ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ៖ សមត្ថកិច្ច​មិន​ត្រូវ​បន្ធូរ​ដៃ​ឲ្យ​មានការ​ជួញដូរ និង​ប្រើ​គ្រឿងញៀ.ន​ក្នុង​ក្លិប​កម្សាន្ត និង​កន្លែង​ផ្សេង​ៗ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន បញ្ជាក់​ទៅ​កាន់​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ថា មិន​ត្រូវ​បន្ធូរ​ដៃ​ឲ្យ​មាន​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​កន្លែង​ក្លិប​កម្សាន្ត…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន បញ្ជាក់​ទៅ​កាន់​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ថា មិន​ត្រូវ​បន្ធូរ​ដៃ​ឲ្យ​មាន​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​កន្លែង​ក្លិប​កម្សាន្ត រង្គសាល​នានា និង​កន្លែង​ផ្សេង​ៗ​ទៀត​នោះ​ទេ ។ សម្តេច ស ខេ​ង​បាន​បញ្ជាក់ ក្នុង​ពិធី​ប្រគល់​រថយន្ត​ជូន​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែមករា​នេះ យ៉ាង​ដូច្នេះ​ថា ក្នុង​រយៈពេល​កន្លង​មកនេះ​យើង​បាន​សម្រេច​បាន​នូវ​លទ្ធផល​ល្អ​ប្រសើរ ។

ប៉ុន្តែ​អ្វី​ៗ​មិន​បាន​ល្អ​ឥត​ខ្ចោះ​នោះ​ទេ តែ​បញ្ហា​ជា​មូលដ្ឋាន​ធំ​ៗ គឺ​យើង​បាន​គ្រប់គ្រង និង​ដោះស្រាយ​បាន ដែល​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​បន្ត​មាន​សុខ​សន្តិភាព ស្ថេ​រ​ភាព បង្ក​លក្ខ​ខណៈ​សម្បត្តិ​ជូន​ប្រជាជន​ប្រកប​រប​រកស៊ី​បាន ។ សម្តេច​បាន​គូសបញ្ជាក់​ថា ៖«​យើង​បាន​ទប់ស្កាត់​ដូច​ជា អំពើ​ភេ​វ​កម្ម ឧក្រិដ្ឋកម្ម​ឆ្លង​ដែន បញ្ហា​គ្រឿងញៀន ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ​ដែល​បាន​ឯកភាព​គ្នា​ថា ដំណាច់ឆ្នាំ​២០១៩ យើង​ត្រូវ​លុប​បំបាត់​នូវ​ការ​ចែកចាយ​នូវ​គ្រឿងញៀន​តាម​រង្គសាល​ធំ​ៗ នៅ​រាជធានី​ភ្នំពេញ ចំណុច​យើង​បាន​សម្រេច​បំណង​ពិតមែន ការ​ចែកចាយ​ការ​ប្រើប្រាស់​នៅ​មាននៅ​ឡើយ​ក្នុង​ទ្រង់ទ្រាយ​តូច​ៗ ហើយ​នៅ​រាយ​ប៉ាយ​ដែល​បញ្ហា​នេះ​ត្រូវ​តែ​ធ្វើ​បន្ត​» ។

សម្តេច​ក្រឡាហោម​ក៏​បាន​សង្កត់ធ្ងន់​ថា ៖« យើង​មិន​ភ្លេចខ្លួន ហើយ​មោទនភាព​ហួសហេតុ មើល​ស្រាល​សភាពការណ៍ ហើយ​ទុក​បណ្តោយ​ឲ្យ​បញ្ហា​នេះ​រស់​ឡើង​វិញ នៅ​តាម​រង្គសាល ឬ​រីកសាយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ឬ​នៅ​ទូ​ទាំង​ប្រទេស​នោះ​ទេ​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច ស ខេ​ង ក៏​បាន​លើក​ឡើង​ថា សម្រាប់​ឆ្នាំ​២០២០​នេះ​សម្តេច​សង្ឃឹមថា កំ​ម្លាំ​ង​សមត្ថកិច្ច​ទាំង​នគរបាល​ជាតិ កម្លាំង​នៅ​ក្រសួងមហាផ្ទៃ គឺ​ត្រូវ​ចូលរួម និង​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​គ្រប់គ្រង​សភាពការណ៍ ដើម្បី​ឲ្យ​កិច្ចការ​ធំ​ៗ​របស់​ប្រទេស​ជាតិ​របស់​យើង​ដែល​នឹង​ជួប​ប្រទះ​នៅ​ពេល​ខាង​មុខ​ទទួល​បាន​ជោគជ័យ ជាក់ស្តែង​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​រវៀង​ប្រទេស​បណ្តា​សហគមន៍​អឺរ៉ុប​ជាមួយ​ប្រទេស​អាស៊ាន​ហៅ​ថា អា​សឹម ។

សម្តេច​បន្ត​ថា កិច្ចប្រជុំ​នេះ​នឹង​មាន​វត្តមាន​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ពី​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ផង អាស៊ី​ផង មក​ចូលរួម​ដែល​ជា​ព្រឹ​តិ្ត​ការណ៍​ដ៏​ធំ​សម្រាប់​ពិភពលោក​ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ និង​ទទួល​បន្ទុក ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា សម្ថ​កិច្ច​ត្រូវ​ដើរតួ​នាទី​ជា​ស្នូល​ក្នុង​ការ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សុវត្ថិភាព​ក្នុង​ព្រឹត្តិការណ៍​សំខាន់​នេះ ។ ក្រៅពី​នេះ​កម្ពុជា​យើង​ក៏​តែងតែ​ជួប​បញ្ហា​ដូច​ជា ឧក្រិដ្ឋជន​ផង​ដែរ ដែល​ចំណុច​នេះ​យើង​ត្រូវ​ខិតខំ​សភាពការណ៍​នេះ​ឲ្យ​បាន​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ