ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ព្រានព្រៃ​ម្នាក់​ទៅ​តុលាការ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ព្រានព្រៃ​ម្នាក់​ដែល​ជំនាញ​ខាង​ប្រ​ម៉ា​ញ់​សត្វ ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ក្រោយ​ព្រាន​ម្នាក់​នេះ​បាន​ចូល​ទៅ​តំបន់ហាមឃាត់​ធ្វើការ​បរបាញ់​សត្វព្រៃ​ក្នុងស្រុក​កោះ​ញែក​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២០ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន​ពី​បទ​ដាក់​អន្ទាក់​ដោយ​ប្រើ​បង្កៃ…

ខេត្តមណ្ឌលគិរី ៖ ព្រានព្រៃ​ម្នាក់​ដែល​ជំនាញ​ខាង​ប្រ​ម៉ា​ញ់​សត្វ ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ក្រោយ​ព្រាន​ម្នាក់​នេះ​បាន​ចូល​ទៅ​តំបន់ហាមឃាត់​ធ្វើការ​បរបាញ់​សត្វព្រៃ​ក្នុងស្រុក​កោះ​ញែក​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២០ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន​ពី​បទ​ដាក់​អន្ទាក់​ដោយ​ប្រើ​បង្កៃ បង្ក​ឲ្យ​មានការ​អន្តរាយ​ដល់​សត្វព្រៃ​ដែល​ជា​ប្រភេទ​មាន​ដោយ​កម្រ និង​ជិត​ផុត​ពូជ ជា​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ទី​៣ ដែល​ប្រព្រឹត្ត​នៅ​ក្នុង​តំបន់ការពារធម្មជាតិ នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​។

ព្រានព្រៃ​ដែល​ក្លាយទៅជា​ជន​ត្រូវ​ចោទ​ឈ្មោះ ហក វ៉ា​ន់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​កោះ​ម្យើ​ល ឃុំ​ណ​ង​ឃី​លឹ​ក ស្រុក​កោះ​ញ៉ែ​ក ខេត្តមណ្ឌលគិរី ត្រូវ​បាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ចាប់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ បន្ទាប់​ពី​ជន​នេះ​លួច​ធ្វើ​សកម្មភាព​ដាក់​អន្ទាក់​សត្វព្រៃ ដែល​ប្រើ​ឧបករណ៍​កែ​ច្នៃ​ដោយ​ប្រើ​អង្គប់ បំពុល សម្លាប់ និង​ប្រើប្រាស់​អាវុធ​ជាតិ​ផ្ទុះ ជាតិ​គីមី ថ្នាំពុល និង​គ្រឿង​ឆក់ បង្ក​គ្រោះថ្នាក់​ដល់​សត្វព្រៃ និង​អាច​បង្ក​គ្រោះថ្នាក់​ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក្នុង​ពេល​ចុះ​ល្បាត​។

មន្ត្រី​ជំនាញ​បាន​រឹបអូស​វត្ថុ​តាង​ជាក់ស្ដែង​នៃ​បទល្មើស​ធនធានធម្មជាតិ​រួម​មាន ១-​រំសេវ​ផ្ទុះ​ចំនួន​០.៥​គីឡូក្រាម ២-​លួស​ឆក់​ចំនួន​៣​ដុំ ៣-​អង្គប់រ​ស្ស័​រ​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ចំនួន​៣ ៤-​អន្ទាក់​ខ្សែកាប​ចំនួន​៥​ខ្សែ ៥-​អន្ទាក់​ខ្សែ​គោ​ចំនួន​៦៥​ខ្សែ ៦-​ឧបករណ៍​ឆក់​ចំនួន​មួយ​កំ​ប្លេ ៧-​ផ្ទាំង​សូ​ឡា​ចំនួន​១​ផ្ទាំង ៨-​មង​ទាក់​សត្វ​សំពោច​ចំនួន​១​ដុំ និង​៩-​អន្ទាក់​ដែល​ដាក់​ហើយ​ចំនួន​១០០​ខ្សែ​។

បច្ចុប្បន្ន​វត្ថុ​តាង​មួយ​ចំនួន​ត្រូវ​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី និង​មួយ​ចំនួន​ទៀត មន្ត្រី​ឧ​ទ្យា​នុ​រក្ស​កំពុង​ប្រមូល​រួច​បំផ្លាញ​ចោល​នៅ​កន្លែង​កើតហេតុ ព្រោះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រភេទ​សត្វព្រៃ និង​មនុស្ស​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ