ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះដុំ​ខ្លាំង​អ្នកគាំទ្រ​ធ្វើ​ស៊ី​ផ្ទះ​អនុប្រធាន​ក្លិប​បិសាច​ក្រហម Man United

4 ឆ្នាំ មុន

យោង​តាម​ប្រភព​ពី Goal.com បានឱ្យ​ដឹង​ថា គេហដ្ឋាន​របស់​លោក Ed Woodward ត្រូវ​បាន​រាយការណ៍​ថា ទទួល​រង​ការ​វាយប្រហារ​ពី​សំណាក់​អ្នកគាំទ្រ​បិសាច​ក្រហម Manchester United…

យោង​តាម​ប្រភព​ពី Goal.com បានឱ្យ​ដឹង​ថា គេហដ្ឋាន​របស់​លោក Ed Woodward ត្រូវ​បាន​រាយការណ៍​ថា ទទួល​រង​ការ​វាយប្រហារ​ពី​សំណាក់​អ្នកគាំទ្រ​បិសាច​ក្រហម Manchester United ។

នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា​អ្នកគាំទ្រ Man United ហាក់​សម្តែង​ការ​ខឹងសម្បារ មិន​ពេញចិត្ត​យ៉ាង​ខ្លាំង ចំពោះ​វត្តមាន​លោក Ed Woodward ដោយ​ពួក​គេ​ចង់ឱ្យ​ត្រកូល Glazer បញ្ឈប់​តួនាទី​របស់​បុរស​សញ្ជាតិ​អង់គ្លេស​រូប​នេះ ពី​តំណែង​ជា​អនុប្រធាន​ក្លិប​របស់​លោក​ ។

ប្រភព​ដដែល​បាន​បន្ត​ថា ការ​វាយប្រហារ​នេះ​កើតឡើង​កាលពី​យប់​ថ្ងៃ​អង្គា​រ៍ គឺ​ក្រោយ​ការ​ប្រកួត​ដែល Man United យកឈ្នះ​ក្រុម Tranmere ក្នុង​ពានរង្វាន់ FA Cup ដោយ​ក្នុង​នោះ​គេ​ឃើញ​អ្នកគាំទ្រ​មាន​កាន់​ទង់ជាតិ ថែម​ទាំង​គប់​ដុំ​ភ្លើង​ចូល​ក្នុង​គេហដ្ឋាន​របស់​លោក​។ បច្ចុប្បន្ន​មន្ត្រី​ប៉ូ​លី​ស​កំពុង​បើក​ការ​ស៊ើបអង្កេត​ចំពោះ​ហេតុការណ៍​នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ