លោក​ទូត​កូរ៉េ​ថា ទុរេន​កម្ពុជា​ឆ្ងាញ់ និង​មាន​បំណង​ជំរុញ​ការ​នាំ​ចេញ​ទៅ​ប្រទេស​លោក


លោក​ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាងត្បូង​បាន​និយាយ​ថា ទុរេន​កម្ពុជា​មាន​រសជាតិ​ឆ្ងាញ់ និង​ក្លិន​មិនសូវ​ឈួ​ល ។ ដូច្នេះ​លោក​មាន​បំណង​ជំរុញ​អោយ​មានការ​នាំ​ចេញ​ធុ​រេ​ន​កម្ពុជា​ទៅ​កាន់​ប្រទេស​របស់​លោក ។ លោក​ឯកអគ្គរដ្ឋទូត ផាក ហ៊ឹង ខ្យ​ង់ ( Park Heung Kyeong) បាន​និយាយ​បែប​នេះ​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​កោះសន្តិភាព នៅ​ពេល​ថ្មី​ៗ​នេះ ។

លោក និយាយ​ថា ផ្លែ​ទុរេន​របស់​កម្ពុជា​ក៏​ទទួល​បាន​ចាប់អារម្មណ៍ និង​គាំទ្រ​ខ្លាំង​ណាស់​ដែរ​ពី​សំណាក់​ប្រជាជន​កូរ៉េ​ខាងត្បូង ។ ផ្លែ​ទុរេន​របស់​កម្ពុជា​មិនសូវ​មាន​ក្លិនឈួល​ខ្លាំង​ដូច​ផ្លែ​ទុរេន​មក​ពី​បណ្តា​ប្រទេស​ដទៃ​ទៀត​នោះ​ទេ ។

ផ្លែ​ទុរេន​របស់​កម្ពុជា​មាន​ក្លិន​ស្រាល និង​ក្រអូប ព្រមទាំង​មាន​រសជាតិ​ឆ្ញា​ញ់​ធ្វើ​អោយ​ប្រជាជន​កូរ៉េ​ខាងត្បូង​ជាប់ចិត្ត​ខ្លាំង​មែនទែន ។

លោក​ទូត​និយាយ​បន្ថែម​ថា ដូច្នេះ​លទ្ធភាព​នៃ​ការ​នាំ​ចេញ​ផ្លែ​ទុរេន​ពី​កម្ពុជា​ចូល​ទៅ​កាន់​ទីផ្សារ​កូរ៉េ​ខាងត្បូង គឺ​មាន​ចំនួន​ច្រើន ។ ថ្មី​ៗ​នេះ​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ចាប់ផ្តើម​នាំ​ចូល​ផ្លែស្វាយ​ពី​ប្រទេស​កម្ពុជា​ហើយ​វា​បាន​ក្លាយជា​ការ​ចាប់ផ្តើម​មួយ​ដែល​គេ​គិត​ថា នឹង​ផ្តល់​ឪ​កាស​សម្រាប់​ការ​នាំ​ចេញ​ផ្លែ​ឈើ​ផ្សេង​ទៀត​ដែល​មាន​សក្តានុពល​ទីផ្សារ​នៅ​កូរ៉េ ៕

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ