រថយន្ត​អគ្គិសនី​ដំបូង​គេ​របស់ Maserati មាន​សម្លេង​អស្ចារ្យ​មួយ


Maserati ដឹង​ថា​អនាគត​សម្រាប់​រថយន្ត គឺ​ពឹងផ្អែក​លើ​ម៉ាស៊ីន​អគ្គិសនី​។ ប្រសិនបើ​គេ​តាម​មិន​ទាន់​ទេ​នោះ គឺ​ពិតជា​ខាតបង់​ច្រើន​ណាស់​។ កាលពី​ខែកញ្ញា​មុន យើង​បានដឹង​ថា ក្រុមហ៊ុន​រថយន្ត​អ៊ី​តា​លី​មួយ​នេះ បាន​ដាក់​ឱ្យ​មាន​រថយន្ត Hybrid​។ នៅ​ឆ្នាំ​នេះ Maerati Ghibli នឹង​មាន​ជម្រើស Hybrid តែ​សម្រាប់ Maserati Gran Turismo នឹង​កា្ល​យ​ទៅ​ជា​រថយន្ត​ម៉ាស៊ីន​អគ្គិសនី​ទាំងស្រុង​។ យើង​នៅ​មិន​ទាន់​ដឹង​ថា Gran Turismo នឹង​មក​ដល់​ពេល​ណា​ទេ តែ​ក្រុមហ៊ុន​បាន​បង្ហើប​ថា វា​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

ក្រុមហ៊ុន​ផលិត​រថយន្ត​ទើបតែ​ប្រកាស​ថា ខ្លួន​បាន​ចាប់ផ្តើម​សាកល្បង​រថយន្ត​ម៉ាស៊ីន​អគ្គិសនី​សុទ្ធ​របស់​ខ្លួន​។ វា​ជា​បច្ចេកវិទ្យា​របស់ Maserati ទាំងស្រុង ដែល​កើត​ចេញពី​មន្ទីរពិសោធន៍​ច្នៃប្រឌិត​របស់​ក្រុមហ៊ុន នៅ​ម៉ូ​ឌី​ណា​ប្រទេស​អ៊ី​តា​លី​។

ប៉ុន្តែ​មាន​ធាតុ​ផ្សំ​សំខាន់​មួយទៀត​ដែល​ស្ថិត​នៅ​ក្រោម​ការ​អភិវឌ្ឍន៍​ដែល​ចាំបាច់​សម្រាប់​អ្នក​ផលិត​រថយន្ត​ដូច​ជា Maserati គឺជា​សម្លេង​របស់​រថយន្ត​។ ដូចដែល​យើង​បានដឹង​ហើយ​ថា រថយន្ត​អគ្គិសនី គឺ​ភាគច្រើន​មិន​លឺ​សម្លេង​ទេ​។ តែ​សម្រាប់ Maserati គឺ​គ្រោង​នឹង​ដាក់​សម្លេង​ឱ្យ​លាន់​មិន​ចាញ់​រថយន្ត​សាំង​ទេ​។ គេ​ប្រាប់​ថា វា​គឺជា​សម្លេង​ខុស​ពី​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ដទៃ​។

Maserati បាន​ប្រាប់​ថា វា​នឹង​ផ្តល់​ភាព​សប្បាយ​រីករាយ​ក្នុង​ការ​បើកបរ ផាសុកភាព និង ល្បឿន ដល់​អ្នក​បើក​។ ជា​ពិសេស គឺ​សម្លេង​មិនធម្មតា​របស់​វា​។ គេ​បាន​ធ្វើការ​សាកល្បង​ទាំង​នៅ​លើ​ផ្លូវ​ទូទៅ និង ផ្លូវ​ប្រណាំង​រួច​ហើយ​។ ឆ្នាំ​២០២១ នឹង​ក្លាយជា​ឆ្នាំ​ដំបូង​គេ​របស់ Maserati សម្រាប់​ចាប់ផ្តើម​កំណើត​រថយន្ត​អគ្គិសនី​៕

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ