ឱ្យតែផឹកស្រវឹង ដើរវាយគេវាយឯង ទាំង​អត់​​ដឹង​រឿង​


ខេត្តកំពង់ធំ ៖ ករណី​អំពើហិ​ង្សា​យក​ដំបង​ឈើទៅ​​វាយ​ទៅ​លើ​ព្រះសង្ឃ១អង្គ ​បណ្ដាល​ឱ្យរងរបួសធ្ងន់ រួមទាំងរបួស​កូននេន១អង្គទៀតពីបុរសដែលស្រវឹង​ខួប​ម្នាក់ ​កាលពី​វេលា​ម៉ោង​១២​​ថ្ងៃ​ទី២៨ មករា ​ស្ថិត​នៅ​វ​ត្ព​ពោធិ៍អណ្តែត ហៅ ​(​វត្ត​បឹង​ខ្វែក​) ​​ភូមិ​បឹង​ខ្វែក ឃុំ​ឈូក ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ហើយ​ជនសង្ស័យ​បានឃាត់ខ្លួន​ ។

​សេចក្តីរាយការណ៍ឱ្យដឹងថា ​អំពើ​ហិង្សា​​ឃោរឃៅ​ខាងលើ​នេះ បង្ក​ឡើង​ដោយ​ជន​ស​ង្ស​័យ ឈ្មោះឆុង ខា ​អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ ។ ជនសង្ស័យ​ជា​មនុស្ស​ញៀន​ស្រា​ជា​ប្រចាំ ឱ្យតែ​ផឹក​ស្រវឹង​ម្តង​ៗ ជន​នេះ​តែងតែ​រករឿង​ឈ្លោះប្រកែក និង​រក​វាយ​អ្នក​ដទៃ​ដោយ​គ្មាន​ហេតុផលទាល់តែសោះ​ ។

ជាក់ស្តែង​ នៅ​មុន​ពេល​កើតខាងលើ ជនសង្ស័យ​ស្រវឹងស្រា​ជោក​ជាំ​ទាំង​ព្រឹកដើរ​ឡូឡាមក​ដល់​វត្ត​ ក៏​ទាញ​បាន​ដំបង​ឈើមូល​មួយ​កំណាត់ ស្ទុះ​ទៅ​វាយ​លើ​ព្រះសង្ឃ​​ពីរ​អង្គ​ បណ្ដាល​ឲ្យ​រង​របួសធ្ងន់ធ្ងន់តែម្តង ។ ព្រះ សង្ឃ​រង​គ្រោះ​ ព្រះ​នាម លោកតា ជួប លី ព្រះ​ជន្ម​៧៣វស្សា និង​​កូននេន សុខ ម៉េ​ត ព្រះ​ជន្ម​១០​វស្សា ព្រះ​អង្គ​​គង់​នៅ​វត្ត​បឹង​ខ្វែក ឃុំ​ឈូក​ ។ ​

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ