ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ចេញ​មុខ​ដោះស្រាយ​ខឹង​ស​ម្បារ​នាំ​គ្នា​ជាង​១០០​នាក់​តវ៉ា​បិទផ្លូវ​ទាំង​ព្រឹក (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុគ្គលិក​ប្រុស​ស្រី​របស់​ក្រុមហ៊ុន ស៊ី​ន ទ្រី ចំនួន​១០៦​នាក់​បាន​នាំ​គ្នា​ធ្វើការ​បិទផ្លូវ​អស់​រយៈពេល​១៥​នាទី​បង្ក​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង​នៅ​លើ​ផ្លូវ​ព្រះ​មុនី​វង្ស និង​ទាល់តែ​មានការ​សម្របសម្រួល​អំពី​សំណាក់​អាជ្ញាធរ​ខណ្ឌចំការមន​ទើបបាន​យល់ព្រម​បើក​វិញ ដោយសារ​តែ​ខឹង​ខាង​តំណាង​ខាង​ក្រុមហ៊ុន និង​សាលា​រាជធានី​ភ្នំពេញ​មិន​ចេញ​មក​ធ្វើការ​ដោះស្រាយ​ជាមួយនឹង​ពួក​គេ ក្រោយ​ពី​បាន​ធ្វើការ​តវ៉ា​ចំនួន​៣​លើក​មក…

រាជធានី​ភ្នំពេញ ៖ បុគ្គលិក​ប្រុស​ស្រី​របស់​ក្រុមហ៊ុន ស៊ី​ន ទ្រី ចំនួន​១០៦​នាក់​បាន​នាំ​គ្នា​ធ្វើការ​បិទផ្លូវ​អស់​រយៈពេល​១៥​នាទី​បង្ក​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង​នៅ​លើ​ផ្លូវ​ព្រះ​មុនី​វង្ស និង​ទាល់តែ​មានការ​សម្របសម្រួល​អំពី​សំណាក់​អាជ្ញាធរ​ខណ្ឌចំការមន​ទើបបាន​យល់ព្រម​បើក​វិញ ដោយសារ​តែ​ខឹង​ខាង​តំណាង​ខាង​ក្រុមហ៊ុន និង​សាលា​រាជធានី​ភ្នំពេញ​មិន​ចេញ​មក​ធ្វើការ​ដោះស្រាយ​ជាមួយនឹង​ពួក​គេ ក្រោយ​ពី​បាន​ធ្វើការ​តវ៉ា​ចំនួន​៣​លើក​មក ។ ការ​តវ៉ា​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ខាង​មុខ​ក្រុមហ៊ុន ស៊ី​ន ទ្រី​(​ខេ​ម​បូ​ឌា​) អគារ​លេខ ៤៤២D ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

បុរស​ជា​បុគ្គលិក​តំណាង​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​ពួក​យើងខ្ញុំ​ឈាន​ទៅ​ដល់​ការ​បិទផ្លូវ​នា​ពេល​នេះ​គឺ​ដោយសារ​តែ​មិន​មាន​តំណាង​ខាង​ក្រុមហ៊ុន ស៊ី​ន ទ្រី និង​ខាង​សាលា​រាជធានី​ភ្នំពេញ​ណា​ម្នាក់​ចេញ​មុខ​មក​ធ្វើការ​ដោះស្រាយ​ជាមួយនឹង​ពួក​យើងខ្ញុំ ។ ពួក​យើងខ្ញុំ​ទាំង​១០៦​នាក់​ត្រូវ​បាន​ខាង​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ​តាំងពី​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០១៩ កន្លង​មក​ម្ល៉េះ ក្រោយ​ពី​ក្រុមហ៊ុន​បាន​ធ្វើការ​កោះហៅ​ប្រជុំ​ប្រាប់​កាលពី​ថ្ងៃ​ទី​៣០ និង​៣១ ខែវិច្ឆិកា ឆ្នាំ​២០១៩ និង​បញ្ឈប់​ភ្លាម​ៗ​តែ​ម្តង ។

ក្នុង​ការ​ប្រជុំ​នោះ​ដែរ​ពួក​យើងខ្ញុំ​ទាំងអស់​គ្នា​ក៏​បាន​ធ្វើការ​ចរចា​ដោះស្រាយ​គ្នា​ដោយ​ទាមទារ​សំណង​លុយ​ជម្ងឺ​ចិត្ត​ចំនួន​១០០% តែ​ខាង​ក្រុមហ៊ុន​ព្រម​សង​តែ​៥០%​ប៉ុណ្ណោះ លុះ​មក​ដល់​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២០ ក៏​នាំ​គ្នា​ធ្វើការ​តវ៉ា​តែ​ម្តង តែ​មិន​បាន​ផល​អ្វី​ឡើយ ។ ក្នុង​ការ​តវ៉ា​ជា​លើក​ទី​១​នោះ​គឺ​មាន​ខាង​តំណាង​ខាង​ក្រុមហ៊ុន ស៊ី​ន ទ្រី និង​លោក ហួត ហៃ ជា​អភិបាលរង​សាលា​រាជធានី​ភ្នំពេញ​ចូល​មក​ធ្វើការ​ដោះស្រាយ ដោយ​បាន​ប្រាប់​ឱ្យ​ពួក​យើងខ្ញុំ​ផ្អាក​ការ​តវ៉ា និង​រង់ចាំ​ធ្វើការ​ដោះស្រាយ​ជា​បន្ត​នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២០ ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពី​លោក ហួត ហៃ ជា​អភិបាលរង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​សន្យា​ថា​នឹង​មក​ធ្វើការ​ដោះស្រាយ​ជាមួយនឹង​ពួក​យើងខ្ញុំ​ជា​ថ្មី​ម្តងទៀត​នៅ​ថ្ងៃ​ទី​១៥ ខែមករា មិន​បានឃើញ​រូប​គាត់​មក​ឡើយ​ដោយ​ពន្យា​ទៅ​ថ្ងៃ​ទី​១៧ និង​១៨ វិញ​ជា​បន្តបន្ទាប់​ជា​ច្រើន​លើក​ច្រើន​សារ​នៅ​តែ​មិនឃើញ​រូប​លោក​ចុះ​មក​ទៀត ។ ដោយ​មិន​មាន​ខាង​តំណាង​ខាង​ក្រុមហ៊ុន ស៊ិ​ន ទ្រី និង លោក​អភិបាលរង​ក្រុង​មក​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ការ​សន្យា​នោះ ទើប​ថ្ងៃ​ទី​២៨ និង​ទី​២៩ ខែមករា ឆ្នាំ​២០២០ នេះ​ពួក​យើងខ្ញុំ​ជា​បុគ្គលិក​ទាំង​១០៦​នាក់​ក៏​បន្ត​ធ្វើការ​តវ៉ា​រក​ដំណោះស្រាយ​ជា​បន្ត​ទៀត និង​ឈាន​ទៅ​ដល់​ការ​បិទផ្លូវ​បែប​នេះនោះ ។

ការ​តវ៉ា​របស់​យើងខ្ញុំ​នេះ​គឺ​មាន​២​ចំណុច ទី​១៖​សុំ​ឱ្យ​ខាង​ក្រុមហ៊ុន ស៊ី​ន ទ្រី សង​សំណង​ជម្ងឺ​ចិត្ត​ដល់​ពួក​យើងខ្ញុំ​ទាំងអស់​គ្នា​ចំនួន​១០០% ទៅ​តាម​ច្បាប់​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ និង​ទី​២៖​សុំ​ឱ្យ​សាលា​រាជធានី​ភ្នំពេញ​ទទួលយក​បុគ្គលិក​ទាំង​១០៦​បាន​ចូល​បម្រើ​ការ​ងារ​នៅ​ក្នុង​ក្រុមហ៊ុន​ប្រមូល​សំរាម​ស្វ័​យ​យ័​តទៅ​តាម​អនុសាសន៍​របស់​សម្តេច​អគ្គមហាសេនា​បតី​​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រសិនបើ​មិន​មាន​ដំណោះស្រាយ​​ទេ ពួក​យើងខ្ញុំ​និង​នៅ​តែ​បន្ត​ធ្វើការ​តវ៉ា​នៅ​ខាង​មុខ​ក្រុមហ៊ុន ស៊ិ​ន​ទ្រី ជា​បន្ត​ទៀត​មិន​ខាន ។

ក្រោយ​ពី​ក្រុម​បុគ្គលិក​ប្រុស​ស្រី​របស់​ក្រុមហ៊ុន​ប្រមូល​សំរាម ស៊ី​ន ទ្រី ទាំង​១០៦​នាក់​ធ្វើការ​តវ៉ា​ទាមទារ​ទាំង​២​ចំណុច ចំនួន​២​លើក​មក​ហើយ និង​រហូត​ដល់​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២០ ជា​លើក​ទី​៣ នៅ​មិន​មាន​ដំណោះស្រាយ​នោះ ទើប​ឈាន​ទៅ​ដល់​នាំ​គ្នា​ធ្វើការ​បិទ​កំណាត់​ផ្លូវ​ព្រះ​មុនី​វង្ស អស់​រយៈពេល​ប្រមា​ន​ជា​១៥​នាទី​ធ្វើ​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង និង​ដោយ​មានការ​សម្របសម្រួល​អំពី​សំណាក់​កម្លាំង​មាន​សម្ថ​កិច្ច​ខណ្ឌចំការមន ទើប​ពួក​គេ​យល់ព្រម​រំសាយ​ចូល​ទៅ​ខាងក្នុង​បរិវេណ​ក្រុមហ៊ុន និង​បើកផ្លូវ​ឱ្យ​ដំណើរការ​ជា​ធម្មតា​វិញ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ