ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឆ្លងរឿងរ៉ាវ​​ច្រើនពេក ទីបំផុត ManU ប្រកាស​ផ្ទេរ Bruno Fernandes

4 ឆ្នាំ មុន

ក្រុម​បិសាច​ក្រហម Manchester United បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ ក្នុង​ការ​ចុះហត្ថលេខា​នាំ​យក​ប្រធាន​ក្រុម Sporting Lisbon កីឡាករ Bruno Fernandes…

ក្រុម​បិសាច​ក្រហម Manchester United បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ ក្នុង​ការ​ចុះហត្ថលេខា​នាំ​យក​ប្រធាន​ក្រុម Sporting Lisbon កីឡាករ Bruno Fernandes ។

យោង​តាម​ប្រភព​ពី BBC បានឱ្យ​ដឹង Man United នឹង​ត្រូវ​ចំណាយ​ប្រាក់​ដល់​ទៅ ៤៧​លាន​ផោន ជាមួយ​លក្ខ​ខ័​ណ្ឌ​មួយ​ចំនួន​ទៀត ប្រ​សិន​កីឡាករ​រូប​នេះ​អាច​សម្រេច​នៅ Old Trafford ក្លិប​បិ​សាប​ក្រហម​នឹង​បន្ថែម​បង្គ​ប់៦៧​លាន​ផោន ​។ ជាមួយ​គ្នា​នេះ ​ខាង​ក្លិប​ក៏​បាន​បញ្ជាក់​ថា អ្វី​ៗ​គឺ​បាន​សម្រេច​សព្វ​គ្រប់ ​គឺ​រង​ចាំតែ​ត្រួតពិនិត្យ​សុខភាព​តែ​ប៉ុណ្ណោះ​។

សូមរលឹក​​​​ថា Fernandes បាន​ចូលរួម​ជាមួយ Sporting ដោយ​ផ្ទេរ​ពី Sampdoria ក្នុង​តម្លៃ ៧,២ លាន​ផោន​ក្នុង​ឆ្នាំ ២០១៧ និង​រកបាន ៦៤​គ្រាប់​ក្នុង​កា​បង្ហាញខ្លួន១៣៧ ប្រកួត​នៅ​គ្រប់​កម្មវិធី និង​ជួយ Sporting ឈ្នះ Portuguese Cup នៅ​រដូវ​កាល ២០១៨-១៩ ។

អត្ថបទសរសេរ ដោយ