ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ម៉ឺន​សែន​ជំពូក​ព្រោះ​មិន​ស្គាល់​សេចក្តី​ពិត

4 ឆ្នាំ មុន

ដោយសារ​តែ​អវិជ្ជា​បាំង​រមែង​ធ្វើ​ឱ្យ​មនុស្ស​យើង​ចេះ​តែ​ឈ្លោះ​គ្នា ស្អប់​គ្នា គំកួន​គ្នា ព្រោះ​មិន​បាន​មើលឃើញ​នូវ​ធាតុ​ពិត​ក្នុង​ខ្លួន ដូច្នេះ​ម្នាក់​ៗ​រវល់​តែ​ជាប់ជំពាក់​ប្រកាន់​ថា​ជា​អ្នក​នេះ ថា​ជា​អ្នក​នោះ ប្រកាន់​ថា​អញ ម្ល៉ោះហើយ​បញ្ហា​ម៉ឺន​សែន​ជំពូក​នៅ​ក្នុង​ខ្លួន​ម្នាក់​ៗ ដោះស្រាយ​មិន​ចេះ​ចប់ ។…

ដោយសារ​តែ​អវិជ្ជា​បាំង​រមែង​ធ្វើ​ឱ្យ​មនុស្ស​យើង​ចេះ​តែ​ឈ្លោះ​គ្នា ស្អប់​គ្នា គំកួន​គ្នា ព្រោះ​មិន​បាន​មើលឃើញ​នូវ​ធាតុ​ពិត​ក្នុង​ខ្លួន ដូច្នេះ​ម្នាក់​ៗ​រវល់​តែ​ជាប់ជំពាក់​ប្រកាន់​ថា​ជា​អ្នក​នេះ ថា​ជា​អ្នក​នោះ ប្រកាន់​ថា​អញ ម្ល៉ោះហើយ​បញ្ហា​ម៉ឺន​សែន​ជំពូក​នៅ​ក្នុង​ខ្លួន​ម្នាក់​ៗ ដោះស្រាយ​មិន​ចេះ​ចប់ ។

តាម​ពិត​ទៅ​អ្វី​ៗ​ទាំងអស់​នៅ​ក្នុង​ខ្លួន​យើង​នេះ​សុទ្ធតែ​ជាស​ភាវៈ​ពិត ជា​ធាតុ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ជា​សច្ចធម៌ ប៉ុន្តែ​ដោយ​អំណាច​នៃ​សេចក្ដី​ល្ងង់​គឺ​អវិជ្ជា ក៏​សម្គាល់​នូវ​ធាតុ​ពិត​ទាំងនោះ​ថា​ជា​គ្រឿង​នាំ​ឲ្យ​រីករាយ ជា​គ្រឿង​ត្រេកត្រអាល ឯការ​ពិត​ខ្លះ​ទៀត ក៏​សម្គាល់ថា​ជា​បញ្ហា​។ កាលបើ​សម្គាល់ថា​ជា​បញ្ហា​ហើយ ក៏​ខ្វាយខ្វល់ ភ័យ​ព្រួយ ឬ​ក៏​ខឹង​ក្រោធ​នាំទុក្ខ​ដាក់ខ្លួន​កាន់​ធ្ងន់ ។

ខណៈ​នេះ​បើ​យើង​មិន​បាន​អប់រំ​ចម្រើន​បញ្ញា​ទេ នឹង​មិន​អាច​ពិចារណា​ឱ្យ​ឃើញ​តាម​សេចក្តី​ពិត​បាន​ឡើយ ដូច្នេះ​ហើយ​ការ​ទប់​សេចក្ដី​ក្រោធ​ដែល​កើតឡើង​រមែង​មិន​បាន​សម្រេច​ឡើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ