ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Zidane អាច​នឹង​ចាកចោល Real Madrid ម្តងទៀត?

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ដំណឹង​ក្រៅផ្លូវការ​មក​ពី​បារាំង​បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល ដែល​លើក​ឡើង​ថា Zinedine Zidane អាច​នឹង​សម្រេចចិត្ត​ចាក​ចេញពី Real…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ដំណឹង​ក្រៅផ្លូវការ​មក​ពី​បារាំង​បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល ដែល​លើក​ឡើង​ថា Zinedine Zidane អាច​នឹង​សម្រេចចិត្ត​ចាក​ចេញពី Real Madrid ម្តងទៀត​។ ដំណឹង​នេះ​បាន​មក​ពី​គេហទំព័រ soccerlink.fr ដែល​បាន​រាយការណ៍​ថា គ្រូបង្វឹក Real Madrid មានការ​អាក់អន់ចិត្ត​ជាមួយ​នាយក​ក្លិប លោក Florentino Perez ។

តាម​របាយការណ៍ Zidane មិន​បាន​ភ្លេច​ទេ ថា​លោក Perez ចង់​នាំ លោក Jose Mourinho ត្រឡប់​មក​វិញ​ជា​ច្រើន​ដង​មក​ហើយ​កាលពីមុន ហើយ Paul Pogba គឺជា​ហេតុផល​មួយទៀត​ដែល​ធ្វើ​ឱ្យ​លោក Zidane មានការ​ទាស់ចិត្ត​។ គ្រូបង្វឹក​ជនជាតិ​បារាំង​រូប​នេះ​ត្រូវ​បាន​គេ​និយាយ​ថា​មានការ​ទទូច​ចង់បាន​កីឡាករ Pogba ដែល​ជា​ម្ចាស់​ពាន FIFA World Cup ឆ្នាំ​២០១៨ តែ​លោក Perez មិន​យល់​ស្រប ហើយ​បែរជា​ទៅ​យក​កីឡាករ​ខ្សែបម្រើ Santiago Bernabeu​។

ជា​លទ្ធផល លោក Zidane ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ថ្លឹងថ្លែង​លទ្ធភាព​នៃ​ការ​ចុះ​ចេញពី​តំណែង​ជា​លើក​ទី​២ នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ​។ កន្លង​មក​លោក​ធ្លាប់​បាន​លាឈប់​ពីមុខ​តំណែង​នៅ Real កាលពី​ខែឧសភា ឆ្នាំ​២០១៨ បន្ទាប់​ពី​ដឹកនាំ​ក្លឹ​ប​ឱ្យ​ឈ្នះ​ពានរង្វាន់ UEFA Champions League ចំនួន ៣ លើក​ជាប់​ៗ​គ្នា​និង​ទទួល​បាន​ពានរង្វាន់​ចំនួន​៩​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ គាត់​បាន​វិល​ត្រឡប់​មក​វិញ​នៅ​ខែមីនា​ឆ្នាំ ២០១៩ ហើយ​ចាប់តាំងពី​ពេល​នោះ​មក​គាត់​បាន​បន្ថែម​ពានរង្វាន់​ទី ១០ របស់​គាត់​ក្នុង​នាម​ជា​គ្រូបង្វឹក Real បន្ទាប់​ពី​បាន​ឈ្នះ​ពានរង្វាន់ Spanish Super Cup នៅ​ឆ្នាំ​នេះ​។

ជាមួយ​គ្នា​នេះ​ដែរ​ប្រធាន​សហព័ន្ធ​បាល់ទាត់​បារាំង លោក Noel Le Graet ជឿជាក់​ថា​លោក Zidane គឺជា​អ្នក​ស្នង​ដំណែង​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​គ្រូបង្វឹក​បច្ចុប្បន្ន​របស់​បារាំង លោក Didier Deschamps ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន Real កំពុង​ឈរ​នៅ​លើ​កំពូល​តារាង LaLiga ដោយ​មាន ៣ ពិន្ទុ​នាំមុខ​ក្រុម​លេខ​២ Barcelona ។ ពួក​គេ​បាន​ចាញ់​តែ​មួយ​ប្រកួត​ប៉ុណ្ណោះ​នៅ​រដូវ​កាល​នេះ​៕

អត្ថបទសរសេរ ដោយ