ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​ដឹក​ប្រេង​១​គ្រឿង​​ឆាប​ឆេះ​​យ៉ាង​សន្ធោ​សន្ធៅ​ក្នុង​ដែនទឹក​ (វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម ៖ អង្គការ​ពាណិជ្ជកម្ម​តាម​សមុទ្រ​របស់​អង់គ្លេស រាយការណ៍​ពី​នាវា​ដឹក​ប្រេង​មួយ​គ្រឿង កំពុង​ត្រូវ​ភ្លើង​ឆាបឆេះ​ក្នុង​ដែនទឹក​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​។ អង្គការ​នេះ​និយាយ​ថា​បាន​ទទួល​សារ​ដែល​ផ្ដល់​ព័ត៌មាន​នោះ​។ វី​ដេ​អូ​ពី​នាវា​នេះ​ដែល​កំពុង​ឆេះ​ត្រូវ​បាន​ផ្សាយ​តាម​បណ្ដាញ​សង្គម​។ តាម​រ៉​យ​ទ័​រ​អង្គ​ការពា​ណិ​ជ្ជ​កម្ម​តាម​សមុទ្រ​របស់​អង់គ្លេស​ថ្លែង​ថា បាន​ទទួល​សារ​មួយ នា​ថ្ងៃ​ទី​២៩…

ប្រទេស​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម ៖ អង្គការ​ពាណិជ្ជកម្ម​តាម​សមុទ្រ​របស់​អង់គ្លេស រាយការណ៍​ពី​នាវា​ដឹក​ប្រេង​មួយ​គ្រឿង កំពុង​ត្រូវ​ភ្លើង​ឆាបឆេះ​ក្នុង​ដែនទឹក​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​។ អង្គការ​នេះ​និយាយ​ថា​បាន​ទទួល​សារ​ដែល​ផ្ដល់​ព័ត៌មាន​នោះ​។

វី​ដេ​អូ​ពី​នាវា​នេះ​ដែល​កំពុង​ឆេះ​ត្រូវ​បាន​ផ្សាយ​តាម​បណ្ដាញ​សង្គម​។ តាម​រ៉​យ​ទ័​រ​អង្គ​ការពា​ណិ​ជ្ជ​កម្ម​តាម​សមុទ្រ​របស់​អង់គ្លេស​ថ្លែង​ថា បាន​ទទួល​សារ​មួយ នា​ថ្ងៃ​ទី​២៩ ខែ​មក​រា ឆ្នាំ​២០២ ​ដែល​រៀបរាប់​ពី​នាវា​ដឹក​ប្រេង​មួយ​កំពុង​មាន​ភ្លើង​ឆាបឆេះ នៅ​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​ក្នុង​ដែនទឹក​នៃ​ទីក្រុង​SHARJAH​។ បន្ទាប់​មក​ព័ត៌មាន​នេះ​ត្រូវ​បាន​អះអាង​ដោយ​អាជ្ញាធរ​អា​រ៉ាប់​រួម​។

វី​ដេ​អូ​ពី​នាវា​កំពុង​មាន​ភ្លើង​ឆេះ​ថត​ពី​ចម្ងាយ ត្រូវ​បាន​ចែកចាយ​តាម​បណ្ដាញ​សង្គម ។ គេ​ឃើញ​ផ្សែង​​ខ្មៅ​កំពុង​ហុយ​ចេញពី​នាវា​នោះ​។ តាម​ព័ត៌មាន​នានា​ថា ​នាវា​នេះ​ជានា​វា​ដឹក​ប្រេង​ឈ្មោះ​ZOYA 1​។

ចំណែក​អាជ្ញាធរ​ដឹក​ជញ្ជូន​សហព័ន្ធ​អេ​មី​រ៉ាត់​អា​រ៉ាប់​រូ​ម​ថ្លែង​ថា អាជ្ញាធរ​របស់​ប្រទេស​បាន​ធ្វើការ​ដើម្បី​ពន្លត់ភ្លើង​លើ​នាវា​នោះ នៅ​ជិត​ក្រុង ​SHARJAH​ ហើយ​ការ​ស៊ើប​អង្កេត​មួយ​កំពុង​ធ្វើ​៕ ដក​ស្រង់​ចេញពី​វេ​ប​សាយ ៖ sputniknews (​កែសម្រួល​ដោយ ៖ បុប្ផា​) ប្រភព​វីដេអូ ៖ Katie McQue & Jaber Al Lamki

https://twitter.com/katiemcque/status/1222558189536845824?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1222558189536845824&ref_url=https%3A%2F%2Ffr.sputniknews.com%2Finternational%2F202001291042977228-un-navire-serait-en-feu-au-large-des-emirats-arabes-unis%2F

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ