ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួលបញ្ញើ ស្មើ​បំណុល ប្តី​ប្រពន្ធ​២​នាក់​ត្រូវ​វ័ណ្ឌ​.​ក​ធ្ងន់

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ សេចក្តី​រាយ​ការ​បឋម​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បូ​រី​អូរ​ស្វាយ​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ឃុំ​ព្រះ​រំកិល​បាន​ធ្វើការ​ឃាត់ខ្លួន​២​នាក់​ប្តី​ប្រពន្ធ កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច​ជាំ​តា​លឹ​ម…

ខេត្តស្ទឹងត្រែង ៖ សេចក្តី​រាយ​ការ​បឋម​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បូ​រី​អូរ​ស្វាយ​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ឃុំ​ព្រះ​រំកិល​បាន​ធ្វើការ​ឃាត់ខ្លួន​២​នាក់​ប្តី​ប្រពន្ធ កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច​ជាំ​តា​លឹ​ម លើ ផ្លូវ​កៅស៊ូ ស្ថិត​ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​ព្រះ​រំកិល ស្រុក​បូ​រី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង ដែល​ពាក់ព័ន្ធ​ការ​ដឹក​ជញ្ជូន​គ្រឿង​ញៀ​ង​ដោយ​ខុសច្បាប់ ។

ជនសង្ស័យ​ម្នាក់​ជា​ប្តី​ឈ្មោះ បៃ សែង​ចាន់ អាយុ​៤០​ឆ្នាំ មុខរបរ​កសិករ និង​ប្រពន្ធ​ឈ្មោះ ហ្វ​យ ឡៃ អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​កំពង់​សា​ម៉ី ឃុំ​ស្រឡៅ​ពី ស្រុក​ឆែប ខេត្តព្រះវិហារ ជាមួយនឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (WY) ចំនួន​៣​កញ្ចប់ ពណ៌​ខៀវ​កិប​មាត់​ស្មើនឹង​៥៨៦​គ្រាប់ ដែល​មាន​ទម្ងន់​សរុប ៥៥.៥៥ ក្រាម រួម​ជាមួយ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្មាស់ ពណ៌​ក្រហម គ្មាន​ផ្លា​ក​លេខ ។

ពេល​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា ថ្នាំ​ញៀន​៣​កញ្ចប់​នេះ​ត្រូវ​បាន​មនុស្ស​ម្នាក់​ផ្ញើ​ឲ្យ​ជួយ​កាន់​ពី​ព្រំដែន​ឡាវ​-​កម្ពុជា​មក​ឲ្យ​មនុស្ស​ម្នាក់​ដែល​រង់ចាំ​ទទួល​នៅ​តាម​ផ្លូវ​ដែល​មនុស្ស​ម្នាក់​នោះ​បាន​សន្យា​នឹង​ឲ្យ​កម្រៃ​ឈ្នួល​ដឹក​ជញ្ជូន​នៅ​ពេល​ទំនិញ​នោះ​បាន​ទៅ​ដល់​គោលដៅ ។ លុះ​ពេល​ពួក​គាត់​ចេញដំណើ​ដល់​ចំណុច​ខាងលើ​ក៏​ស្រាប់តែ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន និង​បាន​ឆែកឆេរ​ក្នុង​កញ្ចប់​នោះ​ទៅ​ឃើញ​សុទ្ធតែ​ថ្នាំ​ញៀន​ដែល​នេះ​ហើយ​ហៅ​ថា ទទួលបញ្ញើ​ស្មើនឹង​វ័ណ្ឌ​.​ក ។

ចំណែក​សមត្ថកិច្ច​វិញ​អះអាង​ថា នេះ​សុទ្ធតែ​ជា​ចម្លើយ​ដោះ​បន្ទុក​របស់​ជនសង្ស័យ​ទេ​ការ​ពិត​មិនមែន​ជា​លើក​ទី​១​ទេ​ដែល​សមត្ថកិច្ច​ទម្រាំ​នឹង​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​នោះ តែ​ទោះជា​យ៉ាងណា​ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ