ខេត្តបន្ទាយមានជ័យ ៖ វីរុសឆ្លងតាមប្រព័ន្ធផ្លូវដង្ហើមប្រភេទវីរុសកូរ៉ូណាកំពុងឆ្លងតាមបណ្តាប្រទេសក្នុងពិភពលោក អ្នកខេត្តបន្ទាយមានជ័យនៅតុកាហ្វេបាននាំគ្នាពាក់ម៉ាស់ការពារផងដែរ ។ ជាក់ស្តែងឃើញនៅតាមហាងគុយទាវ តុការហ្វេ គេឃើញប្រជាពលរដ្ឋបាននាំគ្នាពាក់ម៉ាស់ការពារវីរុសឆ្លងតាមប្រព័ន្ធផ្លូវដង្ហើមនេះជាការព្រួយបារម្មរបស់ប្រជាពលរដ្ឋនៅពេលប្រទេសមួយចំនួនក្នុងពិភពលោកត្រូវបានឆ្លងវីរុសឆ្លងវីរុសកូរ៉ូណា ដែលរកឃើញ១ករណីកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅប្រលានយន្តហោះខេត្តព្រះសីហានុ ។
ប្រជាពលរដ្ឋដែលពាក់ម៉ាស់កំពុងអង្គុយតុគុយទាវ និងការហ្វេ នៅក្រុងសិរីសោភ័ណ បានប្រាប់អារម្មរបស់ពួកគាត់ថា ក្រោយពេលទទួលព័ត៌មានដែលវីរុសឆ្លងតាមប្រព័ន្ធផ្លូវដង្ហើមជាវីរុសកូរ៉ូណាដែលកំពុងឆ្លងតាមបណ្តាប្រទេសជិតខាង ហើយខេត្តបន្ទាយមានជ័យជាខេត្តនៅទិសពាយ័ព្យនៃប្រទសកម្ពុជាហើយជាប់ព្រំដែនថៃ ដែលមានច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានភ្ញៀវបរទេសឆ្លងកាត់ចូលមកលេងកំសាន្តនៅកម្ពុជា ជាការព្រួយបារម្មទើបប្រជាពលរដ្ឋពាក់ម៉ាស់ការពារជម្ងឺឆ្លង ។
ប្រជាពលរដ្ឋបានសំណូមពរដល់មន្ត្រីជំនាញ និងសមត្ថកិច្ចដែលពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ធ្វើការត្រួតពិនិត្យភ្ញៀវអន្តរជាតិដែលចូលមកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីការពារទប់ស្កាត់ឱ្យបានចំពោះវីរុសឆ្លងតាមប្រព័ន្ធផ្លូវដង្ហើមនេះ ហើយសុំឱ្យបងប្អូនត្រូវពាក់ម៉ាស់ឱ្យបានគ្រប់គ្នា ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ