ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់ពី​ម៉ោង​៨​ព្រឹកស្អែក​ ​ហាម​ចេញពីផ្ទះ​ ឬធ្វើដំណើរក្បែរ​ទីតាំងបោសសម្អាតមីន

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្តីជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១ ស្ថិត​នៅ​ភូមិ​កំពង់ក្របី ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ​១៥៩D ស្ថ​តិ​នៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង…

ខេត្តបាត់ដំបង ៖ សេចក្តីជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១ ស្ថិត​នៅ​ភូមិ​កំពង់ក្របី ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ​១៥៩D ស្ថ​តិ​នៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ចាប់ពី​ចំណុច​ស្ពាន​សម្តេច​ក្រឡាហោម ស ខេ​ង រហូត​មក​ដល់​ស្ពាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សូម​មេត្តា​កុំ​ចេញពីផ្ទះ ឬ​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ផ្លូវ​ខាងលើ​ខ្លាច​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ជាយថាហេតុ ។ នេះ​បើ​យោង​ទៅ​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋ​បាល​ក្រុង​បាត់ដំបង​ដែល​ចេញ​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២០ នេះ ។

តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ក្រុង​នោះ​ផង​ដែរ មូលហេតុ​ដែល​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ សូម​មេត្តា​កុំ​ចេញពីផ្ទះឬ​ធ្វើ​ដំណើរ​ផ្តេសផ្តាស​លើ​ទីតាំង​ខាងលើ​ ខ្លាច​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ជាយថា​ហេតុ​នោះ ដោយសារ​តែរដ្ឋបាល​ខេត្តបាត់ដំបង​មានការ​រៀបចំ​កែ​លម្អរ​ហេ​ដ្ឋា​រថ​នា​សម្ព័ន្ធ និង​បាន​ស្នើ​សុំ​ក្រុមការងារ​អង្គភាព​កំចាត់​មីន​ចុះ​ធ្វើការ​ត្រួតពិនិត្យបានឃើញ​ថា មាន​គ្រាប់​មិន​ទាន់​ផ្ទុះ​ជា​ច្រើន ដោយ​មួយ​ចំនួន​ក្រុមការងារ​បាន​ធ្វើការ​បោសសំអាត និង​ប្រមូល​ចេញ​បាន ដោយឡែក​មួយ​ចំនួន​ទៀត​ តម្រូវ​ឱ្យធ្វើ​ការ​បំផ្ទុះ​នៅ​នឹង​កន្លែង ។

ដូចនេះ​រដ្ឋបាល​ក្រុង​បាត់ដំបង​ជូនដំណឹង​ដល់​បងប្អូន​ដែល​រស់នៅ​ទីតាំង​ខាងលើ និង​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​ជ្រាប​ថា ក្រុមការងារ​នឹង​អនុវត្ត​ការងារ​នេះ​នា​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​៨​និង​០០​ព្រឹក សូម​បងប្អូន​ប្រជាពលរដ្ឋ​ទទួល​ជ្រាប​ជា​ព័ត៌មាន និង​សហការ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ