វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបាននិយាយ កាលពីថ្ងៃអង្គារ ទី២៨ ខែមករានេះថា ខ្លួនកំពុងបង្កើតវ៉ាក់សាំងប្រឆាំងនឹងជំងឺកូរ៉ូណាថ្មី ដែលមានដើមកំណើតនៅប្រទេសចិន ហើយបានជំរុញឱ្យទីក្រុងប៉េកាំងបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរសុខាភិបាលអន្តរជាតិ ។ នេះបើយោងតាមប្រភពពី CNA។
មន្ត្រីនៃវិទ្យាស្ថានជាតិសុខភាព (NIH) លោក Anthony Fauci បានប្រាប់ក្រុមអ្នកសារព័ត៌មានថា
«យើងបានចាប់ផ្តើមរួចហើយនៅNIH និងជាមួយអ្នក សហការជាច្រើនរបស់យើងលើការអភិវឌ្ឍវ៉ាក់សាំង (ប្រឆាំងជំងឺកូរ៉ូណាថ្មី)»។
លោកបានបន្តទៀតថា «ដំណើរការនេះ ត្រូវធ្វើជាដំណាក់កាល យើងត្រូវចំណាយពេល៣ខែ ដើម្បីចាប់ផ្តើមការសាកល្បងដំបូង ហើយរយៈពេល៣ខែទៀត គឺដើម្បីប្រមូលទិន្នន័យ មុននឹងអាចឈានចូលដំណាក់កាលទី២» ។
គិតមកទល់ពេលនេះ គណៈកម្មការសុខភាពជាតិរបស់ប្រទេសចិនបាននិយាយនៅថ្ងៃពុធ ទី២៩ មករា នេះថា ការផ្ទុះឡើងនៃវីរុសឆ្លងនៅក្នុងប្រទេសនេះ បានកើនឡើងដល់៥.៩៧៤នាក់ ក្នុងនោះបាត់បង់ជីវិត១៣២នាក់ ដោយមានអ្នកបាត់បង់ជីវិតថ្មីចំនួន២៦នាក់ គិតត្រឹមថ្ងៃអង្គារម្សិលមិញនេះ ។
ចែករំលែកព័តមាននេះ