ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូល​ហេតុ​នៃ​ការ​ប្រេះ​កែងជើង​ គឺ​​​មក​ពី​​​ខ្វះ​វីតាមីនទាំង​នេះហើយ​

4 ឆ្នាំ មុន

មាន​ហេតុផល​ច្រើន​ណាស់​ដែល​អ្នក​អាច​នឹង​មាន​បញ្ហា​ប្រេះ ឬ​ស្ងួត​កែងជើង​។ ករណី​ខ្លះ វា​អាច​ជា​សញ្ញា​ម​យ​យ​នៃ​ការ​កង្វះ​វីតាមីន​ក្នុង​ខ្លួន​ដែរ​។ ការ​ប្រេះ​កែងជើង​ច្រើន​តែ​មិនមែន​ជា​ជំងឺ​ធ្ងន់ធ្ងរ​ទេ​។ សម្រាប់​មនុស្ស​ភាគច្រើន ការ​ប្រេះ​កែងជើង​គ្រាន់តែ​កើតឡើង​ទៅ​លើ​ស្រទាប់​ស្បែក​ខាងលើ​គេ និង​បង្ក​ជា​ការ​ឈឺចាប់​ប៉ុណ្ណោះ​។ ប៉ុន្តែ​នៅ​ពេល​ការ​ប្រេះ​កែងជើង​នេះ​ស៊ី​ជ្រៅ​ដល់​ស្រទាប់​ជ្រៅ​ៗ​នៃ​ស្បែក​ហើយ វា​ពិតជា​ឈឺចាប់​ខ្លាំង​ណាស់​។…

មាន​ហេតុផល​ច្រើន​ណាស់​ដែល​អ្នក​អាច​នឹង​មាន​បញ្ហា​ប្រេះ ឬ​ស្ងួត​កែងជើង​។ ករណី​ខ្លះ វា​អាច​ជា​សញ្ញា​ម​យ​យ​នៃ​ការ​កង្វះ​វីតាមីន​ក្នុង​ខ្លួន​ដែរ​។ ការ​ប្រេះ​កែងជើង​ច្រើន​តែ​មិនមែន​ជា​ជំងឺ​ធ្ងន់ធ្ងរ​ទេ​។ សម្រាប់​មនុស្ស​ភាគច្រើន ការ​ប្រេះ​កែងជើង​គ្រាន់តែ​កើតឡើង​ទៅ​លើ​ស្រទាប់​ស្បែក​ខាងលើ​គេ និង​បង្ក​ជា​ការ​ឈឺចាប់​ប៉ុណ្ណោះ​។

ប៉ុន្តែ​នៅ​ពេល​ការ​ប្រេះ​កែងជើង​នេះ​ស៊ី​ជ្រៅ​ដល់​ស្រទាប់​ជ្រៅ​ៗ​នៃ​ស្បែក​ហើយ វា​ពិតជា​ឈឺចាប់​ខ្លាំង​ណាស់​។ ករណី​ខ្លះ កែងជើង​អ្នក​ប្រហែលជា​ចាប់ផ្តើម​ហូរ​ឈាម​ថែម​ទៀត​។ ខាងក្រោម​នេះ​គឺជា​វិធី​តា​មីន សំខាន់​ដែល​ដើរតួ​នាទី​ក្នុង​ការ​ថែរក្សា​សុខភាព​ស្បែក និង​ចិញ្ចឹម​ស្បែក​៖

១-វីតាមីន E ៖ វីតាមីន E ដើរតួ​នាទី​ជា​អង់​ទី​អុក​ស៊ី​ដង់​មួយ​ជួយ​ការពារ​កោសិកា និង​ជួយ​ឲ្យ​វា​រស់នៅ​បាន​កាន់តែ​យូរ​។ វា​ក៏​ជួយ​ថែរក្សា​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ និង​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​ផង​ដែរ​។ របប​អាហារ​មាន​វីតាមីន E នឹង​ជួយ​ការពារ​កូ​ឡា​ជែ​ន​ក្នុង​ស្បែក​ដើម្បី​បង្ការ​ភាព​ចាស់​របស់​ស្បែក និង​ស្ងួត​ស្បែក​ផង​ដែរ​។

ស្បែក​កាន់តែ​ស្ងួត​អាច​ធ្វើ​ឲ្យ​ប្រឈម​ខ្ពស់​នឹង​ការ​ប្រេះ​កែងជើង​ដែរ​។ វីតាមីន E អាច​រកបាន​ក្នុង​ប្រេង​ធម្មជាតិ​ដូច​ជា ប្រេង​ផ្លែ​អាល​ម៉ុ​ន ប្រេង​ផ្កាឈូករ័ត្ន គ្រាប់​ផ្កាឈូករ័ត្ន ត្រី​សាល​ម៉ុ​ន ផ្លែ​ប័​រ និង​ស្វាយ​ជាដើម​។ ការ​កង្វះ​វីតាមីន E គឺជា​រឿង​កម្រ​ណាស់ តែបើ​វា​កើត​មាន​លុះត្រាតែ​អ្នកមាន​ជំងឺ​នៅ​ផ្លូវ​រំលាយ​អាហារ​ដូច​ជា Crohn’s ឬ Cystic Fibrosis ដោយសារ​តែ​វា​មិន​អាច​បឺត​ស្រូប​ជីវជាតិ​នេះ​បាន​។

២-វីតាមីន B3 ៖ វីតាមីន B3 សំខាន់​ក្នុង​ការ​បង្កើត​ជា​ថាមពល​។ បើ​គ្មាន​វីតាមីន​នេះ​ទេ អ្នក​ន​នឹង​មិន​មាន​ថា​មល​ប្រើប្រាស់​ឡើយ​។ ក្រៅពី​នេះ​វីតាមីន B3 មាន​នាទី​ទប់ស្កាត់​រ៉ា​ឌី​កាល​សេរី​ក្នុង​រាង​កាយ​កុំ​ឲ្យ​មាន​ច្រើន​ពេក​។ ករណី​ដែល​មិន​មាន​វិ​តា​មីន B3​គ្រប់គ្រាន់ អ្នក​ត្រូវ​ប្រឈម​ខ្ពស់​នឹង​ជំងឺ Pellagra ដែល​អាកា​រៈ​វា​ជា​ការ​ស្ងួត​ស្បែក ឬ​ស្បែក​របក ជា​ពិសេស​នៅ​កែងជើង​ផង​ដែរ​។ ប្រភព​ល្អ​ៗ​នៃ​វីតាមីន B3 មាន​ដូច​ជា សាច់​បក្សី​ជា​ពិសេស​សាច់​ទ្រូង សាច់​គោ និង​ថ្លើម​គោ អាហារ​សមុទ្រ អង្ករសម្រូប ផ្លែ​ប័​រ ឬ​សណ្តែក​។

៣-វីតាមីន C ៖ វីតាមីន C ក៏​មាន​នាទី​ជា​អង់​ទី​អុក​ស៊ី​ដង់​ដែរ ដែល​អាច​ជួយ​បង្ការ​ការ​ខូចខាត​របស់​កោសិកា​បាន​។ វីតាមីន C ជួយ​រាង​កាយ​ក្នុង​ការ​បង្កើត​កូ​ឡា​ជែ​ន ដែល​ជា​ប្រូតេអ៊ីន​សម្រាប់​បង្កើត​ស្រទាប់​ស្បែក​រហូត​ដល់ ៧៥​ភាគរយ​ឯណោះ​។ រាង​កាយ​រក្សា​វី​តា​មិន C នេះ​ច្រើន​ក្នុង​កោសិកា​ស្បែក​ដើម្បី​ការពារ​ស្បែក​ពី​មជ្ឈដ្ឋាន​ខូចខាត​។

ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា កម្រិត​វីតាមីន C ងាយ​នឹង​ចុះ​ទាប​នៅ​ពេល​ស្បែក​អាយុ​កាន់តែ​ច្រើន ឬ​ស្បែក​ប៉ះពាល់​នឹង​ព្រះអាទិត្យ​ច្រើន​។ ដោយសារ​តែ​វីតាមីន C ជួយ​ស្បែក​ឲ្យ​មាន​សំណើម ដូច្នេះ​ការ​ដែល​មិន​ទទួល​បាន​វា​គ្រប់​គ្រាន់តែ វា​នឹង​នាំ​ឲ្យ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន និង​កោសិកា​ស្បែក​ស្ងួត​រួម​ទាំង​នៅ​កែងជើង​ផង​។ ប្រភព​ដ៏​ល្អ​នៃ​វីតាមីន C មាន​ដូច​ជា​៖ ម្ទេស​ប្លោក​ក្រហម បៃតង ត្របែក គី​វី ប្រូ​ខូ​លី ស្ត្រ​បឺ​រី ក្រូច​ជាដើម (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ