ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តិចតួច​ប៉ុណ្ណោះ​ដែល​រួម​អនុវត្ត​សហការ​ជា​មួយ​អាជ្ញាធរ ចុះ​សម្រេច​រុះ​ដោយ​ផ្ទាល់

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្ត​មណ្ឌលគិរី​៖ អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី នៅ​ថ្ងៃ​ទី​២៩ មក​រា ២០២០​នេះ បាន​សម្រេច​​ចុះ​រុះរើ​សំណង់បំពាន​ចំណី​ផ្លូវ​សាធារណៈ​ដោយ​ផ្ទាល់ ក្រោយ​ទុក​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​រុះរើ​ខ្លួនឯង​ច្រើន​ខែ​មក​ហើយ ប៉ុន្តែ​មាន​ប្រជាពលរដ្ឋ​ចំនួន​តិចតួច​ប៉ុណ្ណោះ​ ដែល​រួម​អនុវត្ត​សហការ​ជាមួយ​អាជ្ញាធរ…

ខេត្ត​មណ្ឌលគិរី​៖ អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី នៅ​ថ្ងៃ​ទី​២៩ មក​រា ២០២០​នេះ បាន​សម្រេច​​ចុះ​រុះរើ​សំណង់បំពាន​ចំណី​ផ្លូវ​សាធារណៈ​ដោយ​ផ្ទាល់ ក្រោយ​ទុក​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​រុះរើ​ខ្លួនឯង​ច្រើន​ខែ​មក​ហើយ ប៉ុន្តែ​មាន​ប្រជាពលរដ្ឋ​ចំនួន​តិចតួច​ប៉ុណ្ណោះ​ ដែល​រួម​អនុវត្ត​សហការ​ជាមួយ​អាជ្ញាធរ ។

លោក នុ​ត បឿន អភិបាលរង​ក្រុង​សែន​មនោ​រម្យ​បញ្ជាក់​ថា អាជ្ញាធរ​ក្រុង​បាន​ជូនដំណឹង​ឲ្យ​ប្រជាពលរដ្ឋ​ជុំវិញ​ការ​រុះរើ​សំណង់​បំពាន​ចំណី​ផ្លូវ​ច្រើន​លើក និង​ផ្ដល់​ឱកាស​ឲ្យ​ពួក​គាត់​ច្រើន​ខែ ដើម្បី​ធ្វើ​កិច្ច​ការងារ​នេះ ប៉ុន្តែ​នៅ​មាន​ប្រជា​ពលរដ្ឋ​មិន​សហការ ដូច្នេះ ​គឺ​អាជ្ញាធរ​ចាប់ផ្ដើម​អនុវត្ត​ដោយ​ផ្ទាល់ ហើយ​នៅ​ជំ​ហាន​ទី​១ គឺ​រុះរើ​ស្លាក​ប៉ាណូ​តាម​ដងផ្លូវ ចំណែកជំ​ហាន​បន្ទាប់​គឺ​រុះរើ​សំណង់​របស់​ពលរដ្ឋដែល​បំពាន​ចំណី​ផ្លូវ ។

លោក នុ​ត បឿន បាន​ឲ្យ​ដឹង​ទៀត​ថា លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ដែល​មានការ​ជូនដំណឹង​ឲ្យ​រុះរើ​សំណង់​បំពាន​ចំណី​ផ្លូវ​នោះ មាន​ចំនួន​២១៧​ផ្ទះ ហើយ​រហូត​មក​ដល់​ពេល​នេះ​ប្រជាពលរដ្ឋ​បាន​ចូលរួម​គោរព​អនុវត្ត​ទើបតែ​បាន​៤៣​ផ្ទះ​ប៉ុណ្ណោះ ។ លោក​បន្ត​ថា ដងផ្លូវ​ដែល​តម្រូវ​ឲ្យ​មានការ​រុះ​សំណង់ ឬ​សំ​យ៉ាបរឹង​មាំ​រំលោភ​ចំណី​ផ្លូវ​នោះ គឺ​នៅ​ចំណុច​ផ្លូវភ្លោះ​សួនច្បារ​មក​រង្វង់​គោព្រៃ និង​ពីរ​ខ្សែ​ទៀត គឺ​ចាប់ពី​ចំណុច​រង្វង់​មូល​គោព្រៃ​ ទៅ​ចំណុច​ផ្លូវបំបែក​ដាក់​ដាំ និង​ចំណុច​ផ្សារ​កែវ​សា​រ៉ា​ន់ តាម​ដងផ្លូវ​ជាតិ​លេខ
​៧៦ ។

លោក​អភិបាលរង​ក្រុង ក៏​បាន​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មានកា​តព្វ​កិច្ច​រុះរើ​សំណង់​បំពាន​ចំណី​ផ្លូវ សូម​ចាប់ផ្ដើម​ធ្វើ​ជា​បណ្ដើ​ៗ ព្រោះ​បើ​រង់​ចាំ​ដល់​អាជ្ញាធរ​ចុះ​អនុវត្ត​ គឺ​មិន​មាន​សង​រាល់​ការ​ខូចខាត​នោះ​ទេ ។ សូម​បញ្ជាក់​ដែរ​ថា ផែនការ​ឲ្យ​រុះ​សំណង់​ឬ​សំ​យ៉ាបរឹងមាំ​ចេញពី​ចំណី​ផ្លូវ​នេះ មន្ត្រី​ជំនាញ​វាស់​ចេញពី​អាក់​ផ្លូវ​ចំនួន​១៣​ម៉ែត្រ​ នៅ​កន្លែង​ទីប្រជុំជន និង​វាស់​ចេញពី​អាក់​ផ្លូវ​១៨​ម៉ែត្រ ទៅ​២៥​ម៉ែត្រ នៅ​តំបន់​ដែល​ចេញ​ឆ្ងាយ​ពី​ទីប្រជុំជន ៕

អត្ថបទសរសេរ ដោយ