ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ជនបទប្រមាណ៧០%​​ ប្រើទឹក​ស្អាត​និង៨០%​មានបង្គន់​ល្អប្រើប្រាស់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖​ នៅ​ឆ្នាំ​២០១៩ ​ប្រជាជន​តាម​ជនបទ​ប្រមា​ណ៧០% ទទួល​បាន​ទឹក​ស្អាត​ហើយ​នៅ​ឆ្នាំ​២០១៩​នេះ​ដែរ​ ប្រជាជននៅ​ជនបទ៨០%មាន​បង្គន់​អនាម័យ​ប្រើប្រាស់​ ។​ នេះ​ជា​ប្រសាសន៍​លោក​បណ្ឌិត អ៊ុ​ក រ៉ា​ប៊ុ​ន…

រាជធានីភ្នំពេញ ៖​ នៅ​ឆ្នាំ​២០១៩ ​ប្រជាជន​តាម​ជនបទ​ប្រមា​ណ៧០% ទទួល​បាន​ទឹក​ស្អាត​ហើយ​នៅ​ឆ្នាំ​២០១៩​នេះ​ដែរ​ ប្រជាជននៅ​ជនបទ៨០%មាន​បង្គន់​អនាម័យ​ប្រើប្រាស់​ ។​ នេះ​ជា​ប្រសាសន៍​លោក​បណ្ឌិត អ៊ុ​ក រ៉ា​ប៊ុ​ន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ​ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ ២០១៩ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ២០២០ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ នៅ​សណ្ឋាគារ​សុខា​សណ្ឋាគារ​សុខា​ភ្នំពេញ ថ្ងៃ​ទី២៩ ​មករា ឆ្នាំ​២០២០ ។

លោក​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ថ្លែង​ទៀត​ថា ការ​ផ្ត​គ់​ផ្គង់​ទឹក​ស្អាត​បាន​កើនឡើងដល់​ប្រមាណ​ជា ៥៨,៧% នៅ​ឆ្នាំ ២០១៧ ​។ តាម​ការ​វាយតម្លៃ គិតដល់​ដំណាច់ឆ្នាំ​២០១៩​នេះ ប្រជាជន​ជនបទ​ប្រមាណ ៧០% ទទួល​បាន​ទឹក​ស្អាត​។ អា​ត្រា​នៃ​ការ​ទទួល​បាន​សេវា​សំអាត​និង អនាម័យ បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ពោល​គឺ​កើនឡើង​ពី ២៩,២% នៅ​ឆ្នាំ​២០១០ ដល់ ៧១,២% នៅ​ឆ្នាំ ២០១៧​។

ដោយឡែក អត្រា​នៃ​ការ​បន្ទោ​របង់​ពាស​វាល​ពាស​កាល​បាន​ថយ​ចុះ ជិត​៤០% ដោយ​ធ្លាក់​ចុះ​ពី ៦៥,៧% នៅ​ឆ្នាំ​២០១០ មក​ត្រឹម ២៥,៤% នៅ​ឆ្នាំ​២០១៧ ហើយ​នៅ ឆ្នាំ​២០១៩​នេះ ប្រជាជន​ជនបទ ៨០% មាន​បង្គន់​អនាម័យ​ប្រើប្រាស់​។ ពិតមែនតែ​នៅ​មិន​ទាន់ មាន​ខេត្ត​ណាមួយ ត្រូវ​បាន​ប្រកាស​ថា​ជា​ខេត្ត​ដែល​គ្មាន​ការ​បន្ទោ​របង់​ពាស​វាល​ពាស​កាល​តាម ផែនការ​យុទ្ធសាស្ត្រ​ថ្មី​នៅឡើយ​ក៏​ដោយ ក៏​ក្នុង​ចំណោម​ខេត្ត​គោលដៅ​ទាំង​៥ ខេត្តស្វាយរៀង លុប​បំបាត់​ការ​បន្ទោ​របង់​ពាស​វាល​ពាស​កាល បាន​ស្រុក​ចំនួន​២ ខេត្តកំពង់ស្ពឺ​លុប​បំបាត់​បាន​ស្រុក ចំនួន​១ ហើយ​ខេត្ត​ដ៏​ទៃ​ក៏​កំពុង​សម្រុក​អនុវត្តន៍ ប្រកបដោយ​ស្មារតី​សុទិដ្ឋិនិយម​ដែរ​។

យ៉ាង​ហោច ណាស់​នៅ​ឆ្នាំ​២០២៣ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្ត​កែប ខេត្តកំពង់ស្ពឺ​ និង​ខេត្តកំពង់ឆ្នាំង អាច​នឹង​ក្លាយទៅជា​ខេត្ត​ដែល​គ្មាន​ការ​បន្ទោ​របង់​ពាស​វាល​ពាស​កាល​។​ លោក​បណ្ឌិត អ៊ុ​ក រ៉ា​ប៊ុ​ន បាន​បញ្ជាក់​ថា​ នៅ​ឆ្នាំ​២០២០​នេះ ក្រសួង​អភិវឌ្ឍន៍ជនបទ​បែរ​ឆ្ពោះទៅ​រក​ភាព​ចាំបាច់​ក្នុង​ការ​បន្ត លើកកម្ពស់​គុណភាព​និង​ការ​ថែទាំ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ការ​ទទួល​បាន​ទឹក​ស្អាត​ប្រកបដោយ សុវត្ថិភាព​និង​ការ​លើកកម្ពស់​ការ​សម្អាត​និង​អនាម័យ​ជនបទ ការ​រៀបចំ​ភូមិ ​និង​លំនៅ​ឋាន​ឲ្យ​បាន ស្អាតបាត ដើម្បី​ឆ្លើយ​តប​នឹង​ទស្សនវិស័យ​ឆ្នាំ​២០២៥ ដែល​ប្រជាជន​ជនបទ​គ្រប់​រូប ត្រូវ​ទទួលបាន​សេវា​ផ្គត់ផ្គង់​ទឹក​ស្អាត​និង​អនា​ម័យ​គ្រប់គ្រាន់ និង​រស់នៅ​ក្នុង​បរិស្ថាន​មាន​អនាម័យ​ប្រកប ដោយ​និរន្តរភាព សម្រាប់​ជា​បុ​រេ​លក្ខខណ្ឌ​នៃ​កាត់​បន្ថយ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​គ្រប់​ទម្រង់​ព្រមទាំង ការ​លើកកម្ពស់​ជីវភាព​ប្រជាជន តាម​រយៈ​ការ​អនុវត្ត​ចលនា​ភូមិ​ថ្មី និង​ការ​បង្កើន​ការងារ​មុខរបរ សហគ្រិនភាព និង​ការ​ធ្វើ​ពិពិធ​កម្ម​សកម្មភាព​សេដ្ឋកិច្ច​ជនបទ សំដៅ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ សេដ្ឋកិច្ចជាតិ​និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​ទូ​ទាំង​ប្រទេស​។

ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​កំណត់​យក “​ភាព​ចាំបាច់​ក្នុង​ការ​បន្ត​លើកកំពស់​គុណភាព​និង​ការ​ថែទាំ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ការ​ទទួល​បាន​ទឹក​ស្អាត ប្រកបដោយ​សុវត្ថិភាព​និង​ការ​ជំរុញ​ការ​លើកកំពស់​អនាម័យ​ជនបទ​” ជា​ទិស​ដៅ​ចម្បង​របស់​ខ្លួន សំដៅ​រួមចំណែក​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ«ការ​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​ជនបទ​ឲ្យ​រស់​រវើក ដោយ​បន្ត​វិនិយោគ​លើ​ផ្លូវ​ជនបទ ប្រព័ន្ធ​ធារាសាស្ត្រ​ខ្នាត​តូច ការ​ពង្រីក​ការ​គ្របដណ្តប់​ការ​ប្រើប្រាស់​អគ្គិសនី ការ​ពង្រីក​ការ​ទទួល​បាន​ទឹក​ស្អាត ការ​លើកកំពស់​អនាម័យ ការ​រៀបចំ​ភូមិ​និង​លំនៅ​ឋាន ព្រមទាំង​ការ​លើកកម្ពស់​ជីវភាព​ប្រជាជន តាម​រយៈ​ការ​បន្ត​អនុវត្ត​ចលនា​ភូមិ​មួយ​ផលិតផល​មួយ និង​ចលនា​ភូមិ​ថ្មី» ដែល​មាន​ចែង​នៅ​ចំណុច​ទី​១០ មុំ​ទី​១​ក្នុង​ចតុកោណ​ទី​៤​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​។​ទន្ទឹម​នឹង​នេះ ក្រសួង​ក៏​បាន​ដាក់​ចេញ​ជា​គោលការណ៍ សំខាន់​ចំនួន០៣ គឺៈ (១).​ការ ប្រើ ប្រាស់ បង្គន់ អនាម័យ​ឲ្យ​បាន​គ្រប់​គ្នា​, (២).​មាន​ទម្លាប់​លាង​សម្អាត​ដៃ ជាមួយ សាប៊ូ ក្រោយ ពេល បន្ទោ បង់​និង មុន បរិភោគ អាហារ និង​(៣).​ហូប ទឹក​ដែល មាន សុវត្ថិភាព​​។

អត្ថបទសរសេរ ដោយ