Ferrari កំពុង​សម្ងំ​ផលិត​រថយន្ត​អគ្គិសនី​ស្ងាត់​ៗ


Porsche បាន​ផលិត​រថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​ជាមួយនឹង​ឈ្មោះ Taycan ចុះ​ហេតុ​អ្វី​បានជា Ferrari មិន​ព្រម​ចាត់ការ​លើ​រឿង​នេះ? នៅ​ពេល​នេះ គេ​បានឃើញ​ប្លង់​គ្រោង​របស់​រថយន្ត​អគ្គិសនី​នៃ​ក្រុមហ៊ុន Ferrari ដែល​ចេញ​ដោយ European Patent Office​។

ជា​ការ​ពិត​ណាស់ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​លោក Louis Camilleri បាន​លើក​ឡើង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ក្រុមហ៊ុន​ផលិត​រថយន្ត​បាន​បើក​ទូលាយ​ក្នុង​ការ​អភិវឌ្ឍ​រថយន្ត​អគ្គិសនី ប៉ុន្តែ​ឥឡូវនេះ​វា​ច្បាស់​ណាស់​ថា​ផែនការ​ផលិត​គឺ​កាន់តែ​ច្បាស់លាស់​លើស​ពី​ការ​រំពឹង​ទុក​។

ដោយសារ​តែ​ក្រុមហ៊ុន​រថយន្ត​ស្ព័​រ​ក៏​ត្រូវ​ច្បាប់​មួយ​ចំនួន​រឹតត្បិត​លើ​ការ​ផលិត​ផ្សែង​បំពុល Ferrari ក៏​ត្រូវ​ដើរ​លើ​ផ្លូវ​ទៅ​កាន់ការ​ផលិត​រថយន្ត​អគ្គិសនី​ដែរ បើ​ទោះបីជា​វា​អាច​នឹង​ខុស​ពី​រថយន្ត​អគ្គិសនី​ធម្មតា​ក៏​ដោយ​។

យោង​ទៅ​តាម​ព័ត៌មាន​លម្អិត​នៅ​ក្នុង​ប៉ាតង់ យើង​គួរ​រំពឹង​ទុក​ថា​រថយន្ត​អគ្គិសនី Ferrari ដំបូង​គេ នឹង​បំពាក់​ម៉ូ​ទ័​រ​អគ្គិសនី​ចំនួន​៤​។ ប៉ាតង់​នេះ​ពិពណ៌នា​អំពី “​យានយន្ត​ដែល​ដើរ​ដោយ​ថាមពលអគ្គីសនី​រួម​មានការ​បង្វិល​កង់​ទាំង​៤ និង ម៉ាស៊ីន​អគ្គិសនី​ទាំង​៤​នៅ​កង់​ទាំង​បួន​ដោយ​ឯករាជ្យ​។​”

សរុបសេចក្ដី​មក​ប៉ាតង់​ចង្អុលបង្ហាញ​ពី​ការ​ឈាន​ទៅ​មុខ​របស់​ក្រុមហ៊ុន​រថយន្ត​ស្ព័​រ​ល្បីល្បាញ​ទៅ​កាន់​ពិភព​រថយន្ត​អគ្គិសនី ខណៈ​ដែល​រថយន្ត Hybrid កំពុង​ពេញ​និយម​។ វា​គឺជា​រថយន្ត​កៅអី​២ ដែល​សម្រាប់​តែ​មនុស្ស​២​នាក់​។ ពោល​គឺ​វា​នឹង​មិនមែន​ជា​រថយន្ត​សម្រាប់​គ្រួសារ​ទេ និង អាច​រក្សា​ភាព​ឡូយឆាយ​របស់​ត្រកូល Ferrari​។

ដោយ​មើលទៅ​លើ​ភាព​ជោគជ័យ​ក្នុង​ការ​ផលិត​រថយន្ត​អគ្គិសនី​របស់ Tesla, Porsche និង ក្រុមហ៊ុន​ផ្សេង​ៗ​ទៀត រថយន្ត​អគ្គិសនី​របស់ Ferrari គឺជា​អ្វី​ដែល​គ្រប់​គ្នា​ចង់​ដឹង​ចង់​លឺ​យ៉ាង​ខ្លាំង​៕

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ