ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំងឺ​វីរុស«​កូ​រ៉ូ​ណា»​ភាគច្រើន​បំផុត​ជា​សះ​ស្បើយ​ឡើង​វិញ

4 ឆ្នាំ មុន

អ្នកជំនាញ​បាន​និយាយ​ថា​ វីរុស​កូ​រ៉ូ​ណាមិន​ធ្ងន់ធ្ងរ​ដូច​ជំងឺសារ SARS ទេ ហើយ​មនុស្ស​ភាគច្រើន​បំផុត ដែល​ឆ្លង​មេរោគ​នេះ​នឹង​ជា​សះស្បើយ​ដោយ​ខ្លួនឯង​។ សារព័ត៌មាន New Strait Times…

អ្នកជំនាញ​បាន​និយាយ​ថា​ វីរុស​កូ​រ៉ូ​ណាមិន​ធ្ងន់ធ្ងរ​ដូច​ជំងឺសារ SARS ទេ ហើយ​មនុស្ស​ភាគច្រើន​បំផុត ដែល​ឆ្លង​មេរោគ​នេះ​នឹង​ជា​សះស្បើយ​ដោយ​ខ្លួនឯង​។

សារព័ត៌មាន New Strait Times របស់​ម៉ា​ឡេ​ស៊ី បាន​រាយការណ៍​ថា​ អត្រា​ស្លាប់​ដោយសារ​ការ​ឆ្លង មេរោគ​នេះ ​មាន​ប្រមាណ​៣​ភាគរយ​ប៉ុណ្ណោះ​ ។ ដូច្នេះ​ អ្នកជំងឺ​ភាគច្រើន​បំផុត​នឹង​ជា​សះស្បើយ​ទាំង ស្រុង​ដោយ​ខ្លួនឯង​។

សារព័ត៌មាន​នេះ ​បាន​ដកស្រង់​សម្តី​របស់​អ្នកឯកទេស​ខាង​វីរុស គឺលោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សា​ហ្សា​លី អា​ប៊ូ បា​ការ​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ​ប្រទេស​ម៉ា​ឡេ​ស៊ី ដូចដែល​បាន​និយាយ​ថា អ្នក​ដែល​ស្លាប់ ដោយសារ​មេរោគ​នេះ អាច​ជា​ក្រុម​មនុស្ស​ដែល​មាន​បញ្ហា​សុខភាព​ស្រាប់​ពិសេស​ក្នុងចំណោ មនុស្ស​ចាស់​។

ចំណែក​សារព័ត៌មាន CNBC វិញ​ បាន​រាយការណ៍​ថា ​មនុស្ស​៦០​នាក់​ហើយ​បានជា​សះស្បើយ​និង​ចេញពី​មន្ទីរពេទ្ យ​។

មេរោគ​នេះ ​រហូត​មក​ដល់​ថ្ងៃនេះ​បាន​សម្លាប់​មនុស្ស​ជាង​១០០​នាក់​ ហើយ​និង​បាន​ឆ្លង​ទៅ​មនុស្ស​ជាង​៤០០០​​នាក់ នៅ​លើ​ពិភពលោក​ពិសេស​ច្រើន​ជាងគេ​នៅ​ប្រទេស​ចិន​ ។

ចំណែក​ប្រទេស​កម្ពុជា​យើង​ បាន​រក​ឃើញ​មួយ​ករណី​នៅ​ខេត្ត​ព្រះ​សីហ​នុ​ ។ ករណី​នេះ​ កើត​មាន​ចំពោះ អ្នក​ទេសចរណ៍​ចិន​មក​ពី​ទីក្រុង​វូ​ហាន​ ដែល​បាន​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ ​៕

អត្ថបទសរសេរ ដោយ