រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រាប់ទៅមន្ត្រីអធិការកិច្ចក្រសួងថា ត្រូវយកបណ្តឹងមន្ត្រីក្រោមឱវាទក្រសួងមហាផ្ទៃ ហើយមិនត្រូវបោះបង់ព័ត៌មាន តាមបណ្តាញសង្គមហ្វេសបុកបង្ហោះនោះទេ ព្រោះវាក៏ជារឿងពិតដែរ ។
សម្តេច ស ខេង បានថ្លែងក្នុងពិធីប្រគល់រថយន្តជូនស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នាព្រឹកថ្ងៃទី២៩ ខែមករានេះ នៅទីស្តីការក្រសួងថា ៖«ប្តឹងមន្ត្រីណាដែលខិតខូច មន្ត្រីណាដែលធ្វើផ្តេសផ្តាសចំពោះប្រជាពលរដ្ឋបានឲ្យតែមានតួអង្គម្ខាងពាក់ព័ន្ធនឹងមន្ត្រីនៅក្រោមឱវាទក្រសួងមហាផ្ទៃត្រូវដាក់ពាក្យនឹងមកដោះស្រាយ ពិសេសនោះគ្រប់បណ្តាញសារព័ត៌មានទោះជាហ្វេសប៊ុក ឬសារព័ត៌មានការសែត… ក្រុមអធិការកិច្ចត្រូវយកមកដោះស្រាយ ។ ដូច្នេះព័ត៌មានអ្វីទាំងអស់អត់ចោលនោះទេ ព្រោះវាជាប្រភេទព័ត៌មានដែលមានម្ចាស់ធ្វើការផ្សព្វផ្សាយ»។
សម្តេចបានបន្តថា ព័ត៌មានតាមហ្វេសប៊ុកក៏ដោយមិនត្រូវចោលនោះទេ ព្រោះវាជាប្រភេទព័ត៌មានការមានម្ចាស់ផ្សព្វផ្សាយ ។ ដូច្នេះយើងត្រូវស្រាវជ្រាវ ឧទាហរណ៍កន្លែងនឹងមានជល់មាន់ច្រើន តើអធិការនឹងធ្វើអ្វី? ស្នងការនឹងធ្វើអី? ។ បើយើងមិនយករឿងមកពិនិត្យ វាមានរឿងពិតមែន ប្រជាជននៅកន្លែងនឹងមិនសប្បាយចិត្ត ដូច្នេះយើងមិនចោលព័ត៌មាននឹងទេ ។ ជាមួយគ្នានោះដែរ សម្តេចក៏បានលើកឡើងអំពីករណីបញ្ហាជលផលដែរ ដោយសារប្រជាជនបានស្រែឲ្យមានការជួយផងដែរ ។
ចំណុចនេះរំលឹកដល់សមត្ថកិច្ចនៅតាមបឹងទន្លេសាបដែរ ត្រូវចុះមើលករណីបញ្ហាជលផងនេះដែរ ។ សម្តេចស ខេង ក៏បានឲ្យដឹងថា ប្រជាពលរដ្ឋក៏បានប្រាប់ថា បើចង់ចាប់ករណីនេសាទត្រីខុសច្បាប់កុំធ្វើប្រកាសជាមុនព្រោះថា បើប្រកាសជាមុននោះមិនអាចចាប់បានទេ ។ ករណីនេះត្រូវបានសម្តេច ស ខេង បញ្ជាក់ថា ប្រហែលជាដូចអ្វីដែលប្រជាពលរដ្ឋប្រាប់ពិតមែន ។ ដូច្នេះសុំឲ្យស្នងការ និងអភិបាលខេត្តនៅជុំវិញបឹងបឹងទន្លេងសាបពិនិត្យករណីនេះឲ្យវិញ ព្រោះថា ជាព័ត៌មានពិត ។
ជាមួយគ្នានោះដែរ សម្តេចក៏បានលើកឡើងថា សុំថ្នាក់ដឹកនាំនៅតាមបណ្តាខេត្តកុំចាប់តែថ្នាក់លើបញ្ហាធ្វើត្រូវបានធ្វើ ព្រោះថា រាជរដ្ឋាភិបាលមិនទាន់ធ្វើការប្តូរនយោបាយក្នុងការហាមឃាត់ការបង្ក្រាបបទល្មើសនេសាទការកាប់ទន្ទ្រានព្រៃនោះទេ ដូច្នេះត្រូវធ្វើជាប្រចាំ ។ សម្តេចក្រឡាហោម ក៏បានលើកឡើងថា នគបាលយុត្តិធម៌មានច្រើនណាស់សព្វថ្ងៃ ប៉ុន្តែអ្នកខ្លះមិនបានបណ្តុះបណ្តាលនោះទេ ជាក់ស្តែងផ្នែកនីមួយៗបង្កើតនគរបាលយុត្តិធម៌ផ្ទុយទៅវិញនៅពេលឲ្យធ្វើរបាយការណ៍បញ្ចូលទៅនគបាលយុត្តិធម៌អត់ចេះដែរ ៕
ចែករំលែកព័តមាននេះ