តាម​ផ្លូវ​២១៧ ត្រង់​ចំណុច​មុខ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ស្ថិត​នៅ​ក្នុងភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ក្នុង​នោះ​ម្នាក់​ឈ្មោះ ទុំ កន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខ​បរ​មិន​ពិតប្រាកដ ទីលំនៅ​ក្នុងភូមិ​ក្រសាំង​ពល ឃុំ​តា​អូរ ស្រុក​គី​រី​វង់ ខេត្តតាកែវ និង​ម្នាក់​ទៀត​ឈ្មោះ សែ​ប ទូច ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ក្នុងភូមិ​កំពង់ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គី​រី​វង់ ខេត្តតាកែវ ។

ក្នុង​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ដែរ នគរបាល​ក៏​បាន​ដកហូត​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ ដែល​ជនសង្ស័យ​លួច​បាន​រួច​គាស់​ស្លាក​លេខ​ចេញ មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន​5609008, កាំបិតប៉័ងតោ​ដង​ឈើ​១, ទួ​ណឺ​វី​ស​តូច​ចំនួន​២, ខ្សែលួស​សម្រាប់​ត​ភ្ជាប់​ខ្សែភ្លើង​១​ខ្សែ ប្រវែង​១០​សង្ទីម៉ែត្រ​, ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​, កាបូប​លុយ​ពណ៌​ខ្មៅ​១, ប្រាក់​ចំនួន​៨៥០០​រៀល​, កូនសោរ​ម៉ូតូ​១, ដែកកេះ​១ និង សៀវភៅ​ធានា​គុណភាព​ម៉ូតូ​មាន​សរសេរ​ឈ្មោះ ស្តើង ច​ន្នី ចំនួន​មួយ​ក្បាល​។

តាម​ប្រភព​ពី​នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ​១​គ្រឿង​ខាងលើ​កាលពី​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២០ នៅ​ភូមិ​កំពង់ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គី​រី​វង់ ខេត្តតាកែវ រួច​បាន​គេចខ្លួន​ដោយ​សុវត្ថិភាព និង​បាន​គាស់​ស្លាក​លេខ​ចោល ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះដល់​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២០ ជនសង្ស័យ​ទាំង​២​នាក់​បាន​ជិះ​ចេញពី​ខេត្តតាកែវ​ចូល​មក​រាជធានី​ភ្នំពេញ ក្នុង​បំណង​យក​ទៅ​លក់ ប៉ុន្តែ​បាន​ជួប​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ​កំពុង​ត្រួតពិនិត្យ​ជាតិ​អាល់កុល​នៅ​លើ​ផ្លូវ​២១៧ ត្រង់​ចំណុច​មុខ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ស្ថិត​នៅ​ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដោយ​ឃើញ​ម៉ូតូ​អត់​ស្លាក​លេខ​គួរ​ឲ្យ​សង្ស័យ ក៏​ឃាត់​សួរនាំ ទើប​ធ្លាយ​រឿង​ម៉ូតូ​លួច​ក៏​បាន​ចាប់ខ្លួន និង​ឃុំ​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​នគរបាល​ស្រុក​គី​រី​វង់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ យក​ទៅ​ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

សន្ដិសុខ​សង្គម

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ