ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ឆ្មក់​ដល់​បន្ទប់​ជួល​ស្ត្រី​វៀតណាម​៣​នាក់​ទាំង​យប់ បែកធ្លាយ​ខ្ទេច

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ស្ត្រី​ជនជាតិ​វៀតណាម​ចំនួន​៣​នាក់​សង្ស័យ​លួច​លក់ និង​ប្រើ​ប្រាស់​គ្រឿងញៀន​ក្នុង​បន្ទប់​ជួល ត្រូវ​សមត្ថកិច្ច​នគរបាល​ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​បន្ទប់​ជួល​មួយ​កន្លែង ក្នុងភូមិ​ទក្សិណ​ខាងត្បូង សង្កាត់​គោក​ចក…

ខេត្តសៀមរាប ៖ ស្ត្រី​ជនជាតិ​វៀតណាម​ចំនួន​៣​នាក់​សង្ស័យ​លួច​លក់ និង​ប្រើ​ប្រាស់​គ្រឿងញៀន​ក្នុង​បន្ទប់​ជួល ត្រូវ​សមត្ថកិច្ច​នគរបាល​ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​បន្ទប់​ជួល​មួយ​កន្លែង ក្នុងភូមិ​ទក្សិណ​ខាងត្បូង សង្កាត់​គោក​ចក ក្រុង​សៀមរាប​។

តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ជំនាញ​ខេត្ត​បាន​ប្រាប់​ថា ស្ត្រី​ជា​ជនសង្ស័យ​ទាំង​៣​នាក់ ខាងលើ​រួម​មាន​១-​ឈ្មោះ​ង្វៀ​ង ធី​ញី ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ម៉ាស្សា (​ជា​អ្នករក្សា​ទុក ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន រក​ឃើញ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​), ២-​ឈ្មោះ​ឡេ​ង ធី​កេវ​វ៉ា​ន់ ភេទ​ស្រី អាយុ​២២​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ (​ជា​អ្នក​ចាត់ចែង និង​ប្រើប្រាស់​គ្រឿងញៀន រក​ឃើញ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន និង​៣-​ឈ្មោះ​ហ្វា​ម ធី​ថា​ន់​ហ្វឿ​ង ហៅ​ហ្វុ​ង ភេទ​ស្រី អាយុ​២២​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ មិន​ពិតប្រាកដ (​ជា​អ្នក​ចាត់ចែង និង​ប្រើប្រាស់​គ្រឿងញៀន រក​ឃើញ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ។ ស្ត្រី​ជា​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ជា​ជនសង្ស័យ​ទាំង​៣​នាក់​រួច​មក កម្លាំង​ជំនាញ​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន ម្ស៉ៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​ចំនួន​១​កញ្ចប់​, ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​១​គ្រឿង​, ឧបករណ៍​ប្រើប្រាស់​និង​សំភារៈ​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន និង​ទូរស័ព្ទ​ដៃ​ចំនួន​៥​គ្រឿង​។

បច្ចុប្បន្ន ស្ត្រី​ជា​ជនសង្ស័យ​ទាំង​៣​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ជំនាញ ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ