ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូចចិត្ត​ប្រពន្ធ​រត់​តាម​ប្រុស​ថ្មី បុរស​ម្នាក់​ស្ទុះ​រត់ឡើង​លើ​ដងសន្ទូច

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​តូចចិត្ត​នឹង​រឿង ប្រពន្ធ​ជាទី​ស្រឡាញ់​ស្មើរ​ជីវិត បែរជា​ដាច់​ចិត្ត​ផិតក្បត់​ទៅ​មាន​ប្រុស​ថ្មី​ចោល​រូប​គាត់ ក៏​រត់ឡើង​លើ​ដងសន្ទូច​សម្រាប់​ស្ទូច​សម្ភារៈ​សំណង់​នៅ​ការដ្ឋាន​សំណង់​មួយ​កន្លែង​ប៉ុនប៉ង​លោត​ទម្លាក់​ខ្លួន​ពីលើ​ចុះ ប៉ុន្តែ​មិន​សម្រេច ដោយសារ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​លួងលោម​ឲ្យ​ចុះ​មក​វិញ បង្ក​ឲ្យ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​៤៥​នាទី​ព្រឹក…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​តូចចិត្ត​នឹង​រឿង ប្រពន្ធ​ជាទី​ស្រឡាញ់​ស្មើរ​ជីវិត បែរជា​ដាច់​ចិត្ត​ផិតក្បត់​ទៅ​មាន​ប្រុស​ថ្មី​ចោល​រូប​គាត់ ក៏​រត់ឡើង​លើ​ដងសន្ទូច​សម្រាប់​ស្ទូច​សម្ភារៈ​សំណង់​នៅ​ការដ្ឋាន​សំណង់​មួយ​កន្លែង​ប៉ុនប៉ង​លោត​ទម្លាក់​ខ្លួន​ពីលើ​ចុះ ប៉ុន្តែ​មិន​សម្រេច ដោយសារ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​លួងលោម​ឲ្យ​ចុះ​មក​វិញ បង្ក​ឲ្យ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ការដ្ឋាន​សំណង់​ស្ពាន​អាកាស​រង្វង់​មូល​ថ្នល់បំបែក​ចោម​ចៅ ស្ថិត​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ខាងលើ​នេះ ឈ្មោះ សា​រុន ឈី​ត អាយុ​៣១​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ ស្នាក់​នៅ​ការដ្ឋាន​សំណង់​ក្នុង​បុរី​អ័​រ​គី​ដេ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ស្វាយ​សុ​ខោ សង្កាត់​ជើង​ទឹក ខេត្តព្រៃវែង​។

បើ​តាម​បុរស​រូប​នេះ​បាន​ប្រាប់​ថា គាត់​មាន​បំណង​ចង់​លោត​ទម្លាក់​ខ្លួន​ពីលើ​ដងសន្ទូច​ខាងលើ ដើម្បី​បញ្ចប់ជីវិត​ឱ្យ​ផុតរលត់​ពីលើ​លោក​នេះ ដោយសារ​តែ​តូចចិត្ត​ទៅ​នឹង​រឿង​ប្រពន្ធ​ផិតក្បត់​ទៅ​មាន​ប្រុស​ថ្មី​ចោល​គាត់​។

បុរស​នេះ​ប្រាប់​បន្ត​ទៀត​ថា កាលពី​ពេល​កន្លង​ទៅ គាត់​បាន​ទៅ​ធ្វើការ​នៅ​ឯ​ប្រទេស​ថៃ​ហើយ​បាន​មាន​ប្រពន្ធ​ជា​ជនជាតិ​ខ្មែរ​នៅ​ទីនោះ និង​បាន​រួម​រស់នៅ​យ៉ាង​កំសត់កម្រ​ជាមួយ​គ្នា រហូត​បង្កើត​បានកូន​ស្រី​២​នាក់​ថែម​ទៀត​ផង ។ ប៉ុន្តែ​ក្រោយមក ស្រាប់តែ​ក្ដី​ស្រឡាញ់​និង​ភាព​ផ្អែមល្ហែម​បាត់​អស់ ដោយសារ​ប្រពន្ធ​មានចិត្ត​សាវា​ផិតក្បត់​លួចលាក់​មាន​ប្រុស និង​បាន​រត់​តាម​ប្រុស​ថ្មី​ចោល​គាត់​បាត់ ។

បុរស​រូប​នេះ​បន្ត​ថា ដោយសារ​តែ​មានរឿង​ដ៏​គួរ​ឲ្យ​ឈឺចាប់​បែប​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​គាត់​តូចចិត្ត​យ៉ាង​ខ្លាំង រហូត​លែង​ចង់​រស់នៅ​តទៅ​ទៀត ក៏​បាន​ឡើង​ទៅ​លើ​ដងសន្ទូច​ខាងលើ​បម្រុង​លោត​ទម្លាក់​ខ្លួន ប៉ុន្តែ​មិន​ដាច់​ចិត្ត ដោយសារ​តែ​នគរបាល​ស្រែក​ឲ្យ​ចុះ ទើប​គាត់​ចុះ​មក​វិញ​។

តាម​ប្រភព​ពី​អ្នក​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​រូប​នេះ​ដើរ​នៅ​ក្បែរ​ការដ្ឋាន​សំណង់​ស្ពាន​អាកាស​រង្វង់​មូល​ថ្នល់បំបែក​ចោម​ចៅ បន្ទាប់​មក​ក៏​ស្ទុះ​រត់ឡើង​ទៅ​លើ​ដងសន្ទូច​សម្រាប់​ស្ទូច​យោង​សម្ភារៈ​សំណង់​នោះ​យ៉ាង​លឿន​។​ពេល​ឃើញ​បែប​នេះ ក្រុម​ជាង​ដែល​ស្ថិត​នៅ​លើ​ដងសន្ទូច​នោះ​បាន​ស្រែក​ឲ្យ​ចុះ ព្រោះ​ខ្លាច​ធ្លាក់ ប៉ុន្តែ​បុរស​នេះ​មិន​ព្រម​ចុះ​ឡើយ​ទេ ដែល​ជា​ហេតុ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា លុះ​រហូត​ដល់​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងកា​ដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ ក៏​បាន​ចុះ​ទៅ​លួងលោម​ទើប​ព្រម​ចុះ បន្ទាប់​មក​នគរ​បាល​បាន​នាំ​បុរស​នេះ​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​ដឹង​រឿង​ហើយ រួច​បាន​ប្រគល់​បុរស​នេះ​ទៅ​ឲ្យ​បងប្អូន​នាំ​យក​ត្រឡប់​ទៅ​វិញ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ