ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដំណឹងល្អ! បុរសចិនម្នាក់ផ្ទុកវីរុសកូរ៉ូណានៅខេត្តព្រះសីហនុ​បានធូរស្បើយ​ហើយ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ​៖ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា លោក​វេជ្ជបណ្ឌិត លី សូ​វ៉ា​ន់ បាន​អះអាង​ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​ថា ក្រុម​គ្រូពេទ្យ​កម្ពុជា​បាន​ព្យាបាល​អ្នកជំងឺ​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ​ចាង​ ជិន​ហ៊ូ​ ភេទប្រុស…

ខេត្ត​ព្រះ​សីហ​នុ ​៖ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា លោក​វេជ្ជបណ្ឌិត លី សូ​វ៉ា​ន់ បាន​អះអាង​ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​ថា ក្រុម​គ្រូពេទ្យ​កម្ពុជា​បាន​ព្យាបាល​អ្នកជំងឺ​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ​ចាង​ ជិន​ហ៊ូ​ ភេទប្រុស អាយុ​៦០​ឆ្នាំ ដែល​មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា និង​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​ក្នុង​បន្ទប់​ដាច់​ដោយឡែក ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ​នោះ​បាន​ធូរស្បើយ​១០០% ហើយ​។

យោង​តាម​បណ្តាញ​ផ្សព្វផ្សាយ​នានា​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២០ នេះ ដោយ​បាន​ស្រង់​សម្តី លោក​វេជ្ជបណ្ឌិត លី សូ​វ៉ា​ន់ មក​ចុះ​ផ្សាយ​ថា «ពេល​នេះ​អ្នកជំងឺ​ដូច​ជា​បាន​ធូរស្បើយ​ហើយ មិន​មាន​អាកា​រៈ​ក្អក និង​ផ្ដាសាយ​ទៀត​ទេ អាច​ងើប​ដើរ​បាន និង​និយាយ​បានជា​ធម្មតា​»។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា​រូប​នេះ​ក៏​បញ្ជាក់​ថា​ កម្ពុជា​នឹង​បញ្ជូន​បុរស​ជនជាតិ​ចិន និង​ក្រុម​គ្រួសារ​ទៅ​ប្រទេស​ចិន​វិញ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។

ទោះបីជា​យ៉ាងនេះ​ក្តី លោក លី សូ​វ៉ា​ន់ ​ក៏​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​ក្រុម​គ្រូពេទ្យ​ជំនាញ​កំពុងធ្វើការ​តាមដាន​ជា​បន្ត​ទៀត ដើម្បី​ប្រាកដ​ថា អ្នកជំងឺ​រូប​នេះ​ពិតជា​បាន​សះស្បើយ​ពី​ជំងឺ​១០០%​ប្រាកដ​មែន​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ