ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោត​ដាំដូង​ចូល​សមុទ្រ​ចៃដន្យ​បុក​ឆ្នេរ​ខ្សាច់​គេឯង​ស្លន់ស្លោ​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម

4 ឆ្នាំ មុន
  • កោះកុង

ក្រុង​កោះ​រ៉ុ​ង ៖ ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២០ នៅ​វេលា​ម៉ោង​០៧​និង​៣០​នាទី​យប់ នៅ​ភូមិ​កោះ​តូច សង្កាត់​កោះ​រ៉ុ​ង​សន្លឹម មាន​បុរស​ជន​រង​គ្រោះជា​ភ្ញៀវ​ទេសចរណ៍​ខ្មែរ​អនិកជន​ម្នាក់ មានឈ្មោះ…

ក្រុង​កោះ​រ៉ុ​ង ៖ ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២០ នៅ​វេលា​ម៉ោង​០៧​និង​៣០​នាទី​យប់ នៅ​ភូមិ​កោះ​តូច សង្កាត់​កោះ​រ៉ុ​ង​សន្លឹម មាន​បុរស​ជន​រង​គ្រោះជា​ភ្ញៀវ​ទេសចរណ៍​ខ្មែរ​អនិកជន​ម្នាក់ មានឈ្មោះ Sou David ភេទ​ប្រុស អាយុ​30​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​បារាំង កាន់​លិខិតឆ្លងដែន​លេខ​19EK70178 និង​មាន​ទិដ្ឋាការ​លេខ K1900003797 ត្រូវ​បាន​ដឹក​មក​ពី​ឆ្នេរ​ទ្ប​ង​ប៊ី​ច ភូមិ​សុខសាន្ត សង្កាត់​កោះ​រ៉ុ​ង តាម​ទូក​កន្ទុយ​វែង និង​មាន​មិត្តភក្តិ​ជា​ជនជាតិ​បរទេស​០៦​នាក់​ទៀត ស្រី​០៣​នាក់ ។

មូលហេតុ​ដោយសារ​តែ​នៅ​វេលា​ម៉ោង​០១​និង​០០​រសៀល ជន​រង​គ្រោះ​ព្រមទាំង​មិត្តភក្តិ បាន​ជួល​ទូក​កន្ទុយ​វែង​ដឹក​ភ្ញៀវ​ទេសចរ​ទៅ​មើល​ផ្កាថ្មរ ស្ទូចត្រី ចេញពី​ភូមិ​កោះ​តូច​ទៅ​កាន់​ឆ្នេរ​ទ្ប​ង​ប៊ី​ច​ដែល​ម្ចាស់​ទូក​ឈ្មោះ សួ​ស ផា​ន់​ណា អាយុ​៦២​ឆ្នាំ បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​វេលា​ម៉ោង​០៦​និង​៣០​នាទី​ជិត​យប់ ពេល​ទូក​ចត​នៅ​ក្បែរ​ឆ្នេរ​ជន​រង​គ្រោះ​បាន​លោត​ដាំដូង​ចូល​សមុទ្រ​ចៃដន្យ​ក៏​បុក​នឹង​ខ្សាច់​បណ្តាល​ឱ្យ​រង​របួល​ត្រង់​.​ក និង​ស្មារ​ខាងស្តាំ​ជា​ខ្លាំង ហើយ​ត្រូវ​បាន​ដឹក​ទៅ​ភូមិ​កោះ​តូច​វិញ និង​បាន​ដឹក​ប​ញ្ចូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត តាម​អូ​ប័​រ​ផង​ដែរ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ