ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​តាម​ក្បួន​ហុង​ស៊ុ​យ​ចិន​សែ​ធានា​ថា​នឹង​នាំ​លុយ​ចូល​ពេញ​ផ្ទះ

4 ឆ្នាំ មុន

យោង​តាម​គេហទំព័រ​ហុងស៊ុយ​ចិន​សែ​ពិសេស​មួយ​បាន​បង្ហាញ​ថា អ្នក​កើត​ឆ្នាំជូត ឆ្លូវ ខាល ថោះ រោង ម្សាញ់ មមី មមែ វក…

យោង​តាម​គេហទំព័រ​ហុងស៊ុយ​ចិន​សែ​ពិសេស​មួយ​បាន​បង្ហាញ​ថា អ្នក​កើត​ឆ្នាំជូត ឆ្លូវ ខាល ថោះ រោង ម្សាញ់ មមី មមែ វក រកា ច កុរ លេខនាំ​ហ៊ុ​ង​ស៊ុ​យ​$156​ស៊ែរតាម​ឆ្នាំ​នីមួយ​ៗ ដើម្បី​ទទួល​បាន​លាភ​សំណាង និង​សម្រេច​ជោគ​លាភ​ដូច​សេចក្តី​ប្រាថ្នា ។ សម្រាប់​អ្នក​ដែល​ចង់​ហៅ​លុយ​ចូល​គេហដ្ឋាន​ឲ្យ​កាន់តែ​ច្រើន លោក​អ្នក​អាច​សាកល្បង​តាម​ក្បួន​ហុងស៊ុយ​ដូច​ខាងក្រោម ៖

១- កុំ​ប្រើ​កាបូប​ប្រាក់​ដែល​ចាស់ ឬ​ចាប់ផ្តើម​ដាច់​រហែក​ធ្លុះធ្លាយ ជា​ដាច់ខាត យក​ល្អ​បំផុត​គួរ​ប្រើ​កាបូប​ពណ៌​ក្រហម ព្រោះ​បើ​តាម​ហុងស៊ុយ​ចិន​សែ ព​ណ៏​នេះ​ជា​ព​ណ៏​ល្អ​លើសគេ និង​ជា​ព​ណ៏​ចម្រុងចម្រើន​ទៀត​ផង​។ ចំពោះ​ប្រាក់​កាស គួរ​ដាក់​ឲ្យ​មាន​របៀប ដើម្បី​នាំ​លាភ​សំណាង​ចូល​ពេញ​ៗ​កាបូប ។

២- ផ្កា​តុបតែង​គេហដ្ឋាន​នាំ​លាភ​សំណាង នាំ​ហេង​ហេង​ចូល​ផ្ទះ តាម​ក្បួន​ហុងស៊ុយ​ចិន​សែ ការ​ប្រើប្រាស់​ផ្កា​ស្រស់​ឬ​ផ្កា​សិប្បនិមិត្ត មក​តុបតែង​ក្នុងផ្ទះ សុទ្ធតែ​នាំ​មក​នូវ​ភាព​ស្រស់ថ្លា និង​ជោគ​លាភ​ល្អ​មក​ឲ្យ​អ្នក​រស់នៅ​ក្នុងផ្ទះ បង្ហាញ​ពី​សេចក្តី​សង្ឃឹម និង​ជោគ​សំណាងល្អ ។

៣- ជ្រើស​យក​សម្លៀក​បំពាក់​ពណ៌​ស្វាយ ពណ៌​កុលាប​ជា​គោល ជា​ប្រផ្នូល​ល្អ​នាំ​មក​នូវ​សុភមង្គល លាភ​ជ័យ ទ្រព្យសម្បត្តិ និង​សេចក្តី​ស្នេហា​ដ៏​បរិសុទ្ធ ។

៤- ដាក់​តាំង​រូប​កង្កែប​ពាំ​កាក់​មាស ទឹកជ្រោះ ទឹកសមុទ្រ និង​ឆ្មា​បក់ដៃ ត្រង់​មុំ​ណាមួយ​ក្នុងផ្ទះ​ជា​ការ​ហៅ​លុយ ឬ​ទ្រព្យ​ហូរ​ចូល​ដូច​ទឹក ។

៥- សូម​ដាក់​តាំង​រូបភាព​ផ្លិត​នៅ​ទីតាំង​ជ្រុង​ណាមួយ​នៃ​ផ្ទះ​របស់​លោក​អ្នក ដើម្បី​បោកបក់​នាំ​ខ្យល់​លាភ ខ្យល់​ជ័យ មាសប្រាក់ ចូល​ហូរហៀរ ណែន​ៗ​ផ្ទះ​។

ជាមួយ​គ្នា​នេះ​ដែរ យើងខ្ញុំ​សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក សូម​ឲ្យ​លោក​អ្នក ជួប​តែ​លាភ​សំណាង ទ្រព្យធន យសស័ក្តិ និង​ពោរពេញ​ទៅ​ដោយ​សុភមង្គល​តរៀង​ទៅ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ