ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ ហេតុផល​មិន​គួរ​ចាយវាយ​លើ​អ្វី​ដែល​មិន​ចាំបាច់ !

4 ឆ្នាំ មុន

មនុស្ស​ពិតជា​ពូកែ​ណាស់​ក្នុង​ការ​រក​ការ​ដោះសារ ដើម្បី​ការ​ចាយវាយ​ដែល​មិន​ចាំបាច់ ប៉ុន្តែ​ពាក្យ​កុហក​ដែល​ពួក​យើង​ប្រាប់​ខ្លួនឯង គឺ​មិន​សម​ហេតុ​សម​ផល​ឡើយ ហើយ​វា​គ្រាន់តែ​ធ្វើ​ឲ្យ​យើង​ខ្ជះខ្ជាយ​លុយ​តែ​ប៉ុណ្ណោះ ។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​សន្សំ​លុយ​ឲ្យ​បាន​ច្រើន​ជាង​មុន អ្នក​គួរតែ​ជៀសវាង​ការ​ដោះសារ​ខាងក្រោម​នេះ​៖ ១. វា​ជា​កម្មវិធី​ពិសេស​យូរ​ៗ​ម្តង​ប៉ុណ្ណោះ​៖…

មនុស្ស​ពិតជា​ពូកែ​ណាស់​ក្នុង​ការ​រក​ការ​ដោះសារ ដើម្បី​ការ​ចាយវាយ​ដែល​មិន​ចាំបាច់ ប៉ុន្តែ​ពាក្យ​កុហក​ដែល​ពួក​យើង​ប្រាប់​ខ្លួនឯង គឺ​មិន​សម​ហេតុ​សម​ផល​ឡើយ ហើយ​វា​គ្រាន់តែ​ធ្វើ​ឲ្យ​យើង​ខ្ជះខ្ជាយ​លុយ​តែ​ប៉ុណ្ណោះ ។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​សន្សំ​លុយ​ឲ្យ​បាន​ច្រើន​ជាង​មុន អ្នក​គួរតែ​ជៀសវាង​ការ​ដោះសារ​ខាងក្រោម​នេះ​៖

១. វា​ជា​កម្មវិធី​ពិសេស​យូរ​ៗ​ម្តង​ប៉ុណ្ណោះ​៖
កម្មវិធី​ពិសេស​ៗ​ជា​ការ​ដោះសារ​ដែល​ធ្វើ​ឲ្យ​អ្នកលក់​សប្បាយចិត្ត ។ ជាក់ស្តែង ការ​ចាយវាយ​ដើម្បី​អបអរ​អ្វីមួយ​ដូច​ជា​ថ្ងៃ​បុណ្យ​កំណើត ឬ​ការ​ទិញ​កាដូ​ឲ្យ​មនុស្ស​ជាទី​ស្រលាញ់ ឬ​ខួប​គំរប់​អាពាហ៍ពិពាហ៍​តែងតែ​ធ្វើ​ឲ្យ​មនុស្ស​ភាគច្រើន​សប្បាយចិត្ត ។ ប៉ុន្តែ​វា​នៅ​តែ​ឈឺចាប់​ដដែល​ពេល​ដែល​អ្នក​ដក​លុយ​ឲ្យ​អ្នកលក់ ហើយ​អារម្មណ៍​សប្បាយចិត្ត​នេះ​មិន​អាច​រក្សា​បាន​យូរ​ទេ និង​អាច​បាត់បង់​ទៅ​វិញ​បាន​យ៉ាង​ងាយស្រួល ។

២. ទិញ​វា​ឥឡូវ​នឹង​ជួយ​ខ្ញុំ​សន្សំ​លុយ​៖
ហាង​លក់ទំនិញ​តែងតែ​ប្រើ​អន្ទាក់​ដែល​បោកប្រាស់​អតិថិជន​ថា​ប្រសិនបើ​ពួក​គេ​ចំណាយ​ច្រើន​ក្នុងថ្ងៃនេះ ពួក​គេ​នឹង​អាច​សន្សំ​លុយ​នៅ​ថ្ងៃ​អនាគត ។ ប៉ុន្តែ​ជាក់ស្តែង ពួក​គេ​ភាគច្រើន​ទិញ​អ្វី​ដែល​ពួក​គេ​មិន​ត្រូវការ​ប៉ុន​នោះ ។ ដូច្នេះ​រាល់ពេល​ដែល​អ្នកធ្វើការ​សម្រេចចិត្ត​ទិញ​អ្នក​គួរតែ​សួរ​ខ្លួនឯង​ឲ្យ​ច្បាស់​ថា​អ្នក​ពិតជា​ត្រូវការ​វា​ទេ? ហើយ​អ្នក​នឹង​ទិញ​វា​ទេ​ប្រសិនបើ​វា​មិន​មានការ​បញ្ចុះតម្លៃ ឬ​លក់​ជា​កញ្ចប់?

៣. ខ្ញុំ​ត្រូវការ​វា​ចាំបាច់​៖
ការ​ដឹង​ពី​ភាព​ខុស​គ្នា​រវាង​តម្រូវការ និង​ចំណង់​ចង់បាន​គឺជា​មូលដ្ឋាន​នៃ​ការ​សម្រេច​ចិត្តល្អ​ៗ​ទាក់ទិន​នឹង​លុយ ។ ការ​ទទួលស្គាល់​ថា​អ្នក​ត្រូវ​តែ​ផ្តល់​អាទិភាព​លើ​តម្រូវការ​ជាង​ចំណង់​ចង់បាន គឺ​ពិតជា​សំខាន់​ណាស់​ប្រសិនបើ​អ្នក​មិន​ចង់​ខ្ចះ​ខ្ជាយ ។ ប៉ុន្តែ​បញ្ហា គឺ​មនុស្ស​មួយ​ចំនួន​បញ្ចុះបញ្ចូល​ឲ្យ​ខ្លួន​ចាយវាយ ឬ​ពួក​គេ​ត្រូវ​បាន​បញ្ចុះបញ្ចូល​ដោយ​អ្នកលក់ និង​ការ​ផ្សាយពាណិជ្ជកម្ម​ថា​ទំនិញ​ថ្មី​ៗ​និង​ថ្លៃ​ៗ​ទាំងនោះ​គឺជា​អ្វី​ដែល​ពួក​គេ​ត្រូវការ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ