សម្តេច ស ខេ​ង ៖ ក្រុមប្រឆាំង​ញុះញង់​ឲ្យ​សហភាព​អឺរ៉ុប​ផ្តាច់ EBA ដើម្បី​ប្រយោជន៍​បុគ្គល​តែ​ប៉ុណ្ណោះ


រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ជា​ថ្មី​ថា ទ​ង្វើ​របស់​ក្រុមប្រឆាំង​ចាក់រុក​ពី​ក្រៅប្រទេស និង​ក្នុង​ប្រទេស​ឲ្យ​ផ្តាច់​ការ​អនុគ្រោះ​ពន្ធ​គ្រប់​ប្រភេទ​លើកលែង​អាវុធ​(EBA) គឺ​ធ្វើ​ដើម្បី​ប្រយោជន៍​បុគ្គល​តែ​ប៉ុណ្ណោះ ។ ថ្លែង​ក្នុង​ពិធី​ប្រគល់​រថយន្ត​ជូន​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែមករា​នេះ នៅ​ទីស្តីការក្រសួង ។

សម្តេច ស ខេ​ង បាន​ក៏​បាន​ចំពោះ​បញ្ហា​របស់​ក្រុមប្រឆាំង​ដែល​ប៉ុនប៉ង ដើម្បី​បំផ្លាញ​សុខ​សន្តិភាព បំផ្លាញ​ការ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​គ្រប់យ៉ាង​លើកលែង​អាវុធ (EBA) នោះ គឺជា​សកម្មភាព​ដែល​ផ្ទុយ​ពី​ផលប្រយោជន៍ និង​ផ្ទុយ​ពី​បំណង​របស់​ប្រជាពលរដ្ឋ ដូច្នេះ​គេ​មិន​អាច​ធ្វើ​បាន​នោះ​ទេ ដែល​ដាក់​ចេញពី​ប្រមុខ​រាជរដ្ឋាភិបាល​ស្របច្បាប់ ពិសេស​នោះ​ពលរដ្ឋ​មិន​ចង់​ឃើញ​នោះ​ទេ ព្រោះ​គាត់​ធ្លាប់​បាន​ឆ្លងកាត់​រួច​ហើយ ។

សម្តេច ស ខេ​ង ក៏​បាន​គូសបញ្ជាក់​ថា ៖«​ចំពោះ​បញ្ហា EBA​នេះ​ដែរ គឺជា​ការ​ប៉ុនប៉ង​របស់​អ្នកនយោបាយ​ដែល​យើង​ចាត់​ទុក​ថា អគតិ​មិន​បាន​គិត​ពី​ប្រយោជន៍​ប្រជាជន ហើយ​បាន​បំផុស ឬ​ចាក់រុក​ចលនា​ពី​ខាងក្រៅ​ក៏​ដូច​ជា ខាងក្នុង ដើម្បី​យ៉ាងណា​រាំង​ខ្ទប់​បញ្ហា​នេះ​លើ​យើង​បញ្ហា​នេះ​មក​សំអាង ។ យើង​ចាត់​ទុក​ថា អំពើ​នេះ​មិន​បាន​ធ្វើ​ដើម្បី​ជាតិ​នោះ​ទេ គឺ​ដើម្បី​បុគ្គល​តែ​ប៉ុណ្ណោះ​» ។ ទោះបី​មាន​ចាក់រុក​របស់​ក្រុមប្រឆាំង​យ៉ាងណា​ក្តី សម្តេច​បាន​អះអាង​រាជរដ្ឋាភិបាល​នៅ​តែ​ខិតខំ​ធ្វើការ​អភិវឌ្ឍ​ប្រទេស​ជាតិ រក្សាសុខ​សន្តិភាព​បន្ត​ទៀត​ដែល​ជា​ផ្នែក​សំខាន់​បំផុត ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​សម្តេច ស ខេ​ង បន្ទាប់​ពី​ក្រុមប្រឆាំង​ដែល​ដឹកនាំ​ដោយ​លោក សម រ​ង្ស៊ី នៅ​ក្រៅប្រទេស​បាន​ចាក់រុក​ឲ្យ​សហភាព​អឺរ៉ុប​ផ្តាច់​ការ​អនុគ្រោះ​ពន្ធ​មក​លើក​កម្ពុជា​ដោយ​ចោទ​ថា​រាជរដ្ឋាភិបាល​មិន​ស្របច្បាប់ ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ