លោក កឹ​ម សុខា បន្ថែម​មេធាវី​ម្នាក់​ទៀត​សរុប​៩​នាក់​ដើម្បី​តតាំង​ជាមួយ​តុលាការ


រាជធានី​ភ្នំពេញ ៖ ជនជាប់ចោទ​លោក កឹ​ម សុខា បាន​បន្ថែម​មេធាវី​ម្នាក់​ទៀត​សរុប​មាន​មេធាវី​ចំនួន​៩​រូប​ដើម្បី​តទល់​ជាមួយ​តុលាការ​លើ​បទចោទប្រកាន់​ស​ន្និ​ដ្ឋិ​ភាព​ជាមួយ​បរទេស​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​ក្នុង​គោលបំណង​ដោះ​បន្ទុក​ពី​បទ​ចោទ​នេះ ។

លោក គី តិច មេធាវី​តំណាង​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​ថា ចូល​ដល់​ស​ប្តា​ហ៍​ទី​៣​នៃ​សំណុំរឿង​នេះ​តំណាង​អយ្យការ​បាន​បន្ត​សួរ​ជនជាប់ចោទ ។ លោក គី តិច បាន​អះអាង​ថា​លោក កឹ​ម សុខា បាន​ដាក់​មេធាវី​ចំនួន​៩​រូប​ដើម្បី​តតាំង​ក្តី​ជាមួយ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មក​រា នេះ ។ ចាប់តាំងពី​ពេល​ចាប់ខ្លួន​លោក កឹ​ម សុខា មាន​មេធាវី​ចំនួន​៩​រូប​ហើយ​សម្រាប់​ការពារ​សិទ្ធិ​ជនជាប់ចោទ​ដើម្បី​តតាំង​ជាមួយ​តុលាការ​តាម​បទ​ចោទ​ខាងលើ ។

លោក​មេធាវី​បាន​បញ្ជាក់​ថា នៅ​ពេល​រសៀល​ថ្ងែ​ទី​២៩ មក​រា តុលាការ​នឹង​លើកយក​សំណុំរឿង​ដែល​ទាក់ទង​កំឡុង​ពី​ឆ្នាំ​២០០៧​ដល់​ឆ្នាំ​២០១២ ។ ពេល​មួយ​ព្រឹក​ថ្ងៃនេះ​មានការ​ជជែក​គ្នា​លើ​សម្លេង វី​ដេ​អូ​ឃ្លី​ប ដែល​ជនជាប់ចោទ​បាន​លើក​ឡើង​ថា «​គេ​» មាន​ន័យ​បែប​ណា​ពាក់ព័ន្ធ​ជនបរទេស ឬ​ប្រទេស​ណា​ដែល​នាំ​ឲ្យ​ជំរុញ​ឲ្យ​ជនជាប់ចោទ​ប្រព្រឹត្ត ។

ចំណែក​លោក​មេធាវី ហេង ផេង ការពារ​សិទ្ធិ​ជនជាប់ចោទ​ថា បទ​ចោទ​នេះ​តុលាការ​គួរ​លើក​អង្គហេតុ​មក​បញ្ជាក់​ព្រោះ​ចោទ​ថា ត្រូវ​ជាមួយ​បរទេស​គួរ​ណារ​ហៅ​បរទេស​ណា ឬ​ម៉េច​បានជា​ចាប់​តែ​លោក កឹ​ម សុខា នាំ​យក​មក​កាន់​ទោស​តែ​ម្នាក់​ដោយ​គ្រាន់តែ​យក​សំដី​របស់​លោក កឹ​ម សុខា មក​និយាយ​ដែល​មិនមែន​ជា​អង្គហេតុ ។ លោក​មេធាវី ហេង ផេង បន្ត​ថាបើ​ចោទ​ថា ត្រូវរ៉ូវ​ជាមួយ​ជនជាតិ​អា​មេ​រិ​ក​ណា​នាំ​យក​មក​ចូលរួម​ផង ។ លោក​មេធាវី​ទទួលស្គាល់​ថា អ្វី​ដែល​លោក កឹ​ម សុខា បាន​និយាយ​ក្នុង​នាម​អ្នកតំណាង​រាស្ត្រ និង​ការ​សំដែង​មតិ​មិនមែន​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​ដូច​បទ​ចោទ​ទេ ។

សូម​ជម្រាប​ថា ពេញ​មួយ​ថ្ងៃ​ទី​២៩ មក​រា នៅ​ក្នុង​សវនាការ​ចៅក្រម​បាន​ចោទសួរ​លោក កឹ​ម សុខា តែ​លើ​ខ្សែ​វី​ដេ​អូ និង​សំឡេង​ដែល​លោក​បាន​លើក​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បទចោទប្រកាន់ ។ តែ​សវនាការ​បាន​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​ភាគី​សងខាង មេធាវី​ជនជាប់ចោទ មេធាវី​តំណាង​រាជរដ្ឋាភិបាល និង​ជនជាប់ចោទ​នៅ​ក្នុង​បន្ទប់​សវនាការ​តូច​ចង្អៀត​មាន​មនុស្ស​ត្រឹមតែ​ជាង​៣០​នាក់​ឃ្លាំង​មើល​ប៉ុណ្ណោះ ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ