ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាយាយរវល់អង្គុយមុខផ្ទះមិនដឹង ចៅ​៣ឆ្នាំ​​លេងដែកកេះខ្ទេចគ្មានសល់​ (មាន​វីដេអូ)

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖​ ​មាន​ករណី​ចៅប្រុស​អាយុ​៣​ឆ្នាំ​ម្នាក់​លេង​ដែកកេះ​នៅផ្ទះ​បាយ ស្រាប់តែ​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​ផ្ទះបាយ​ដែល​មាន​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៥​ម៉ែត្រ​រង​ការ​ខូចខាត​អស់ទាំង​ស្រុង និង​ប្រាក់​ចំនួន​២​លាន​រៀល​ក៏​ត្រូវ​ភ្លើង​ឆេះ​ផង​ដែរ ខណៈ​លោកតា និង​លោកយាយ​រវល់​អង្គុយ​នៅ​ខាង​មុខ​ផ្ទះ មិន​បានដឹង​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២៨ ខែមករា…

ខេត្តបន្ទាយមានជ័យ ៖​ ​មាន​ករណី​ចៅប្រុស​អាយុ​៣​ឆ្នាំ​ម្នាក់​លេង​ដែកកេះ​នៅផ្ទះ​បាយ ស្រាប់តែ​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​ផ្ទះបាយ​ដែល​មាន​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៥​ម៉ែត្រ​រង​ការ​ខូចខាត​អស់ទាំង​ស្រុង និង​ប្រាក់​ចំនួន​២​លាន​រៀល​ក៏​ត្រូវ​ភ្លើង​ឆេះ​ផង​ដែរ ខណៈ​លោកតា និង​លោកយាយ​រវល់​អង្គុយ​នៅ​ខាង​មុខ​ផ្ទះ មិន​បានដឹង​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​មួយ​កន្លែង​ក្នុងភូមិ​ព្រះ​ពន្លា សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។

ពេល​គ្រោះថ្នាក់​អគ្គី​ភ័យ​ខាងលើ​កើតឡើង គេ​សង្កេត​ឃើញ​វត្តមាន​លោក​ឧត្តមសេនីយ៍ត្រី​រ៉ែ​ម វី​រៈ ស្នងការ​រង ទទួល​ការងារ​សេនាធិការ និង​លោក​វរសេនីយ៍ទោ​ងែ​ង សុ​ជា ស្នងការ​រង ទទួល​ការងារ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ដឹកនាំ​កងកម្លាំង​ប្រចាំ​បញ្ជា សហការ​ជាមួយ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូល​ដ្ឋា​ន ចុះ​ជួយ​អន្តរាគមន៍ ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​នគរបាល​បង្ការ​ពន្លត់អគ្គីភ័យ​ឲ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គី​ភ័យ​ខាងលើ​នេះ មាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​២​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​អធិការដ្ឋាន​នគរបាល​ក្រុង​សិរី​សោភ័ណ​ចំនួន​១​គ្រឿង​ផង​ដែរ ។ នៅ​ក្នុង​ប្រតិបត្តិការ​បាញ់​ទឹក​ពន្លត់អគ្គីភ័យ​នេះ គឺ​បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​២​រថយន្ត និង​ចំណាយពេល​ពន្លត់​២០​នាទី ទើប​គ្រប់គ្រង​ស្ថាន​ការ​បាន​ទាំងស្រុង ដោយ​មិន​បង្ក​ឲ្យ​ឆាបឆេះ​ដល់​ផ្ទះ​ធំ និង​ផ្ទះ​របស់​អ្នក​ជិតខាង​នោះ​ទេ ។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​បង្ការ​ពន្លត់អគ្គីភ័យ​បាន​បញ្ជាក់​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ កែវ វ​ណ្ណា ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ ជា​ប្តី និង​ប្រពន្ធ​ឈ្មោះ កែវ ដា​វ៉ា​ន់ អាយុ​៦៧​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

តាម​ការ​រៀបរាប់​របស់​ម្ចាស់ផ្ទះ​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ចៅប្រុស​របស់​ពួក​គាត់​អាយុ​៣​ឆ្នាំ​បាន​លេង​ដែកកេះ​នៅផ្ទះ​បាយ​ខាងក្រោយ ចំណែកពួក​​គាត់​នៅ​ខាង​មុខ​ផ្ទះ​មិន​បានដឹង​នោះ​ទេ នៅ​ពេល​ភ្លើង​ឆេះ​តិច​ៗ ចៅ​របស់​ពួក​គាត់​ក៏​មិន​ទាន់​ប្រាប់​ដែរ​ លុះ​ពេល​ភ្លើង​ឆេះ​ខ្លាំង ទើបបាន​ប្រាប់ ប៉ុន្តែ​សំណាងល្អ បាន​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ជួយ​បាញ់​ទឹក​ពន្លត់​ទាន់​ពេលវេលា ទើប​ភ្លើង​មិន​ឆាបឆេះ​ដល់​ផ្ទះ​ធំ ។ រីឯ​ផ្ទះបាយ​ដែល​មាន​ទំហំ​៤​ម៉ែត្រ​គុណ​៥​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​សង្ក​សី ព្រមទាំង​លុយ​ចំនួន​២​លាន​រៀល​ដែល​ទុក​នៅ​កន្លែងពួក​​គាត់​ដេក​ក្នុង​ផ្ទះបាយ​នោះ ក៏​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង ។

ទាក់ទង​នឹង​អគ្គី​ភ័យ​ខាងលើ​នេះ​ដែរ លោក​ឧត្តមសេនីយ៍ត្រី​រ៉ែ​ម វី​រៈ ស្នងការ​រង​ផែនការ​ងារ​សេនាធិការ​ដ្ឋាន ដែល​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ឲ្យ បាន​ខ្ពស់​ចំពោះ​គ្រោះ​អគ្គី​ភ័យ ជា​ពិសេស​គឺ​ភ្លើងចង្ក្រាន​, ធ្យូង​, ចង្ក្រានហ្គាស និង​ហាម​ដាច់ខាត​មិន​ឱ្យ​ក្មេង​លេង​ភ្លើង ឬ​លេង​ដែកកេះ ជាក់ស្តែង​ដូច​ករណី​ខាងលើ​នេះ បណ្តាល​មក​ពី​ចៅប្រុស​លេង​ដែកកេះ ហើយ​លោកតា​និង​លោកយាយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទើប​បង្ក​ជា​អគ្គី​ភ័យ​បែប​នេះ​កើតឡើង​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ