ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ដី​ខ្លាំង​មួយ​ក្នុង​តំបន់​កា​រ៉ា​អី​ុ​ប នាំ​ឲ្យ​​មានការ​ប្រកាស​អាសន្ន​ស៊ូ​ណា​មី

4 ឆ្នាំ មុន

ប្រទេស​គុយ​បា ៖ ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​មាន​កម្លាំង​ដល់​៧,៧​រី​ស្ទ័​រ​បណ្ដាល​ឲ្យ​មានការ​ញ័រ​រង្គើ​នៅ​តំបន់​កា​រ៉ា​អ៊ី​ប ចន្លោះ​ប្រទេស​គុយ​បា​និង​ហ្សា​ម៉ា​អ៊ិក​កាលពី​ថ្ងៃ​ទី​២៨​មក​រា នាំ​ឲ្យ​មានការ​ប្រកាស​អាសន្ន​ស៊ូ​ណា​មី​ក្នុង​តំបន់​។ វិទ្យាស្ថាន​ភូ​គ​ម្ភ​សាស្ត្រ អា​​មេ​រិ​ក​គូសបញ្ជាក់​ថា ចំណុចកណ្ដាល​នៃ​ការ​រញ្ជួយ​ដី​នោះ​ស្ថិត​ក្នុង​សមុទ្រ នា​ភាគ​ខាងត្បូង​គុយ​បា​និង​ភាគ​ពាយ័ព្យ​ហ្សា​ម៉ា​អិ​ុ​ក ក្នុង​ជម្រៅ​ប្រមាណ​ជា​១០​គីឡូ​ម៉ែត្រ​។…

ប្រទេស​គុយ​បា ៖ ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​មាន​កម្លាំង​ដល់​៧,៧​រី​ស្ទ័​រ​បណ្ដាល​ឲ្យ​មានការ​ញ័រ​រង្គើ​នៅ​តំបន់​កា​រ៉ា​អ៊ី​ប ចន្លោះ​ប្រទេស​គុយ​បា​និង​ហ្សា​ម៉ា​អ៊ិក​កាលពី​ថ្ងៃ​ទី​២៨​មក​រា នាំ​ឲ្យ​មានការ​ប្រកាស​អាសន្ន​ស៊ូ​ណា​មី​ក្នុង​តំបន់​។

វិទ្យាស្ថាន​ភូ​គ​ម្ភ​សាស្ត្រ អា​​មេ​រិ​ក​គូសបញ្ជាក់​ថា ចំណុចកណ្ដាល​នៃ​ការ​រញ្ជួយ​ដី​នោះ​ស្ថិត​ក្នុង​សមុទ្រ នា​ភាគ​ខាងត្បូង​គុយ​បា​និង​ភាគ​ពាយ័ព្យ​ហ្សា​ម៉ា​អិ​ុ​ក ក្នុង​ជម្រៅ​ប្រមាណ​ជា​១០​គីឡូ​ម៉ែត្រ​។ ការ​រញ្ជួយ​ដី​នេះ​នាំ​ឲ្យ​មានការ​ញ័រ​រង្គើ​ក្នុង​ផ្នែក​ដ៏​ធំ​នៃ​ប្រទេស​ហ្សា​ម៉ា​អ៊ិក ព្រមទាំង​ក្នុង​ទីក្រុង​ឡា​ហា​វ៉ា​ន​រដ្ឋធានី​គុយ​បា ព្រមទាំង​ក្នុង​ខេត្ត​ច្រើន​ទៀត​របស់​ប្រទេស​។

មជ្ឈមណ្ឌល​ប្រកាស​អាសន្ន​ស៊ូ​ណា​មី​នៅ​ប៉ា​ស៊ី​ហ្វិ​ក បាន​ចេញ​ការ​ប្រកាស​អាសន្ន​ស៊ូ​ណា​មី​មុន​ពេល​លុប​ចោល​វិញ​។ ការ​រញ្ជួយ​ដី​នេះ​ក៏​នាំ​ឲ្យ​មានការ​ជម្លៀស​មនុស្ស​ចេញ ពី​អគារ​នានា​នៅ​ទីក្រុង​មៃ​អា​មី​រដ្ឋ​ផ្ល​រី​ដា​។

ពុំ​ទាន់​មាន​របាយការណ៍​ពី​ការ​ខូចខាត​ណាមួយ​នៅឡើយ ទោះជា​មានការ​ជម្លៀស​មនុស្ស​ចេញ ពី​បណ្ដា​អគារ​នៅ​ក្រុង​ឡា​ហា​វ៉ា​ន​និង​ក្រុង​មៃ​អា​មី​ក្ដី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ