ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Zlatan នឹង​ត្រូវ​តទល់​ជាមួយ C.Ronaldo ​នៅ​ពាន Coppa Italia

4 ឆ្នាំ មុន

ក្រុម AC Milan បាន​យកឈ្នះ​ក្រុម Torino ក្នុង​វគ្គ​ជម្រុះ​៨​ក្រុម​ចុង​ក្រោយ​ពាន​អ៊ី​តា​លី​ខាប់ (Coppa Italia) យ៉ាង​លំបាក​ក្នុង​ម៉ោង​បន្ថែម ១៥​នាទី​ពីរ​ដង​។…

ក្រុម AC Milan បាន​យកឈ្នះ​ក្រុម Torino ក្នុង​វគ្គ​ជម្រុះ​៨​ក្រុម​ចុង​ក្រោយ​ពាន​អ៊ី​តា​លី​ខាប់ (Coppa Italia) យ៉ាង​លំបាក​ក្នុង​ម៉ោង​បន្ថែម ១៥​នាទី​ពីរ​ដង​។

កីឡាករ Bonaventura ជា​អ្នក​បើក​គណនី​គ្រាប់​ដំបូង​នៅ​នាទី​១២ មុន​ពេល​កីឡាករ Bremer របស់​ក្រុម​ភ្ញៀវ​ធ្វើ​បាន​២​គ្រាប់​នៅ​នាទី​៣៤ និង​៧១ ការ​ប្រកួត​ជិត​បញ្ចប់​ទៅ​ហើយ ពោល​គឺ​នៅ​នាទី​៩០+១ កីឡា​ករ Çalhanoğlu បាន​តាម​ស្មើ​ឱ្យ AC Milan ហើយ​លទ្ធផល ២-២ បាន​រក្សា​ដល់​ចប់​ការ​ប្រកួត​។

ការ​ប្រកួត​បាន​ឈាន​ដល់​ការ​បន្ថែម​១៥​នាទី​ពីរ​ដង Çalhanoğlu និង Ibrahimović រកបាន​ម្នាក់​មួយ​គ្រាប់​ពោល​នៅ​នាទី​១០៦ និង​១០៩ ជួយ​ឱ្យ AC Milan យកឈ្នះ Torino ដោយ​លទ្ធផល ៤-២​។
AC Milan នឹង​ត្រូវ​ឡើង​ទៅ​តទល់​ជាមួយ Juventus នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដែល​ត្រូវធ្វើ​ឡើង​ពីរ​ជើង​គឺ​នៅ​ថ្ងៃ​ទី​១២ ខែ​កុ​ម្ភះ និង​ថ្ងៃ​ទី​៤ ខែ​មិ​នា​ខាង​មុ​នេះ​។

ការ​ប្រកួត​នេះ​ នឹង​ទាក់ទាញ​ចំណី​អារម្មណ៍​ទស្សនា ដោយ​យើង​បានឃើញ​វត្តមាន Superstar ទាំង​ពីរ​គឺ C.Ronaldo និង Zlatan Ibrahimović ដែល​នឹង​ធ្វើការ​ប្រកួត​តទល់​គ្នា​ ។

អត្ថបទសរសេរ ដោយ