ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោរព​ធម៌​វិន័យ​ជា​ការ​លើក​តម្លៃ​ព្រះពុទ្ធ​សាសនា

4 ឆ្នាំ មុន

តម្លៃ​ព្រះពុទ្ធ​សាសនា​ស្ថិត​នៅ​លើ​បរិស័ទ​ទាំង​បួន​ពួក​គោរព​ធម៌​វិន័យ​ឱ្យ​បាន​ខ្ជាប់ខ្ជួន ។ ការ​គោរព​ត្រងត្រាប់​ត្រឹមត្រូវ​មាន​តម្លៃ​ស្មើនឹង​ការ​លើក​ព្រះពុទ្ធ​សាសនា​ឱ្យ​ខ្ពង់ខ្ពស់ ។ គារវកិច្ច​មាន​៥​ប្រការ​គឺ​៖ ១- ស្តាប់​ព្រះធម៌​ដោយ​សេចក្តី​គោរព ២- សិក្សា​ព្រះធម៌​ដោយ​សេចក្តី​គោរព ៣-…

តម្លៃ​ព្រះពុទ្ធ​សាសនា​ស្ថិត​នៅ​លើ​បរិស័ទ​ទាំង​បួន​ពួក​គោរព​ធម៌​វិន័យ​ឱ្យ​បាន​ខ្ជាប់ខ្ជួន ។ ការ​គោរព​ត្រងត្រាប់​ត្រឹមត្រូវ​មាន​តម្លៃ​ស្មើនឹង​ការ​លើក​ព្រះពុទ្ធ​សាសនា​ឱ្យ​ខ្ពង់ខ្ពស់ ។ គារវកិច្ច​មាន​៥​ប្រការ​គឺ​៖

១- ស្តាប់​ព្រះធម៌​ដោយ​សេចក្តី​គោរព

២- សិក្សា​ព្រះធម៌​ដោយ​សេចក្តី​គោរព

៣- ទ្រទ្រង់​ព្រះធម៌​ដោយ​សេចក្តី​គោរព ទ្រទ្រង់​គឺ​ការ​ចាំ​ទុក រក្សា​ទុក ដោយ​ល្អ

៤- មិន​ត្រូវ​ទុក​ឲ្យ​មាន​ច​ម្ង​ល់​ក្នុង​ចិត្ត ត្រូវ​ចូល​ទៅ​រក​បណ្ឌិត ត្រូវ​ពិភាក្សា សាកសួរ​ពហុ​ស្សូត្រ

៥-​ប្រតិបត្តិ​ត្រឹមត្រង់ គឺ​ញុំ​ា​ង​ចិត្ត​ឱ្យ​ជ្រះថ្លា​តាម​ធម៌​វិន័យ ។

គោល​ធម៌​ទាំង​៥​ចំណុច​នេះ​នឹង​បានជា​ប្រយោជន៍​ដល់​ការ​លើកតម្កើង​តម្លៃ​ព្រះពុទ្ធ​សាសនា​ឱ្យ​គង់វង្ស​អស់​កាល​ជា​អង្វែង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ