ក្មេង​ស្រី​អាយុ​២​ឆ្នាំម្នាក់​​​ត្រូវ​បាន​កាយ​រក​ឃើញ​នៅ​រស់ក្រោម​គំនរ​បាក់​បែក​(វីដេអូ)


ប្រទេស​តួក​គី ៖ កុមារី​តួ​ក​គី​អាយុ​២​ឆ្នាំ​ម្នាក់ ​និង​ម្ដាយ​របស់​គេ ត្រូវ​បាន​កាយ​រក​ឃើញ​នៅ​រស់រាន​មានជីវិត​ដ៏​អ​ស្ចា​រ្យ ក្រោម​គំនរ​បាក់បែក​នៃ​អគារ​មួយ​នៅ​ទីក្រុង​អេ​ឡា​ហ្ស៊ី​ស ២៨​ម៉ោង​ក្រោយ​ការ​រញ្ជួយ​ដី​មួយ​ដែល​បំផ្លាញ​ភាគ​ខាងកើត​តួ​ក​គី​ កាលពី​ថ្ងៃ​ទី​២៤​ ខែមក​រា ឆ្នាំ​២០២០​។ ហើយ​មនុស្ស​យ៉ាង​តិច​៣៨​នាក់​ត្រូវ​បាត់​បង់​ជីវិត ​និង​១៦០០​នាក់​រង​របួស​ដោយសារ​ការ​រញ្ជួយ​ដី​នេះ​។

បើតាម​ទូរទស្សន៍​តួ​ក​គី​បាន​ថតរូប​ភាព​ពេល​ដែល​អ្នក​ជួយ​សង្គ្រោះ​ម្នាក់ ក្នុង​ចំណោម​អ្នក​ជួយ​សង្គ្រោះ​ប្រមាណ​៤០០០​នាក់ បាន​ទាញ​យក​ក្មេង​ស្រី​នេះ​ចេញពី​ក្រោម​គំនរ​បាក់បែក​។ រឿង​នេះ​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​យ៉ាងច្រើន​តាម​បណ្ដាញ​សង្គ​ម​។ ម្យ៉ាងវិញទៀត ​ពួក​អ្នក​ជួយ​សង្គ្រោះ បាន​កាយ​យក​ចេញ​បាន​មនុស្ស​៤៥​នាក់​នៅ​រស់រាន​មានជីវិត​ពីក្រោម​គំនរ​បាក់បែក ចាប់តាំងពី​យប់​ថ្ងៃ​ទី​២៤​ ខែមក​រា​មកម៉្លេះ​។ ប៉ុន្តែ​៤៨​ម៉ោង​ក្រោយ​ការ​រញ្ជួយ​ដី​នោះ និង​ក្នុង​ខណៈ​ដែល​សីតុណ្ហ​ភាព​ធ្លាក់​ដល់​ក្រោម​១០​អង្សា​សេ នា​ពេល​យប់ ក្ដី​សង្ឃឹមថា ​អាច​រក​ឃើញ​អ្នក​នៅ​រស់រាន​មាន​ជីវិត​ពិតជា​អស់រលីង​។

ប្រធានាធិបតី​តួ​ក​គី​លោក​រី​ស៊ី​ប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន បាន​ទៅ​កាន់​ក្រុង​អេ​ឡា​ហ្ស៊ី​ស ដែល​មាន​ប្រជាជន​ប្រមាណ​ជា​៣៥០.០០០​នាក់​ ដើម្បី​ចូលរួម​ក្នុង​ពិធី​បុណ្យសព​របស់​ម្ដាយ​ម្នាក់​ និង​កូន​ប្រុស ដែល​បាន​បាត់​បង់​​អាយុ​ជីវិត​​​ក្នុង​ការ​រញ្ជួយ​ដី​​នោះ​។ លោក​បាន​ព្រមាន​ដល់​បណ្ដា​អ្នក​ដែល​បំ​ផ្លោង​ពាក្យ​ចចាមអារ៉ាម​អវិជ្ជមាន​ដែល​ថា ប្រទេស​មិន​បាន​គិតគូរ​ហ្មត់ចត់​ដល់​ការងារ​សង្គ្រោះ​ក្រោយ​ពេល​រញ្ជួយ​ដី​។ លោក​ថា ​ចូរ​កុំ​នាំ​គ្នា​ស្ដាប់​ការ​ឃោសនា​អវិជ្ជមាន​នានា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភ​ព​វីដេអូ ៖ Le Parisien)

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ