ដុល្លារអាមេរិកនៅតែបន្តបង្ហាញពីឥទ្ធិពលរបស់ខ្លួនមានប្រៀបជាងប្រាក់នៃបណ្តាប្រទេសមួយចំនួនជាពិសេសនៅអាស៊ី ។ ជាក់ស្តែងថ្ងៃនេះដុល្លារអាមេរិកបានបង្ហាញពីប្រៀបឡើងថ្លៃរបស់ខ្លួនធៀបនឹងប្រាក់យ៉េនជប៉ុន ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី ឱ្យដឹងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះថា ១ដុល្លារអាមេរិកទិញចូលរហូតដល់ ១០៨,០០ យ៉េន លក់ចេញ ១១០,៧០ យ៉េន ហើយកាលពីថ្ងៃទី២៨ ម្សិលមិញទិញចូលតែ ១០៧,៩០ យ៉េន លក់ចេញ ១១០,៥០ យ៉េនប៉ុណ្ណោះ ។
សម្រាប់ថ្ងៃនេះដែរ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសមួយចំនួនថាតើមានអត្រាបែបណា ៖ ១ដុល្លារអាមេរិកទិញចូល ៤.០៨១,០០ រៀល លក់ ចេញ៤.០៩៦,០០ រៀល, ១ដុល្លារអូស្ត្រាលីទិញចូល ២.៧០៩,៧៨រៀល លក់ចេញ ២.៨១៣,៩៥ រៀល ។ ទន្ទឹមនេះ ១យ៉េនជប៉ុនទិញចូល ៣៦,៨៦៥៤ រៀល លក់ចេញ ៣៧,៩២៥៩ រៀល, ១បាត ថៃទិញចូល ១៣២,៣០ រៀល លក់ចេញ ១៣៤,៣០ រៀល ។
ទន្ទឹមនេះ ១ដុងវៀតណាម ទិញចូល ០,១៧២៩ រៀល លក់ចេញ ០,១៧៧៣ រៀល ។ កម្មវិធីនេះឧបត្ថម្ភដោយ អេស៊ីលីដា ទាន់ចិត្ត ដែលលោកអ្នកអាចធ្វើប្រតិបត្តិការសេវាធនាគារតាមរយៈ ទូរស័ព្ទ ចល័ត ដំណើរការដោយ Android និង iOS ៕ កែសម្រួលដោយ ៖ សុឃាក់
បញ្ជាក់ ៖ អេស៊ីលីដាទាន់ចិត្ត ជាសេវាហិរញ្ញវត្ថុមួយប្រភេទដែលអនុញ្ញាតឲ្យលោកអ្នក អាចធ្វើប្រតិបត្តិការសេវាធនាគារ តាមរយៈទូរស័ព្ទចល័តដែលដំណើរការដោយ Android និង iOS
ចែករំលែកព័តមាននេះ