ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​បង្ខំចិត្ត​លោត​ចេញពី​ម៉ូតូ​ទាំង​កម្រោល​កុំ​អី​លទ្ធផល​អាច​អាណោចអាធ័ម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ម្ចាស់​ម៉ូតូ​២​នាក់​បាន​បង្ខំចិត្ត​លោត​ចុះ​ពីលើ​ម៉ូតូ​របស់​ខ្លួន​គេច​រួច​ផុត​ពី​គ្រោះថ្នាក់​ខណៈ​ដែល​ជិះ​ម៉ូតូ​ឈប់​ស្តុ​ប ហើយ​រថយន្ត​ដឹក​ដី​បើក​បោះពួយ​បុក​ពីក្រោយ​នឹង​កិន​ម៉ូតូ​មួយ​គ្រឿង​ជាប់​ក្រោម​រថយន្ត ។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​៣៥​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ស្តុ​ប​វិ​ថី​ឧកញ៉ា…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ម្ចាស់​ម៉ូតូ​២​នាក់​បាន​បង្ខំចិត្ត​លោត​ចុះ​ពីលើ​ម៉ូតូ​របស់​ខ្លួន​គេច​រួច​ផុត​ពី​គ្រោះថ្នាក់​ខណៈ​ដែល​ជិះ​ម៉ូតូ​ឈប់​ស្តុ​ប ហើយ​រថយន្ត​ដឹក​ដី​បើក​បោះពួយ​បុក​ពីក្រោយ​នឹង​កិន​ម៉ូតូ​មួយ​គ្រឿង​ជាប់​ក្រោម​រថយន្ត ។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​៣៥​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ស្តុ​ប​វិ​ថី​ឧកញ៉ា ម៉ុង ឬ​ទ្ធី កែង​ផ្លូវ​លេខ​១០០៣ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

រថយន្ត​ដែល​កើត​មាន​គ្រោះថ្នាក់​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ ស្វាយ​រៀង 3A-0194 បើកបរ​ដោយ​បុរស​ម្នាក់​ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ ។ ចំណែក​ម៉ូតូ​២​គ្រឿង មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1HN-1125 បាន​រង​ការ​ខូចខាត​បែក​ស្តុ​ប​ក្រោយ និង​មួយ​គ្រឿង​ទៀត​ម៉ាក ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក​ផ្លា​ក​លេខ ភ្នំពេញ 1BN-1939 ត្រូវ​រថយន្ត​កិន​ខ្ទេច​ផ្នែក​ខាង​ស្រុង​ខូចខាត​ស្ទើរតែ​ស្រុង ។

តាម​នគរបាល​ឱ្យ​ដឹង​ថា ម៉ូតូ​២​គ្រឿង​បាន​រង​ការ​ខូចខាត ខណៈ​ឈប់​ស្តុ​ប​ហើយ​ត្រូវ​រថយន្ត​ដឹក​ដី​មក​បុក​ពីក្រោយ​ហើយ​កិន​ជាប់​ម៉ូតូ​មួយ​គ្រឿង ។ ចំណែក​ម្ចាស់​២​នាក់​បាន​គេច​ផុត​ពី​គ្រោះថ្នាក់ ។

តាម​សាក្សី​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ម៉ូតូ​២​គ្រឿង​បាន​ធ្វើ​ដំណើរ​តាម​បណ្តា​យ​វិ​ថី​ឧកញ៉ា ម៉ុង ឬ​ទ្ធី ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ នៅ​ពេល​មក​ដល់​កន្លែង​កើតហេតុ​ឈប់​ស្តុ​ប​ត្រូវ​រថយន្ត​ដឹក​ដី​មក​បុក​ពីក្រោយ និង​កិន​ជាប់​ម៉ូតូ​១​គ្រឿង​តែ​ម្តង ។ ចំណែក​ម្ចាស់​ម៉ូតូ​បាន​លោត​ចុះ​គេចខ្លួន​រួច​ផុត​ពី​គ្រោះថ្នាក់ ។ តាម​អ្នកបើកបរ​បានឱ្យ​ដឹង​ថា មូលហេតុ​ដែល​បង្ក​ឱ្យ​គ្រោះថ្នាក់​ដោយសា​តែ​រថយន្ត​ជាន់​ហ្វ្រាំង​មិន​ស៊ី​ក៏​បាន​ចង្កូត​គេច​រថយន្ត​ទៅ​បុក និង​កិន​ម៉ូតូ​តែ​ម្តង ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ