ខេត្តកណ្ដាល ៖ បុរសម្នាក់រួមជាមួយស្ត្រីម្នាក់ជាប្រពន្ធចុង ត្រូវបានប្រជាពលរដ្ឋ២គ្រួសារឃាត់ខ្លួនប្រគល់ជូននគរបាលព្រហ្មទណ្ឌស្រុកអង្គស្នួល ដើម្បីសាកសួរកសាងសំណុំរឿងចាត់ការតាមច្បាប់ បន្ទាប់ពីមានការសង្ស័យថា អ្នកទាំង២នាក់នេះ ធ្វើសកម្មភាពចូលលួចយកទ្រព្យសម្បត្តិរបស់ពួកគាត់ដល់ក្នុងផ្ទះ។ មិន តែប៉ុណ្ណោះ នៅក្នុងចំណោមទ្រព្យសម្បត្តិដែលលួចយកទៅនោះ ក៏មានទូរស័ព្ទ១គ្រឿង ភ្ជាប់ប្រព័ន្ធ iCloud ផងដែរ ទើបធ្វើឲ្យស្គាល់មុខអ្នកលួច និងមិនអាចគេចខ្លួនរួចបាន ។
ប៉ុន្តែទោះបីជាបែបណាក្រោយពេលចាប់ខ្លួនជនសង្ស័យបានបដិសេធថា មិនបានលួចទេ និងនិយាយថា ទូរស័ព្ទដែលភ្ជាប់ប្រព័ន្ធ iCloud ខាងលើនោះ ពួកខ្លួនបានទិញពីក្មេងប្រុសម្នាក់ ដែលយកមកលក់ឲ្យនៅម្ដុំគល់ស្ពានព្រែកព្នៅ។ ដោយឡែក នគរបាលស្រុកអង្គស្នួលវិញ បានទទួលដំណឹងពីនគរបាលស្រុកពញាឮមកថា ជនសង្ស័យទាំង២នាក់នេះគឺជាមុខសញ្ញាលួចទ្រព្យសម្បត្តិតាមផ្ទះពេលយប់ដ៏សកម្មបំផុតផងដែរ។
ហេតុការណបាត់ទ្រព្យសម្បត្តិនោះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី
២៨ មករា ឆ្នាំ២០២០ នៅក្នុងភូមិអង្គតាសិត និងភូមិក្រាំក្រូច ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល។ បន្ទាប់មកម្ចាស់ផ្ទះទាំង២ បានធ្វើការចាប់ខ្លួនជនសង្ស័យនៅវេលាព្រឹកថ្ងៃទី២៨ មករា ដដែលនោះ នៅក្នុងហាងកាហ្វេនៅក្នុងភូមិពោធិ៍ ឃុំដំណាក់រាំងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ជនសង្ស័យទាំង២នាក់នោះ១-ឈ្មោះលឹម លីន ភេទប្រុស អាយុ៣២ឆ្នាំ ជាអ្នកគក់ជេរម៉ូតូ មានទីលំនៅក្នុងនៅភូមិចំបក់ភ្លោះ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល និងទី២-ស្ត្រីប្រពន្ធចុងឈ្មោះរិន ស្រីរ័ត្ន អាយុ១៨ឆ្នាំ មុររបរមិនពិតប្រាកដ ស្នាក់នៅក្នុងភូមិចំបក់ភ្លោះ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។ នគរបាលដកហូតបាន១-ទូរស័ព្២គ្រឿង គឺម៉ាកiPhone7 ១គ្រឿងម៉ាកSamsung ១គ្រឿង លុយ២៣.០០០រៀល រថយន្តម៉ាកកូរ៉ឡា០១គ្រឿង ពណ៌មាសស៊េរីឆ្នាំ២០០១ ពាក់ផ្លាកលេខភ្នំពេញ2Z-0746។
ចំណែកម្ចាស់ផ្ទះ ម្នាក់ឈ្មោះណាង ស្រីល័ក្ខ ភេទស្រី អាយុ២៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្នុងភូមិអង្គ
តាសិត ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល។បាត់បង់ទ្រព្យសម្បត្តិមួយចំនួនរួមមាន ទូរស័ព្ទចំនួន០៣គ្រឿងគឺម៉ាកអាយហ្វូនសឹវ៉ែនផ្លិស១គ្រឿង ,ម៉ាកហ៊ូវវៃ១គ្រឿង,ម៉ាកណូកគារ១គ្រឿង ,លុយចំនួន៤០ម៉ឺនរៀល។សោរថយន្ត០១ ,ខ្សែកមាសទម្ងន់៤ជី,ចិញ្ចៀនទម្ងន់១ជីនិងបណ្តោងខ្សកប្លាទីន១ជី។ម្នាក់ទៀតឈ្មោះធ្លក សុខនី ភេទស្រី អាយុ៣៤ឆ្នាំជនជាតិខ្មែរមុខរបរលក់ដូរនៅ ភូមិក្រាំងក្រូច ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល។ បាត់បង់កាបូបដៃ១ក្នុងនោះមានលុយចំនួន២០០ដុល្លារ ,កាតគ្រីម៉ូតូសេ១២៥ស៊េរីឆ្នាំ២០១១ចំនួន១សន្លឹក,បណ្ណបើកបររថយន្ត១សន្លឹកនិងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ១សន្លឹក។
ក្រោយពេលចាប់ខ្លួនសួរនាំជនសង្ស័យទាំង២នាក់បានបដិសេធន៍ថា ពួកខ្លួនមិនបានលួចទ្រព្យសម្បត្តិដូចការចោទប្រកាន់នោះឡើយ ចំណែកទូរស័ព្ទគឺខ្លួនបានទិញពីក្មេងប្រុសម្នាក់ក្នុងតម្លៃ៥០ដុល្លារ។ ដោយកាលពីវេលាយប់ថ្ងៃទី២៧ ខែមករា ពួកខ្លួនទាំង០២នាក់បាននាំគ្នាទៅលេងនៅក្លិបមីណាយ ដែលស្ថិតនៅតាមផ្លូវវ៉េងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពិធិ៍សែនជ័យ រាជធានីភ្នំពេញ។
លុះពេចេញមកវិញដល់ត្រង់ចំណុចក្រោមស្ពានព្រែកភ្នៅពួកខ្លួនបានឈប់រថយន្តចុះទិញអីហូប ខណៈនោះបានឃើញក្មេងប្រុសម្នាក់ទូរស័ព្ទម៉ាក យកទូរស័ព្ទម៉ាកiPhone7+ខាងលើទៅលក់ឲ្យក្នុងតម្លៃ៥០ដុល្លារទើបខ្លួនទិញយកតែម្ដ។ ប៉ុន្តែទោះជាបែបណានគរបាលមិនបានជឿឡើយនិងនៅតែកំណត់ថា ជនសង្ស័យគឺបានចូលលួចយកទ្រព្យសម្បត្តិនៅក្នុងផ្ទះខាងលើនោះពិតប្រាកដមែន ។
ចែករំលែកព័តមាននេះ