​បំពាក់​ម៉ាស៊ីន​ស្កែន​ត្រួតពិនិត្យ​វីរុស​«កូ​រ៉ូ​ណា​»នៅ​ច្រក​ព្រំដែន​អន្តរជាតិ​បា​វិត


ខេត្តស្វាយរៀង ​៖ ​ក្រោយ​ពី​មានករណី​​ផ្ទុះជំងឺ​ផ្លូវដង្ហើម​ថ្មី​ ឈ្មោះ​ថា កូ​រ៉ូ​ណា​(Corona) ​លើ​ជនជាតិ​ចិន​ម្នាក់​មក ​ក្រសួងសុខាភិបាល​បាន​បញ្ជូន​មន្ត្រី​ច​ត្តា​ឡី​ស​័ក មក​បំពេញការងារ​ឡើង​វិញ​នៅ​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​ក្រុង​បា​វិត ​ក្រោយ​ពី​មានការ​ដក​ចេញ​អស់​រយៈពេល​១​ឆ្នាំ​មក ​។​​ គួរបញ្ជាក់ថា ​មន្ត្រី​ពេទ្យ​ច​ត្តា​ឡី​ស​័កបាន​រក​ឃើញ​ជនជាតិ​ចិន​ម្នាក់ មក​ពី​ទីក្រុង​វូ​ហាន ​ប្រទេស​ចិន ​ដែល​មក​តាម​ជើង​យន្តហោះ​មក​កាន់​ក្រុងព្រះសីហនុ​ ​ក៏ឃើញ​មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ ត្រូវក្រសួងសុខាភិបាល​បាន​មក​ប្រកាស​ ឱ្យ​មានការ​ត្រួត​ពិនិត្យ​ដោយ​បំពាក់​ម៉ាស៊ីន​ស្គែ​ន​(Scan)​ នៅតាម​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​ ក្រុង​បា​វិត ខេត្តស្វាយរៀង ។

​​​មានការ​​ប្រចាំការលើ​២៤​ម៉ោង​ ដើម្បី​ស្កែនលើ​​ភ្ញៀវ​ទេសចរជាតិ ​និង​អន្តរជាតិ​ទាំងអស់ ​ដែល​ចូល​មក​ព្រះ​រាជា​ណ​ចក្រ​កម្ពុជា​ ។​ បើ​តាម​លោក​ង៉ូ​វ​ សុខា អនុប្រធាន​ច​ត្តា​ឡី​ស​ក័​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត​បាន​ប្រាប់​អ្នក​សារព័ត៌មាន ​ព្រឹក​ថ្ងៃ​ទី​២៩ មក​រា ​២០២០ ​នេះ​ថា នៅ​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​បា​វិត បាន​បំពាក់​ម៉ាស៊ីន​ស្គែ​ន​ ដើម្បី​ត្រួតពិនិត្យ​រោគ​សញ្ញា​នៃ​មេរោគ​ផ្លូវដង្ហើម​ថ្មី​ឈ្មោះ​កូ​រ៉ូ​ណា គ្រប់​ភ្ញៀវ​ទាំងអស់​ដែល​ចូល​មក​កម្ពុជា តែ​ពុំ​ទាន់​រក​ឃើញ​មាន​ភ្ញៀវ​ណា​ម្នាក់ ​មាន​ផ្ទុក​ជំងឺ​ផ្លូវដង្ហើម​ថ្មី​(​កូ​រ៉ូ​ណា​)​នៅឡើយ​ទេ​។

ប្រភព​បន្ត​ទៀត​ថា បើ​តាមការ​សង្កេត​ភ្ញៀវ​ ដែល​ចូល​មក​តាម​ច្រក​ទ្វា​រព្រំដែន​អន្តរជាតិ​បា​វិត​នេះ ​មាន​គ្រប់​ជាតិ​សាសន៍ គឺ​ពួក​គេ​មានការ​យល់​ដឹង​ច្រើន​ មាន​ពាក់​ម៉ាស់​ការពារ​សុវត្ថិភាព​ប្រមាណ​៧០%​ ហើយ​ភ្ញៀវ​ដែល​ពុំ​មាន​ពាក់​ម៉ាស​ មន្ត្រី​ច​ត្តា​ឡី​សាក់​ប្រចាំការ​នៅ​បញ្ជរ​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​បា​វិត ​បាន​ចែក​ម៉ាស់​ឲ្យ​ភ្ញៀវ​ពាក់​ហ្វ្រី​ ដោយ​ឥត​គិតថ្លៃ ​។​ ​

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។

ព័ត៌មាន​ជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ