ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ក្តី​ប្រចណ្ឌ​សង្សារ ​​ដេរ​5​ថ្នេរ សាលា​ដំបូង​ចេញ​ដីកាកោះ​នាយ​ចឺម​ដើម​បណ្តឹង

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ​អតីត​តារា​កំប្លែង និង​ជា​តារាចម្រៀង​វ័យក្មេង​របស់​ផលិតកម្ម​សាន់​ដេ សុខ មេ​សា ហៅ​នាយ​ចឺម បន្ទាប់​ពី​ឆាត​ញ៉ែ​ស្រី​ស្នេហ៍​គេ​ទាំង​យប់ តែ​ប៉ះ​ចំ​សង្សារនាង​ប្រើ​គណនី​ដូច​គ្នា​ដែរ​គឺ ង៉ែត…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ​អតីត​តារា​កំប្លែង និង​ជា​តារាចម្រៀង​វ័យក្មេង​របស់​ផលិតកម្ម​សាន់​ដេ សុខ មេ​សា ហៅ​នាយ​ចឺម បន្ទាប់​ពី​ឆាត​ញ៉ែ​ស្រី​ស្នេហ៍​គេ​ទាំង​យប់ តែ​ប៉ះ​ចំ​សង្សារនាង​ប្រើ​គណនី​ដូច​គ្នា​ដែរ​គឺ ង៉ែត លី​ទី ជា​អតីត​កីឡាករ​បាល់ទាត់​នៅ​ក្លិប​ក្រសួងការពារជាតិ ក៏បាន​វាយ​នាយ​ចឺម​ឲ្យ​របួស​ក្បាល​ដេរ​៥​ថ្នេរ និង​របួស​ដៃជើង​ផង ។ ពេល​នេះ លោក តាន់ គឹ​ម​ហៀ​ក ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត បាន​ចេញ​លិខិត​កោះហៅ​នាយ​ចឺម ឲ្យ​ចូលខ្លួន​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត នា​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២០​ខាង​មុខ ។

បើ​តាម​លោក ហេង ឡុ​ង ប្រធាន​សមាគម​មិត្តសិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម បាន​ឲ្យ​ដឹង​ថា នាយ​ចឺម ត្រូវ​បាន​សាលាដំបូង​ខេត្ត​ប៉ៃលិន ចេញ​ដីកា​កោះហៅ​ទៅ​សាកសួរ​នៅ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២០ អំពី​ដំណើររឿង​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​ខូចខាត​ដោយ​ចេតនា​ពី​សំណាក់​ជន​ឈ្មោះ ង៉ែត លី​ទី កាលពី​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ កន្លង​ទៅ ។ លោក​ក៏​អរគុណ​ដល់​លោក​មេធាវី យូ ឧស្សាហ៍ ដែល​បាន​ស្ម័គ្រចិត្ត​ជួយ​ការពារ​ក្តី​ជូន​នាយ ចឺម ដែល​ជា​សមាជិក​របស់​សមាគម ។

យោង​តាម​ដីកា​របស់​សាលាដំបូង​ខេត្ត សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​២៦៥ ចុះ​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៩ បាន​បញ្ជាក់​ថា ឈ្មោះ សុខ មេ​សា ហៅ​នាយ​ចឺម ត្រូវ​ចូល​ទៅ​កាន់​សាលាដំបូង​ខេត្ត​នៅ​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​៣០ ខែមករា ២០២០ ដើម្បី​សួរនាំ​ពី​ដំណើររឿង​ហិង្សា​ដោយ​ចេតនា ប្រព្រឹត្ត​នៅ​ចំណុច​បុរី​មកុដ​ពេជ្រ ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ សូម​បញ្ជាក់​ថា តារាចម្រៀង​វ័យក្មេង សុខ មេ​សា ហៅ​នាយ​ចឺម ពេល​យប់​មុន​កើតហេតុ​បាន​ទៅ​ចូលរួម​ខួបកំណើត​កូន​របស់​បងធម៌​ខ្លួន​ម្នាក់​នៅ​ភូមិ​ផ្សារ​ព្រំ រហូត​ដល់​យប់​ជ្រៅ​ក៏​ទៅ​សម្រាក​នៅផ្ទះ​សំណាក់​«​ស្រី​រ៉ូ​» ។

តាម​ការ​ចោទប្រកាន់​ថា នា​យប់​នោះ​នាយ​ចឺមបាន​ឆាត​ញ៉ែ​សង្សារ​គេ ដែល​ពី​មុន​នារី​ម្នាក់​នោះ​ក៏​ធ្លាប់​ជា​សង្សារ​របស់​ខ្លួន​ដែរ រហូត​ដល់​បើករថយន្ត​ទៅ​រក​នាង​ដល់​មុខ​បន្ទប់​នា​វេលា​ម៉ោង​ប្រមាណ​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ ក៏​ទទួល​រង​ការ​វាយ​ពី​សំណាក់​ឈ្មោះ ង៉ែត លី​ទី ដែល​បាន​បន្លំ​ឆាត​អន្ទង​នាយ​ចឺម​ឲ្យ​មក​ជួប ក៏​វាយ​នឹង​ព្រនង់​បែកក្បាល​ដេរ​៥​ថ្នេរ និង​រលាត់​ដៃជើង ។ពេល​នោះ នាយ​ចឺម​បាន​រត់​ចូល​ក្នុង​ហាង​ម៉ាស្សា​មួយ​ដើម្បី​ឲ្យ​គេ​ជួយ​អន្តរាគមន៍ ខណៈ ង៉ែត លី​ទី អតីត​កីឡាករ​បាល់ទាត់​ដែល​ប្រើ​ហិង្សា​នេះ ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ​នឹង​សង្សារ​របស់​ខ្លួន ៕

អត្ថបទសរសេរ ដោយ